ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ស្ពឺ ប្រកាស បើកដំណើរការ ផ្សារត្រពាំងក្រឡឹងឡើងវិញ ចាប់ពីថ្ងៃទី ២៥កក្កដានេះ
(កំពង់ស្ពឺ)៖ អាជ្ញាធរខេត្តកំពង់ស្ពឺ បានប្រកាសបើកដំណើរការ ផ្សារត្រពាំងក្រឡឹងឡើងវិញ ស្ថិតក្នុងភូមិត្រពាំងក្រឡឹង ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១តទៅ។
យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្នុងអំឡុងពេលនៃការចាប់ផ្ដើម បើកឲ្យដំណើរការផ្សារឡើងវិញ គណៈកម្មការផ្សារត្រពាំងក្រឡឹង ត្រូវអនុវត្តផែនការរដ្ឋបាល និងវិធានការសុខាភិបាលដោយតម្រូវឲ្យអាជីករ សន្តិសុខបុគ្គលិកកម្មករ និងអ្នកពាក់ព័ន្ធទាំងឡាយ ត្រូវអញ្ជើញទៅយកសំណាកវិភាគ រកមេរោគជំងឺកូវីដ-១៩លើកទី២ តាមការកំណត់របស់មន្រ្តីមានសមត្ថកិច្ច នឹងត្រូវបង្ហាញលទ្ធផលតេស្តអវិជ្ជ មាន ដើម្បីបញ្ជាក់ពីស្ថានភាពសុខភាពរបស់ខ្លួន និងដើម្បីចៀសវាងការឆ្លងរាលដាលជាថ្មី ក្នុងមូលដ្ឋានអាជីវកម្មរបស់ខ្លួន។
ត្រូវកំណត់ចំនួនអតិថិជនចេញចូលផ្សារ ក្នុងបរិវេណសមរម្យសមាមាត្រ ទៅនឹងទំហំទីតាំងផ្សារ ដើម្បីរក្សាឲ្យបានជាប់ជាដាច់ខាត នូវគម្លាតសុវត្ថិភាពបុគ្គលសង្គម និងដើម្បីធានាឲ្យមានខ្យល់ចេញចូលគ្រប់គ្រាន់ ដោយត្រូវចៀសវាងការប្រជ្រៀតគ្នា ឬប្រមូលផ្ដុំមនុស្សច្រើន ដែលជាហានិភ័យនៃការចម្លងវីរុសជំងឺកូវីដ-១៩ ដូចជាគូសគំនូសសម្រាប់អតិថិជន ដើម្បីរក្សាគម្លាតមួយម៉ែត្រកន្លះ ជាចាំបាច់ក្នុងផ្សារនីមួយៗ។
អាជីវករសន្តិសុខបុគ្គលិកកម្មករអតិថិជន និងជនទាំងឡាយ ដែលមានវត្តមានក្នុងបរិវេណផ្សារ ត្រូវមានកាត ព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពជាចាំបាច់។ ក្នុងករណីមិនពាក់ម៉ាស់ ឬពាក់ម៉ាស មិនបានត្រឹមត្រូវ ឬមិនរក្សាគម្លាតសុវត្ថិភាពនោះទេ គណៈកម្មការផ្សារត្រូវសហការ ជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូល
ដ្ឋាន ដើម្បីអនុវត្តផាកពិន័យជាបណ្ដោះអាសន្នជាបន្ទាន់ ចំពោះបុគ្គលល្មើសក្នុងកម្រិតទឹកប្រាក់ពិន័យអន្តរកាលចន្លោះពី២០ ម៉ឺនដល់មួយរៀនមួយលានរៀល។
ហាមដាច់ខាតការជួបជុំប្រមូលផ្ដុំមនុស្ស ក្នុងបរិវេណផ្សារ បើទោះបីក្រោមរូបភាពណាក៏ដោយ ក្នុងករណីមានការជួបជុំប្រមូលផ្តុំមនុស្ស ខុសគោលការណ៍ណែនាំនេះ គណៈកម្មការផ្សា រត្រូវសហការជាមួយអាជ្ញាធរជំនាញនិងអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តផាកពិន័យជាបន្ទាន់ របស់បុគ្គលល្មើស ក្នុងកម្រិតទឹកប្រាក់ ពី១លានរៀលដល់៥ លានរៀល។ តម្រូវឲ្យអាជីវករ សន្តិសុខ បុគ្គលិកកម្មករ និងជនទាំងឡាយ ដែលមានវត្តមាន ក្នុងបរិវេណផ្សារ ត្រូវអនុវត្តបានម៉ឺងម៉ាត់ នូវវិធានការ ៣កុំនិង៣ការពារ។
ដើម្បីរៀបចំកំណត់ច្រកចេញចូលផ្សារ ដើម្បីងាយស្រួល ក្នុងការគ្រប់គ្រងការចេញចូល របស់អាជីវករអថិជន និងកំណត់ច្រកសុវត្ថិភាព សម្រាប់ការសង្គ្រោះ និងគ្រប់គ្រងស្ថានភាពអាសន្ន។ ចាត់ឲ្យមានអ្នកវាស់កំដៅបាញ់ទឹកអាកុលជែល និងស្កេនឃ្យូអកូដ នៅតាមបណ្ដាច្រកចេញចូលផ្សារ ដែលបានកំណត់។ ត្រូវរៀបចំកន្លែងលាងដៃ និងផ្គត់ផ្គង់សាប៊ូ ឬដាក់ទឹកអាកុលជែល ឲ្យមានច្រើនទីតាំងក្នុងផ្សារ ដើម្បីអាចប្រើប្រាស់។ ត្រូវបាញ់សម្លាប់មេរោគជាប្រចាំ នៅបរិវេណជុំវិញផ្សារ និងផ្នែកខាងក្នុងផ្សារ ត្រូវយកចិត្តទុកដាក់លាងសម្អាតបន្ទប់ទឹកជួតសម្អាតដោយទឹក ឬទឹកសាប៊ូ ចំពោះកន្លែង ដែលមានការប៉ះពាល់ច្រើន។
ចៀសវាងការទទួលទានអាហារជុំគ្នា ក្រៅពីរង្វង់សាច់ញាតិ ក្រុមគ្រួសារ ឬអ្នកនៅក្នុងទីសំណាក់ជាមួយគ្នា និងលើកទឹកចិត្តឲ្យវេចខ្ចប់ អាហារពីគេហដ្ឋានរៀងៗខ្លួន សម្រាប់ទទួលទាន ក្នុងកំឡុងពេលប្រកបអាជីវកម្ម ក្នុងបរិវេណផ្សារ។
ប្រសិនបើអាជីវករ សន្តិសុខ បុគ្គលិកកម្មករ បម្រើការងារក្នុងផ្សារ អតិថិជន ឬជនណាម្នាក់ ដែលមានវត្តមានក្នុងបរិវេណសារ មានបញ្ហាសុខភាព ដូចជាក្ដៅខ្លួន ផ្ដាសាយ ពិបាកដកដង្ហើម ឬរោគសញ្ញាផ្សេងទៀត គណៈកម្មការផ្សារ ត្រូវហៅទូរស័ព្ទ ទៅកាន់លេខ១១៥ ឬទំនាក់ទំនង ទៅមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការក្រុមគ្រូពេទ្យ ចុះយកសំណាក ហើយត្រូវរាយការណ៍ទៅ រដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់វិធានការជាបន្ទាន់៕ (ដោយ)៖ សំអឿន





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ