Connect with us

ព័ត៌មានជាតិ

សេវាកម្ម​ថ្មី​របស់​ក្រុមហ៊ុន Smart “Sponsored Data” ជួយ​អាជីវកម្ម អន​ឡាញ ផ្ដល់​អ៉ិន​ធឺ​ណិ​ត ឥតគិតថ្លៃ​ដល់​អតិថិជន Smart ក្នុងការ​ប្រើប្រាស់​កម្មវិធី​ទូរសព្ទ​និង​វេ​ប​សាយ

បានផុស

នៅ

​ក្រុមហ៊ុន Smart Axiata ដែលជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុនគេ ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​ដាក់​ដំណើរការ​សេវាកម្ម​ថ្មី​ ដែលមាន​ឈ្មោះថា “Smart Sponsored Data” នឹង​អនុញ្ញាត​ឱ្យ​អាជីវកម្ម​អន​ឡាញ​នៅ​កម្ពុជា ផ្ដល់​សេវា​អិ​ុ​ន​ធឺ​ណិ​ត​ដោយ​ឥតគិតថ្លៃ​សម្រាប់​អតិថិជន​ដែល​ប្រើប្រាស់​ប្រព័ន្ធ Smart ក្នុងការ​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ ឬ វេ​ប​សាយ​នៃ​អាជីវកម្ម​អន​ឡាញ​របស់​ពួកគេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុមហ៊ុន Nham24 និង LM CAR ស្ថិតក្នុង​ចំណោម​អាជីវកម្ម​ដំបូង ដែល​បាន​កំពុង​ប្រើប្រាស់​សេវាកម្ម Smart Sponsored Data ដូច្នេះ​អតិថិជន​របស់​ក្រុមហ៊ុន Smart ឥឡូវនេះ​អាច​ភ្ជាប់​ជាមួយនឹង​អាជីវកម្ម​អន​ឡាញ ដែល​កំពុង​ពេញនិយម​ទាំងអស់នេះ តាមរយៈ​កម្មវិធី​ទូរស័ព្ទ​របស់​ពួកគេ ​ដោយ​មិនចាំបាច់​ប្រើប្រាស់​ទិន្នន័យ​អិ​ុ​ន​ធឺ​ណិ​ត​ផ្ទាល់ របស់ខ្លួន​នោះទេ​។​

​លោក ចាន់ បូរី​ម៉ា អគ្គនាយក​ក្រុមហ៊ុន Nham24 បាន​ថ្លែងថា “​ការផ្តល់ជូន​បែបនេះ​ពី​ក្រុមហ៊ុន​ដែល​កំពុង​ទទួល​បានកា​រ​គោរព និង​កេរ្តិ៍ឈ្មោះ​ល្អ​មួយ​របស់​កម្ពុជា​បង្ហាញ​ថា​ក្រុមហ៊ុន Smart ពិតជា​យល់​អំពី​របៀប​ដែល​អាជីវកម្ម​ឌីជីថល​ធ្វើ​ប្រតិបត្តិការ និង​សារៈសំខាន់​សម្រាប់​យើង​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​អតិថិជន​របស់​យើង​បាន​គ្រប់ពេលវេលា​។ តាមរយៈ​ការភ្ជាប់​គម្រោង Smart Sponsored Data យើង​កំពុង​បន្ថែម​អត្ថប្រយោជន៍​ពិតៗ​សម្រាប់​អតិថិជន​របស់​យើង ដែលជា​អតិថិជន​ក្រុមហ៊ុន Smart”​។​

​លោក Zheng Pei អ្នកគ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន LM Car បាន​ថ្លែងថា “​យើងទាំងអស់គ្នា​ដឹង​ហើយ​ថា​តើ​វា​ធ្វើ​ឲ្យ​យើង​ខកចិត្ត​ប៉ុណ្ណា​នៅពេលដែល​អស់​ទិន្នន័យ​អ៉ិន​ធឺ​ណិ​ត​អំឡុងពេល​ព្យាយាម​កក់​រថយន្ត​តាក់ស៊ី ប៉ុន្តែ​អ្នកប្រើប្រាស់​កម្មវិធី LM Car ដែលជា​អតិថិជន​ក្រុមហ៊ុន Smart នឹងមិន​ចាំបាច់​មាន​ក្ដីបារម្ភ​អំពី​បញ្ហា​នេះ​តទៅទៀត​ទេ​”​។​

​ជាមួយនឹង​ការកើនឡើង​នូវ​អាជីវកម្ម​ឌីជីថល​ប្រកបដោយ​ភាព​ច្នៃ​ប្រ​ឌី​ត​ជាច្រើន​នៅ​កម្ពុជា ដែល​ពឹង​ផ្អែកលើ​ការភ្ជាប់​ទំនាក់​ទំនងជា​មួយ​អតិថិជន​របស់ខ្លួន​នៅ​ទីកន្លែង​ដែល​ពួកគេ​មាន​វត្តមាន ក្រុមហ៊ុន​ផ្តល់​សេវា​ទូរគមនាគមន៍​នានា​ចាំបាច់​ត្រូវ​ច្នៃ​ផលិតផល​របស់​ពួកគេ​ ដើម្បី​ជួយ​ដល់​សហគ្រាស​ខ្នាតតូច​និង​មធ្យម SMEs និង​អាជីវកម្ម​ឌីជីថល​ទើប​បង្កើត​ថ្មី​។​

​លោក ថូ​ម៉ាស ហ៊ុន (Thomas Hundt) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា “​យើង​ដឹង​យ៉ាងច្បាស់​ថា​សេវា​អិ​ុ​ន​ធឺ​ណិ​ត​ចល័ត​ គឺជា​គន្លឹះ​ឆ្ពោះទៅរក​អនាគត​ឌីជីថល​។ ការតភ្ជាប់​សេវា​ឌីជីថល​តាមរយៈ​ការផ្តល់ជូន​ទិន្នន័យ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដូចជា​សេវាកម្ម Smart Sponsored Data នឹង​ធានាថា​អតិថិជន​របស់​យើង​នឹង​ទទួលបាន​ការប្រើប្រាស់​ទិន្នន័យ​អិ​ុ​ន​ធឺ​ណិ​ត​ដ៏​ល្អ​បំផុត​របស់​ពួកគេ ក៏ដូចជា​រក្សា​ទិន្នន័យ​អុ​ិ​ន​ធឺ​ណិ​ត​ ដើម្បី​ភ្ជាប់​ជាមួយនឹង​សេវា​កក់​ការធ្វើដំណើរ និង​សេវា​ដឹកជញ្ជូន​អាហារ ដែល​បាន​ក្លាយជា​កត្តា​ដ៏​ចម្បង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​”​។​

​លោក ថូ​ម៉ាស បាន​បន្ថែមថា “​ការពង្រីក​ប្រព័ន្ធ​អេកូឡូស៊ី​ឌីជីថល​របស់​យើង​តាមរយៈ​ភាពជា​ដៃគូ​នានា​ដូចជា​ភាពជា​ដៃគូ​នេះ ដែល​អាចឱ្យ​អតិថិជន និង​អាជីវកម្ម​ភ្ជាប់​ទំនាក់ទំនង​គ្នា​បាន គឺជា​ផ្នែក​ដ៏​ចម្បង​មួយ​នៃ​ទស្សនវិស័យ​របស់​យើង​ក្នុងការ​ធ្វើឱ្យ​ជីវិត​កាន់តែ​ប្រសើរ​។ ពិតណាស់ ការធ្វើការងារ​ជាមួយ​អាជីវកម្ម​ឌីជីថល​មិនមែនជា​រឿង​ថ្មី​ទេ​សម្រាប់​ពួកយើង នៅពេលដែល​យើង​បន្ត​ចូលរួម​ឥតឈប់ឈរ​ជាមួយ​អាជីវកម្ម​ទើប​បង្កើត​ថ្មី​ឈានមុខ​គេ​ជាច្រើន និង​អាជីវកម្ម​ល្បីឈ្មោះ​នានា ដើម្បី​ផ្តល់​ដំណោះស្រាយ​ចាំបាច់ ដែល​ពួកគេ​ត្រូវការ​ក្នុងការ​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​។ យើង​តែងតែ​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ធ្វើ​នវានុវត្តន៍ និង​បង្កើត​ដំណោះស្រាយ​ធំៗ​នៅពេល​ក្រោយ ដើម្បី​គាំទ្រ​ដល់​សេដ្ឋកិច្ច​ឌីជីថល​របស់​កម្ពុជា​”​។​

​យោងតាម​របាយការណ៍​ចុងក្រោយ​បំផុត​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែល​បានចេញ​ផ្សាយ​កាលពី​ចុងខែឧសភា អាជីវកម្ម​បច្ចេកវិទ្យា​និង​ឌីជីថល​កម្ពុជា​បាន​បង្កើត​ប្រាក់ចំណូល​ចំនួន ៤៧០​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៩ ហើយ​ចំណូល​ដែល​អាច​សម្រេចបាន​ជាល​ទ្ធ​ផល​នេះ ​គឺ​មិនអាច​កើតឡើង​បាន​បើសិនជា​មិនមាន​ការ​សេ​វាត​ភ្ជាប់​ទំនាក់ទំនង​ ដែលមាន​តម្លៃ​សមរម្យ​និង​គ្រប់​ទីកន្លែង ជាពិសេស​អិ​ុ​ន​ធឺ​ណិ​ត​ទូរស័ព្ទ​ចល័ត ដែល​ផ្ដល់ជូន​ដោយ​ប្រតិបត្តិការ​ទូរគមនាគមន៍​ចល័ត​នានា​ដូចជា​ក្រុមហ៊ុន Smart ជាដើម​។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ក្រុមហ៊ុន Smart និង​ឱកាស​ភាពជា​ដៃគូ​រវាង​ន សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartaxiata ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh​។​

​សូមបញ្ជាក់ថា ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុនគេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាននិងកំពុង​បម្រើ​អតិថិជន​ចំនួន ៨ លាន​នាក់ ស្ថិតក្រោម​ស្លាក​សញ្ញា “Smart”​។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុនមេ មាន​ឈ្មោះថា “Axiata Group Berhad” ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំជាងគេ​បង្អស់​មួយ​ក្នុង​ទ្វីបអាស៊ី​។​

​ក្រុមហ៊ុន Smart គឺជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចល័ត​ ដែលមាន​ភាព​ឈានមុខ​គេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិ​ប​ត្ដិករ​ដំបូងបង្អស់​ដែល​បាន​ដាក់ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនា​ន់ទី​៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេកវិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4.5G ក្នុង​ឆ្នាំ​២០១៧​។

​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៩ Smart បានរៀបចំ​កម្មវិធី​បង្ហាញ​សាកល្បង​បច្ចេកវិទ្យា​ជំនា​ន់ទី​៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ​ដោយ​បង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ​ផ្នែក​សេវា​ទិន្នន័យ​ចល័ត​។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់នូវ​បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត​ដ៏​សម្បូរបែប​រួមមាន​៖ សេវា​បច្ចេកវិទ្យា 2G, 2.5G, 3G និង​3.75G ក៏ដូចជា​សេវាកម្ម​ទូរសព្ទ​ក្រៅប្រទេស (Roaming) ដែល​អាច​ប្រើ​បាន​ច្រើនជាង ១៩០​ប្រទេស​។ Smart បាននិងកំពុង​ផ្តល់​សេវា​គ្របដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើនជាង ៩៩% (​កៅសិប​ប្រាំបួន​) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម