Connect with us

ព័ត៌មានជាតិ

លទ្ធផលបោះឆ្នោតបឋម៖ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ ចំនួន១៧ សំឡេង លើ១៧សំឡេង

បានផុស

នៅ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសលទ្ធផលបឋម នៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត។

តាមមន្ត្រី គ.ជ.ប សមាជិកក្រុមប្រឹក្សាក្រុងបូកគោ ​នៃខេត្តកំពត សម្រាប់អាណត្តិទី១ មានចំនួន១៣រូប ហើយអង្គ​បោះឆ្នោត គឺជាក្រុមប្រឹក្សាសង្កាត់ក្នុងមុខតំណែង ដែលមានចំនួន១៧រូប មកពីសង្កាត់ចំនួន៣ រួមមាន៖ សង្កាត់​កោះតូច, សង្កាតបឹងទូក, និងសង្កាត់ព្រែកត្នោត។

សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនេះ មានគណបក្សនយោបាយចំនួន​៤ ចូលរួមប្រកួតប្រជែង រួមមាន៖ គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សយុវជនកម្ពុជា, គណបក្សប្រជាជនកម្ពុជា​, និងគណបក្សសញ្ជាតិកម្ពុជា។

ជាលទ្ធផលបឋម បានបង្ហាញថា គណបក្សហ៊្វុនស៊ិនប៉ិច មិនទទួលបានសំឡេងគាំទ្រទេ, គណបក្សយុវជនកម្ពុជា ក៏ពុំទទួលបានសំឡេងគាំទ្រដែរ, គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រចំនួន១៧​សំឡេង, និងគណ​បក្សសញ្ជាតិកម្ពុជា ពុំទទួលបានសំឡេងគាំទ្រទេ។

សូមជម្រាបថា បើតាម គ.ជ.ប ដំណើរការ នៃការបោះឆ្នោតលើកទី១ ដើម្បី​ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត បានប្រព្រឹត្តទៅដោយរលូន ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី ប្រតិទិនការងារ និងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធ៕ (ដោយ)៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម