Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្ត កំពុង​ពិនិត្យ​លម្អិត​ការសុំ​ចុះបញ្ជី​ក្បាលដី និង​ចេញ​បណ្ណ​សម្គាល់​អចលនវត្ថុ​លើ​ផ្ទៃ​ជិត​៩០០​ហិច​តា​នៅ​ស្រុក​មណ្ឌលសីមា

បានផុស

នៅ

កោះកុង​ ៖ អាជ្ញាធរ​ខេត្តកោះកុង បាន​នឹង​កំពុង​ត្រួតពិនិត្យ​លម្អិត​លើ​ទីតាំង និង​ឯកសារ​ដែល​មាន​ជាក់ស្តែង​មុននឹង​សម្រេច​ចុះបញ្ជី​ក្បាលដី និង​សុំ​ចេញ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ដីធ្លី​ស្របច្បាប់​ជិត​៨០០​ហិច​តា​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​មណ្ឌលសីមា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដឹកនាំ​ប្រជុំ​ក្រុមការងារ​ពិនិត្យ​ទីតាំង​ដី​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ចំនួន​៥​គ្រួសារ ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែ​កក្ដ​ដា ឆ្នាំ​២០២១​ដោយ​លោក សុខ សុទ្ធិ អភិបាលរង​ខេត្តកោះកុង និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះ​អនុវត្ត​គ្រប់គ្រង​ពិនិត្យ​ការចុះបញ្ជី និង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ខេត្ត​។

បើ​តាម​លោក ហ៊ុន ម៉ា​ឌី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា អភិបាលរង​ខេត្ត និង​ក្រុមការងារ​ជំនាញ​ឯកភាព​យក​ទទួល​ការ​សំណើសុំ​របស់​ឈ្មោះ សំ ស៊ី និង​ឈ្មោះ ផាន់ កណ្ណា​រី ដែលមាន​ដី​សរុប​ប្រមាណ​១៤០​ហិច​តា​ថា​តើ​ទីតាំង​ដី​នោះ​ស្ថិត​នៅ​ជាប់​តំបន់​ការងារ​ធម្មជាតិ ឬ​មាន​ផល​ទំនាស់​ជាមួយ​ពលរដ្ឋ​ណា​ដែរ​អត់​? មាន​ឯកសារ​សម្គាល់​ទិញ​លក់​ស្របច្បាប់​ដែរ​ទេ​? ចុច​និយាម​កា​ចំណុច​ណា​ដែល​ត្រូវ​កាត់​ចេញពី​ចំណី​មាត់​ព្រែក​អូរ​ស្ទឹង​។

លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត បន្ថែម​ថា ទីតាំង​ដី​ដែល​ស្នើសុំ​ធ្វើ​បណ្ណ​សម្គាល់​នេះ ពីមុន​ស្ថិតនៅក្នុង​តំបន់​ការពារ តែ​ក្រោយមក​ថ្មីៗ​នេះ​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​កាត់​ឆ្វៀល​ចេញ​ដោយ​អនុក្រឹត្យ​លេខ​៣០​រួចរាល់​ហើយ​ដែរ​។ ចំពោះ​ពេលវេលា​ចុះ​អនុវត្ត​ជាក់ស្តែង​ពុំ​ទាន់​កំណត់​បានឡើយ​ខណៈ​អាកាសធាតុ​មិន​អំណោយផល​ល្អ​។

ដោយឡែក​លោក វី​រ៉ា វុ​ធ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្តកោះកុង លើកឡើង​ស្រដៀង​គ្នា​នឹង​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ថា ក្រុមការងារ​ដែនដី ខណ្ឌ​រដ្ឋបាល​ព្រៃឈើ និង​អាជ្ញាធរ​ស្រុក​មណ្ឌលសីមា នឹង​រៀបចំ​ពេលវេលា​សមស្រប​ចុះ​ពិនិត្យ​វាយតម្លៃ​ស្ថានភាព​ដី​ដែល​ស្នើសុំ​ចុះបញ្ជី និង​ធ្វើ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​របស់​ឈ្មោះ ង​យ លក្ខិណា និង​ឈ្មោះ អ៊ុក សឿន សាមី​កម្មសិទ្ធិករ ព្រមទាំង​ឈ្មោះ យូ សុខា និង​ឈ្មោះ កែវ ម៉ា​ល័យ ស្ថិតនៅ​ចំណុច ២៩៧ ក្នុងភូមិ​កោះ​ប៉ោ ឃុំ​ប៉ាក់​ខ្លង សរុប​រួម​ប្រមាណ​៦​ហិច​តា​។

លោក វី​រ៉ា វុ​ធ បន្ថែមថា ទោះបីជា​ដី​ក្នុង​តំបន់​នោះ​ត្រូវ​បាន​កាត់​ឆ្វៀល​ចេញពី​អនុក្រឹត្យ​លេខ​៤៦​ក៏ដោយ ករណី​ដី​ទាំងនោះ​មាន​ទំនាស់​រវាង​គ្នា​នឹង​គ្នា គឺ​ពន្យារ​ពេល​រង់ចាំ​បន្ត​ធ្វើ​លិខិត​កាន់កាប់​ជូន​ប្រជាពលរដ្ឋ​ពេល​ក្រោយ​ទៀត​៕

អត្ត​ប​ទ ៖ សិរី​វឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម