Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​២១នាក់ ជា​សះស្បើយ​២៦​នាក់ ស្លាប់​២​នាក់

បានផុស

នៅ

កំពង់ឆ្នាំង ៖ យោង​សេចក្តី​ប្រកាស​ព័ត៌មាន​រដ្ឋបាល​រដ្ឋ​ខេត្ត​កំពង់​ឆ្នាំង​នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ២០២១ ស្តី​ពី​ការ​បន្ត​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ តាមរយៈ​ការ​ធ្វើ​តេស្ត​រហ័ស​(Rapid Test ) ចំនួន ២១​នាក់ ស្រី​១២​នាក់ លើ​អាជីវកម្ម កម្មករ​.​កសិករ​.​មន្ត្រី​នគរ​បាល​និង​អ្នកទទួល​មរណភាព​ប្រុស ស្រី​ចំនួន​២​នាក់ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ ម្សិលមិញ។

អ្នក​វិជ្ជមាន​កូ​វីដ​១៩​ រដ្ឋបាល​ខេត្ត​កំពង់​ឆ្នាំង​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង .​មណ្ឌល​ព្យាបាល​សាលាបឋមសិក្សា​គំរូ​ក្រុង​.​មណ្ឌល​ព្យាបាល​វិទ្យាល័យ​ហ៊ុនសែន​បរិបូណ៌ និង​មណ្ឌល​ព្យាបាល​វិទ្យាល័យ​ហ៊ុនសែន​កំពង់លែង។

រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ដោយ​ផ្ទាល់​ ឬ​ ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ខាងលើ​ក្នុង​រយៈពេល ១៤ ថ្ងៃមុន​សូម​មក​ពិនិត្យ​សំណាក​ជាបន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​.​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​កំពង់ត្រឡាច​.​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​បរិបូណ៌​.​ឬ​ម​ណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត។

ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ សូម​សាធារណជន​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​៣ ការពារ និង​៣​កុំ ដើម្បី​ខ្លួន​យើង​គ្រួសារ​យើង​នឹង​សង្គមជាតិ​យើង។

ករណី​មរណភាព​ជនជាតិខ្មែរ​ប្រុស​ស្រី​២​នាក់ ជា​អ្នក​ជំងឺ​កូ​វីដ​១៩ មាន ១​ឈ្មោះ ម៉ែន​ថេ​ង ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​តា​ជៃ​ ឃុំ​អភិវឌ្ឍន៍​ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង​បាន​ចូល​មក​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​នៅ​ថ្ងៃទី ២៧ ខែកក្កដា វេលា​ម៉ោង៩និង២៩នាទី​ ដោយ​អាការ​ហត់​ដង្ហក់​ឡេះឡះ​ខ្លាំង​ត្រជាក់​ចុងដៃចុងជើង​និង​វិជ្ជមាន​កូ​វីដ​១៩ ហើយ​ក្រុម​គ្រូពេទ្យ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង។

ដោយ​ស្ថាន​ភាព​ជំងឺ​ធ្ងន់ធ្ងរ​ បើទោះបី​ក្រុមគ្រូពេទ្យ​បាន​ព្យាបាល​តាម​ប​ច្ចេក​ទេស​យ៉ាងណា ក៏ដោយ​អ្នកជំងឺ​បាន​ទទួល​មរណភាព​នៅ​ថ្ងៃទី ២៩ ខែកក្កដា វេលា​ម៉ោង​១២និង៣០។

ទី​២ ឈ្មោះ តេង គា​ម ភេទ​ស្រី​អាយុ ៦៧ ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​ចូលមក​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​នៅ​ថ្ងៃទី ២៨ ខែកក្កដា វេលា​៨និង៤៥នាទី ដោយ​អាការ​ហត់​ដង្ហក់​លែង​ឡះ​ខ្លាំង​ចុងដៃចុងជើង​និង​វិជ្ជមាន​កូ​វីដ​19 ​ហើយ​ក្រុម​គ្រូពេទ្យ​បាន​ដាក់​ឲ្យ​សម្រាក​នៅក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​។ ដោយ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ក៏បាន​ទទួលមរណភាព​នៅ​ថ្ងៃទី ៣០ ខែ កក្កដា វេលា​ម៉ោង ៨និង០០នាទី​។ ការ​សន្និដ្ឋាន​របស់ ក្រុម​គ្រូពេទ្យ​ឈ្មោះ ម៉ែន​ថេ​ង ភេទ​ប្រុស​អាយុ ៤១​ឆ្នាំ បាន​ទទួល​មរណភាព​ដោយ​សារ​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​ដែល​បណ្តាល​មក​ជំងឺ​កូ​វីដ​១៩។

ដោយឡែក​ឈ្មោះ តេង​គា ភេទ​ស្រី​អាយុ​៦៧​ឆ្នាំ​បានទទួល​មរណភាព​ដោយសារ​រលាក់​សួត​ធ្ងន់ធ្ងរ​ខ្លាំង​ដែល​បណ្តាល​មក​ពី​ជំងឺ​កូ​វីដ​១៩​និង​ជំងឺលើសឈាម ទឹកនោមផ្អែម។

ករណី​ជាសះស្បើយ​ចំនួន​២៦​នាក់​ស្រី​១៨​នាក់ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​ម​ណ្ឌ​ល​សម្រាក​ព្យាបាល​និង​ឲ្យ​បន្ត​ធ្វើ​ចត្តាឡី​ស័ក​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន​ចំនួន​១៤​ថ្ងៃ​ទៀត​៕

ដោយ ៖ ឈៀង​ថា​រិ​ទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៩ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៣៦ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៣៦ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៤៣ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម