ដំណឹង​ល្អ​! ថ្ងៃនេះ​ខេត្តកំពង់ស្ពឺ គ្មាន​អ្នក​ឆ្លង​ជំងឺកូ​វីដ និង​ស្លាប់​ឡើយ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ដំណឹង​ល្អ​! ថ្ងៃនេះ​ខេត្តកំពង់ស្ពឺ គ្មាន​អ្នក​ឆ្លង​ជំងឺកូ​វីដ និង​ស្លាប់​ឡើយ​

បានផុស

នៅ

ពិតជា​ដំណឹង​ល្អ​បំផុត​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ស្ពឺ ដោយសារ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​ថយ​ចុះ​ជា​បន្តបន្ទាប់ ទាំងនេះ​គឺ​បានមកពី​ការខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​របស់​ថ្នាក់ដឹកនាំ​ខេត្ត​រួម​សហការ​ជាម​ន្ត្រី​ជំនាញ​សុខាភិបាល​ជា កងកម្លាំង អ្នក​ស្ម័គ្រ​ចិត្ត​ ពិសេស​មានការ​ចូលរួម​ផ្ទាល់​ពី​ប្រជាពលរដ្ឋ​តែម្តង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​របាយការណ៍​របស់​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ​២០២១​នេះ រក​មិនឃើញ​មាន​អ្នកជំងឺ​កូ​វីដ​-១៩ ឆ្លង​ថ្មី​ឡើយ​ហើយក៏​គ្មាន​អ្នកជំងឺ​ស្លាប់​នោះ​ដែរ។ តាម​មន្ត្រី​សុខាភិបាល បានឱ្យដឹងថា នៅ​ថ្ងៃទី​២៦ ខែកក្កដា​នេះ អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន​១០៥​នាក់ ត្រូវ​ព្យាបាល​ជាសះស្បើយ និង​នៅ​មាន​អ្នកជំងឺ​ចំនួន ៦៣៩​នាក់​ទៀត កំពង់​សម្រាក​ព្យាបាល។ ប៉ុន្តែ​អ្វីដែល​ពិសេស​នោះ គឺ​ថ្ងៃនេះ​មិន​មាន​អ្នក​ឆ្លង​ថ្មី​ទេ​ហើយក៏​មិន​មាន​អ្នកស្លាប់​ដែរ។

​សូម​រម្លឹកថា ទូទាំង​ខេត្តកំពង់ស្ពឺ គិត​ត្រឹម​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១​នេះ មាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ៣៨៥០​នាក់​, អ្នកជា​សះស្បើយ​សរុប ៣១០៥​នាក់ និង​មា​ប​អ្នក​ស្លាប់​សរុប ៩០​នាក់៕

អត្ថបទ៖ ​ភួង រដ្ឋា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services