ព័ត៌មានជាតិ
វគ្គបណ្ដុះបណ្ដាល អំពីការអនុវត្តការងារតាមប្រព័ន្ធអនឡាញ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩
វគ្គបណ្ដុះបណ្ដាល តាមប្រព័ន្ធអនឡាយ ស្ដីអំពីការបណ្តុះបណ្តាលអំពីរបៀបរបបការអនុវត្តការងារ របស់អនុគណៈកម្មការឆ្លើយតបបន្ទាន់ និង ស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ១៩ រាជធានីខេត្តទាំង២៥ ដែលមានឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា ចូលរួមកាលពីម្សិលមិញនេះ។
លេខាធិការដ្ឋាន គណៈកម្មការឆ្លើយតបបន្ទាន់ និង ស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ១៩ បានបើកវគ្គបណ្តុះបណ្តាលមួយ តាមរយៈប្រព័ន្ធអនឡាញ ស្តីពីការបណ្តុះបណ្តាលអំពីរបៀបរបការអនុវត្តការងារ របស់អនុគណៈកម្មការឆ្លើយតបបន្ទាន់ និង ស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ១៩ រាជធានីខេត្តទាំង២៥ ក្រោមអធិបតីរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា សមាជិកគណៈប្រតិបត្តិ គ.អ.ក ជាអនុប្រធានអនុគណៈកម្មការ និង ជាអនុប្រធានអចិន្ត្រៃយ៍អនុគណៈកម្មការឆ្លើយតបបន្ទាន់ និង ស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ១៩ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ។
ក្នុងវគ្គបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញនេះដែរ ក៏មានវត្តមានរបស់ឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្ត និង មានសមាសភាពពាក់ព័ន្ធចូលរួម មានមន្ត្រីសុខាភិបាល សមត្ថកិច្ចនគរបាល ពលរាជអាវុធហត្ថ និង មន្ត្រីសាលាខេត្តផងដែរ នៅសាលប្រជុំសាលាខេត្តសៀមរាប។

មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាលនោះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា ក៏បានធ្វើការបញ្ជាក់មួយចំនួន ដែលពាក់ព័ទ្ធទៅនឹងការប្រយុទ្ធប្រឆាំងបង្ការ ទប់ស្កាត់ជំងឺកូវីដ១៩ ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តផ្ទាល់ នៅតាមបណ្តាលមូលដ្ឋានរាជធានីខេត្ត ព្រមទាំងបានលើកឡើងនូវបទពិសោធន៍ល្អៗ និង បញ្ហាប្រឈមមួយចំនួនដែលយើងបានជួបប្រទះកន្លងមកផងដែរ ។ ក្នុងនោះដែរឯកឧត្តម ក៏បានធ្វើការផ្ដាំផ្ញើដល់មន្ត្រីពាក់ព័ន្ធគ្រប់រាជធានី ខេត្ត សំខាន់កងកម្លាំង សមត្ថកិច្ចនគរបាល អាវុធហត្ថ និង មន្ត្រីសុខាភិបាល ដែលជាអ្នកអនុវត្តដោយផ្ទាល់ ក្នុងការស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ និង អ្នកពាក់ព័ន្ធទាំងផ្ទាល់និងប្រយោល។ ម្យ៉ាងទៀត ប្រធានអនុគណៈកម្មការទាំងរាជធានីខេត្ត ត្រូវលើកនូវជាសំណួរចម្ងល់ ដែលពាក់ព័ន្ធការងារនេះ ទៅវាគ្មិន ដើម្បីធ្វើការបកស្រាយ និង ផ្តល់អនុសាសន៍សម្រាប់ក្រុមការងារយើងយកទៅអនុវត្តបានចំគោលដៅនឹងទទួលបានលទ្ធផលល្អទៀតផង។
តាមការបញ្ជាក់របស់ឯកឧត្តម ស៊ាង ធារិទ្ធ និង លោក ស្រ៊ាង កុសល ដែលជាវាគ្មិន តាមរយៈប្រព័ន្ធអនឡាញ ក៏បានលើកនូវបទពិសោធន៍ និងវិធីសាស្ត្រ ក្នុងការតាមដាន ស្រាវជ្រាវរកនូវមុខសញ្ញាបុគ្គលផ្ទុកមេរោគកូវីដ១៩ នៅតាមសហគមន៍ ក្នុងការធានាគ្រប់គ្រង់ឲ្យបាន និង កុំឲ្យមានការឆ្លងរីករាលដាលបន្តទៀត។


ក្នុងវគ្គបណ្តុះបណ្តាល ក៏បានធ្វើការបង្ហាញពីនីតិវិធីក្នុងការចុះស្រាវជ្រាវរក បុគ្គលផ្ទុកមេរោគកូវីដ១៩ និងការធ្វើកិច្ចសម្ភាសជាមួយអ្នកវិជ្ជមានក្រោយពីការធ្វើតេស្តរកឃើញ និង ការសម្ភាសថយក្រោយ ដើម្បីតាមដានពីសាវតារដែលបុគ្គលនោះ មានការពាក់ព័ន្ធទៅបុគ្គលផ្សេងៗទៀត នៅក្នុងសហគមន៍ និងទីកន្លែងផ្សេងៗ ដែលបុគ្គលនោះមានការទំនាក់ទំនងនាពេលកន្លងមករយៈ៤ថ្ងៃមុន មានវិជ្ជមានកូវីដ។ ក្នុងនោះដែរឯកឧត្តម ក៏បានលើកនូវគន្លឹះល្អៗមួយចំនួន ពីរបៀបបំពេញតម្រង់សំណួរប្រវត្តិធ្វើដំណើរ ដើម្បីសម្រាប់មន្ត្រីអ្នកអនុវត្តដោយផ្ទាល់ សំខាន់មន្ត្រីសមត្ថកិច្ចនគរបាល និង រាជអាវុធហត្ថ រួមទាំងមន្ត្រីពាក់ព័ន្ធផងដែរ៕
អត្ថបទ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ



