វត្ត «ដំបូកខ្ពស់» ត្រូវបានបិទខ្ទប់១៤ថ្ងៃ បន្ទាប់ពីរកឃើញ មានព្រះសង្ឃ និងតាអាចារ្យឆ្លងកូវីដ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

វត្ត «ដំបូកខ្ពស់» ត្រូវបានបិទខ្ទប់១៤ថ្ងៃ បន្ទាប់ពីរកឃើញ មានព្រះសង្ឃ និងតាអាចារ្យឆ្លងកូវីដ

បានផុស

នៅ

វត្ត «ដំបូកខ្ពស់» ដែលមានទីតាំង ស្ថិតក្នុងសង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរសម្រេចបិទខ្ទប់ បន្ទាប់ពីរកឃើញព្រះសង្ឃ និងតាអាចារ្យមានវីជ្ជមានកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពពីលោក លុក ជ័យ ចៅសង្កាត់បឹងទំពន់២ បានឲ្យដឹងថា វត្តដំបូកខ្ពស់ ត្រូវបានបិទខ្ទប់ បន្ទាប់ពីរកឃើញព្រះសង្ឃ៣អង្គ និងតាអាចារ្យម្នាក់មានវីជ្ជមានកូវីដ-១៩។ លោកថា ការរកឃើញនេះ គឺបន្ទាប់ពីគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានចុះមកយកសំណាក នៅក្នុងបរិវេណវត្ត កាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ក្នុងចំណោមព្រះសង្ឃជាង៥០អង្គ និងតាអាចារ្យ យាយជីចំនួន៣៩នាក់។

តាមប្រភពផ្សេងទៀត បានឲ្យដឹងដែរថា ការឆ្លងរាលដាលជំងឺកូវីដ-១៩ មកលើព្រះសង្ឃខាងលើនេះ គឺបន្ទាប់ពីពេល​ថ្មីៗនេះ មានជនអនាថាម្នាក់ ភេទប្រុសបានស្លាប់នៅក្នុងវត្ត ហើយក៏ព្រះសង្ឃក៏បានទៅរៀបចំ សូត្រមន្តឲ្យសព។ ខណៈនោះដែរ ក្រុមគ្រូពេទ្យ ក៏បានមកយកសំណាករបស់សព ស្រាប់តែឃើញមានវិជ្ជមានកូវីដ-១៩ ទើបបន្តយកសំណាក ដល់ព្រះសង្ឃ និងតាអាចារ្យ ព្រមទាំងយាយជីក្នុងវត្ត។

ជាលទ្ធផល ទើបរកឃើញព្រះសង្ឃ៣អង្គ បានឆ្លងកូវីដ និងតាអាចារ្យម្នាក់ផងដែរ។ ប្រភពពីអាជ្ញាធរ បានបញ្ជាក់ទៀតថា វត្តដំបូកខ្ពស់ ត្រូវបានបិទខ្ទប់ចំនួន១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះតទៅ៕ (ដោយ)៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៧ នាទី មុន

ជិត​ដល់​ថ្ងៃ​ឡើង​ការពារ​ខ្សែក្រវាត់​! Pacio បាន​បង្ហើប​អំពី​ការ​ជួបគ្នា​លើក​ទី​៣​ទល់នឹង Saruta

ព័ត៌មានជាតិ១ ម៉ោង មុន

សប្បុរសជន​ផ្តល់​អង្ករ​១០​តោន ជូន​រដ្ឋបាល​រាជធានី ដើម្បី​ជួយឧបត្ថម្ភ​ជីវភាព ពលរដ្ឋ​រងគ្រោះ​ឬ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​មេរោគ​កូ​វីដ​-១៩

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថានទូត​កម្ពុជា​ ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​អន្តរាគមន៍​ជួយ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន​០៤​នាក់ ត្រឡប់មក​កម្ពុជា​វិញ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រធាន​មន្ទីរ​ ៖​ ករណី​សិស្ស​ឆ្លង​ជំងឺ​កូ​វីដ​១៩​គឺ​ឆ្លង​មុន​ពេល​បើក​សាលារៀន​ទៅទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

បុរស​ម្នាក់ ​ជិះ​ម៉ូតូ​លឿន​មិន​ប្រយ័ត្ន​ជ្រុល​បុក​រថយន្ត​ស៊េរី​ទំនើប​កំពុង​ឈប់​ភ្លើងស្តុប​ពីក្រោយ​ពេញទំហឹង​បណ្តា​ឲ្យ​រងរបួស

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services