ព័ត៌មានជាតិ
អភិបាលខណ្ឌឫស្សីកែវ ចុះពិនិត្យដាក់គ្រឿងចក្រស្ដារប្រឡាយ រំដោះទឹកនៅរដូវវស្សា
កាលពីព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៤ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានចុះពិនិត្យតាមប្រឡាយ ក្នុងមូលដ្ឋានខណ្ឌ ដើម្បីបញ្ចៀសទឹកនៅរដូវវស្សាកុំឲ្យមានការជន់លិចដល់ផ្ទះប្រជាពលរដ្ឋ និងផ្លូវពិបាកក្នុងការធ្វើដំណើរ។

បន្ទាប់ពីអញ្ជើញបើកការដ្ឋានស្ថាបនាដែលជាគម្រោងមូលនិធិអភិវឌ្ឍន៍របស់រដ្ឋបាលខណ្ឌ និងសង្កាត់ ឆ្នាំ ២០២៤ សង្កាត់ទួលសង្កែ ២ រួចមក លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំមន្ត្រីខណ្ឌ និងសង្កាត់ទួលសង្កែ ២ ចុះពិនិត្យប្រឡាយកាំកូ និងបញ្ជាឲ្យដាក់គ្រឿងចក្រកាយស្តារប្រឡាយឲ្យជ្រៅ ធំទូលាយ នាំទឹកហូរចូលទៅអូរអង្កាម និងឆ្ពោះទៅព្រែកពោងពាយ ស្ថានីយបូមទឹកកប់ស្រូវ។
ជាមួយគ្នានេះ លោកអភិបាល និងមន្ត្រីជំនាញ បានបន្តចុះត្រួតពិនិត្យប្រព័ន្ធលូ អណ្ដូងលូ និងចាត់វិធានបូមស្តារ ដើម្បីសម្រួលឲ្យទឹកហូរបានល្អ បញ្ចៀសការលិចលង់លំនៅឋានប្រជាជនក្នុងភូមិសាស្ត្រសង្កាត់ទួលសង្កែ ១ និងទួលសង្កែ ២ ខណ្ឌឫស្សីកែវ ចំពោះការយកចិត្តទុកដាក់គិតគូររបស់អាជ្ញាធរ ក្នុងការចុះកាយ និងស្តារប្រឡាយទឹក ដើម្បីរំដោះទឹក បញ្ចៀសការជន់លិច និងសោភ័ណភាពផងដែរ៕
អត្ថបទ ៖ ម៉េង









-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


