ការស្តារ​ប្រឡាយ​បឹងទំពុន បាន​បញ្ចប់​ការងារ​១០០​ភាគរយ រួម​ជាមួយនិង​សំរាម​និង​ស្មៅ​ជាង​២៥០០​ឡាន​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ការស្តារ​ប្រឡាយ​បឹងទំពុន បាន​បញ្ចប់​ការងារ​១០០​ភាគរយ រួម​ជាមួយនិង​សំរាម​និង​ស្មៅ​ជាង​២៥០០​ឡាន​

បានផុស

នៅ

​ការស្តារ​ប្រឡាយបឹងទំពុន ដែលមាន​ប្រវែង​ជិត​៤​គីឡូម៉ែត្រ ដើម្បី​រំដោះ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​ខណ្ឌ​ចំនួន​៥​នៃ​រាជធានី​ភ្នំពេញ ពេលនេះ​បាន​ឈាន​មកដល់​ទីបញ្ចប់ ១០០​ភាគរយ​ហើយ ក្រោយពី​ក្រុមការងារ​បានធ្វើ​សកម្មភាព​ស្តារ​អស់​រយៈ​៤​ខែ​រួចមក ដោយ​ស្តារ​សំរាម​និង​ស្មៅ​បណ្តែត​ទឹកបាន​ជាង​២៥០០​ឡាន​ស្មើ​និង​ជាង​១​ម៉ឺន​២​ពាន់​ម៉ែត្រគូប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ ដួង ចាន់​សារ៉ាត់ ប្រធាន​អង្គភាព​លូទឹក បូមទឹក​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៧ កក្កដា​នេះ​ថា ដោយមាន​ការយកចិត្ត​ទុក្ខ​ដាក់​និង​ការចង្អុល​ណែនាំ​ពី​លោក ឃួ​ង ស្រេង ជា​អភិបាល​រាជធានី​ភ្នំពេញ ក្នុង​ការ​ដោះស្រាយ​ការស្តារ​ប្រព័ន្ធ​បង្ហូរទឹក​ជាពិសេស​ប្រឡាយ​មេ​នៅ​រាជធានី​ភ្នំពេញ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ដែល​មាន​អង្គភាព​លូទឹក បូមទឹក និង​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់ បាន​ធ្វើ​សកម្មភាព​ស្តារ​ប្រឡាយ​បឹងទំពុន បញ្ចប់​១០០​ភាគរយ​ហើយ ក្រោយពី​បានធ្វើ​សកម្មភាព​ស្តារ​អស់​រយៈពេល​៤​ខែ ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​នេះ។

​លោក​ដួង ចាន់​សារ៉ាត់ បាន​បន្តទៀតថា ប្រឡាយ​បឹងទំពុន មាន​ប្រវែង​៣៧១០​ម៉ែត្រ​ទទឹង​៣០​ម៉ែត្រ ពី​ប្រឡាយ​ស្ទឹងមានជ័យ​ដល់​ស្ថានីយ​បឹងទំពុន​ផ្លូវ​៣៧១។ ដោយ​ចាប់ផ្តើម​ស្តារ​កាលពី​ថ្ងៃទី​០៥ មេសា ២០២១ ហើយ​បាន​បញ្ចប់​ជា​ស្ថាពរ​កាលពី​ថ្ងៃទី​២៣ កក្កដា ដោយ​ស្តារ​សំរាម​និង​ស្មៅ​បណ្តែត​ទឹកបាន​២៥១០​ឡាន​ស្មើ​១២០៥០​ម៉ែត្រគូប​។ ប្រឡាយ​នេះ​ មាន​តួនាទី​យ៉ាង​សំខាន់​ក្នុងការ​រំដោះ​ទឹក​ពី​ប្រឡាយ​ដើម​ស្លែង ប្រឡាយ​បារាំង ពិសេស​រំដោះ​ទឹក​ពី​ក្នុង​ខណ្ឌ ពោធិ​សែនជ័យ ខណ្ឌ​សែនសុខ ខណ្ឌទួលគោក​និង​១​ផ្នែក​ខ្លះ​ក្នុង​ខណ្ឌចំការមន និង​ខណ្ឌ​៧​មករា​។​

​លោក​ ដួង ចាន់​សារ៉ាត់ បាន​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ ទៅតាម ទីតាំង​ដែល​ក្រុមហ៊ុន​ប្រមូល​សំរាម​បានកំណត់ កុំ​បោះ​សំរាម​ចូលក្នុង​ប្រឡាយទឹក នាំ​បិទបាំង​ផ្លូវទឹក​មិនអាច​ហូរ​ដល់​ស្ថានីយ​៕​

អត្ថបទ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services