វគ្គ​បណ្ដុះបណ្ដាល ​អំពី​ការអនុវត្ត​ការងារ​តាម​ប្រព័ន្ធ​អន​ឡាញ​ ដើម្បី​ទប់ស្កាត់ជំងឺ​កូ​វីដ​១៩
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

វគ្គ​បណ្ដុះបណ្ដាល ​អំពី​ការអនុវត្ត​ការងារ​តាម​ប្រព័ន្ធ​អន​ឡាញ​ ដើម្បី​ទប់ស្កាត់ជំងឺ​កូ​វីដ​១៩

បានផុស

នៅ

វគ្គ​បណ្ដុះបណ្ដាល តាម​ប្រព័ន្ធ​អន​ឡាយ ស្ដី​អំ​ពី​ការបណ្តុះបណ្តាល​អំពី​របៀប​របប​ការអនុវត្ត​ការងារ របស់​អនុគណៈកម្មការ​ឆ្លើយតប​បន្ទាន់ និង ស្រាវជ្រាវ​រក​បុគ្គល​ផ្ទុក​មេរោគ​កូ​វីដ​១៩ ​រាជធានី​ខេត្ត​ទាំង​២៥ ដែល​មាន​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា ចូល​រួម​កាល​ពី​ម្សិល​មិញ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លេខាធិការដ្ឋាន គណៈកម្មការ​ឆ្លើយតប​បន្ទាន់ និង ស្រាវជ្រាវ​រក​បុគ្គល​ផ្ទុកមេរោគ​កូ​វីដ​១៩ បាន​បើក​វគ្គ​បណ្តុះបណ្តាល​មួយ តាមរយៈ​ប្រព័ន្ធ​អន​ឡាញ ស្តីពី​ការបណ្តុះបណ្តាល​អំពី​របៀប​រប​ការអនុវត្ត​ការងារ របស់​អនុគណៈកម្មការ​ឆ្លើយតប​បន្ទាន់ និង ស្រាវជ្រាវ​រក​បុគ្គល​ផ្ទុកមេរោគ​កូ​វីដ​១៩ រាជធានី​ខេត្ត​ទាំង​២៥ ក្រោម​អធិបតី​របស់​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា សមាជិក​គណៈ​ប្រតិបត្តិ គ​.​អ​.​ក ជា​អនុប្រធាន​អនុគណៈកម្មការ និង ជា​អនុប្រធាន​អចិន្ត្រៃយ៍​អនុគណៈកម្មការ​ឆ្លើយតប​បន្ទាន់ និង ស្រាវជ្រាវ​រក​បុគ្គល​ផ្ទុកមេរោគ​កូ​វីដ​១៩ កាល​ពី​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ​២០២១ ។

ក្នុង​វគ្គ​បណ្ដុះបណ្ដាល​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ​ដែរ ក៏​មាន​វត្តមាន​របស់​ឯកឧត្តម នាក់ ណេ​រ៉ុ​ន អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត និង មាន​សមាសភាព​ពាក់ព័ន្ធ​ចូលរួម មាន​មន្ត្រី​សុខាភិបាល សមត្ថកិច្ច​នគរបាល ពល​រាជ​អាវុធហត្ថ និង មន្ត្រី​សាលាខេត្តផង​ដែរ នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប។

​មានប្រសាសន៍​បើក​វគ្គ​បណ្តុះបណ្តាល​នោះ​ដែរ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា ក៏បាន​ធ្វើការ​បញ្ជាក់​មួ​យ​ចំនួន ដែល​ពាក់​ព័ទ្ធ​ទៅនឹង​ការប្រយុទ្ធប្រឆាំង​បង្ការ ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ដើម្បី​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការអនុវត្ត​ផ្ទាល់​ នៅ​តាម​បណ្តាល​មូលដ្ឋាន​រាជធានី​ខេត្ត ព្រមទាំង​បាន​លើក​ឡើង​នូវ​បទពិសោធន៍​ល្អៗ និង បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​យើង​បាន​ជួបប្រទះ​កន្លងមក​ផង​ដែរ ។ ក្នុងនោះដែរ​ឯកឧត្តម ក៏បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​រាជធានី ខេត្ត សំខាន់​កងកម្លាំង សមត្ថកិច្ច​នគរបាល អាវុធហត្ថ និង មន្ត្រី​សុខាភិបាល ដែល​ជា​អ្នកអនុវត្ត​ដោយផ្ទាល់ ក្នុងការ​ស្រាវជ្រាវ​រក​បុគ្គល​ផ្ទុកមេរោគ​កូ​វីដ និង អ្នក​ពាក់ព័ន្ធ​ទាំង​ផ្ទាល់និងប្រយោល។ ម្យ៉ាងទៀត ប្រធាន​អនុគណៈកម្មការ​ទាំង​រាជធានីខេត្ត ត្រូវ​លើក​នូវ​ជាសំណួរ​ចម្ងល់ ​ដែល​ពាក់ព័ន្ធ​ការងារ​នេះ ទៅ​វាគ្មិន ដើម្បី​ធ្វើការ​បកស្រាយ និង ផ្តល់​អនុសាសន៍​សម្រាប់​ក្រុមការងារ​យើង​យកទៅអនុវត្ត​បាន​ចំ​គោលដៅ​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ទៀតផង។​

​តាម​ការបញ្ជាក់​របស់​ឯកឧត្តម ស៊ា​ង ធា​រិ​ទ្ធ និង លោក ស្រ៊ាង កុសល ដែលជា​វាគ្មិន តាមរយៈ​ប្រព័ន្ធ​អន​ឡាញ ក៏បាន​លើក​នូវ​បទពិសោធន៍ និង​វិធីសាស្ត្រ ក្នុង​ការ​តាមដាន ស្រាវជ្រាវរ​កនូវ​មុខ​សញ្ញា​បុគ្គល​ផ្ទុកមេរោគ​កូ​វីដ​១៩ នៅតាម​សហគមន៍ ក្នុង​ការធានា​គ្រប់​គ្រង់​ឲ្យ​បាន និង កុំ​ឲ្យ​មានការ​ឆ្លង​រីក​រាលដាល​បន្តទៀត។

ក្នុង​វគ្គ​បណ្តុះបណ្តាល ក៏បាន​ធ្វើការ​បង្ហាញ​ពី​នីតិ​វិធី​ក្នុង​ការ​ចុះ​ស្រាវជ្រាវ​រក បុគ្គល​ផ្ទុកមេរោគ​កូ​វីដ​១៩ និង​ការធ្វើ​កិច្ច​សម្ភាស​ជាមួយ​អ្នក​វិជ្ជមាន​ក្រោយពី​ការធ្វើ​តេស្ត​រកឃើញ និង ការសម្ភាស​ថយក្រោយ ដើម្បី​តាមដាន​ពី​សាវតារ​ដែល​បុគ្គល​នោះ មានការ​ពាក់ព័ន្ធ​ទៅ​បុគ្គល​ផ្សេងៗ​ទៀត នៅក្នុង​សហគមន៍ និង​ទីកន្លែង​ផ្សេងៗ ដែល​បុគ្គល​នោះ​មានការ​ទំនាក់ទំនង​នាពេល​កន្លងមក​រយៈ​៤​ថ្ងៃមុន មាន​វិជ្ជមាន​កូ​វីដ។ ក្នុងនោះដែរ​ឯកឧត្តម ក៏​បាន​លើក​នូវ​គន្លឹះ​ល្អៗ​មួយចំនួន ពី​របៀប​បំពេញ​តម្រង់​សំណួរ​ប្រវត្តិ​ធ្វើដំណើរ ដើម្បី​សម្រាប់​មន្ត្រី​អ្នក​អនុវត្ត​ដោយផ្ទាល់ សំខាន់​មន្ត្រី​សមត្ថកិច្ច​នគរបាល និង រាជ​អាវុធហត្ថ រួមទាំង​មន្ត្រី​ពាក់ព័ន្ធ​ផងដែរ៕

អត្ថបទ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services