ព័ត៌មានជាតិ
កីឡាករអត្តពលកម្ម ប៉ែន សុគង់ ធ្វើមិនបានល្អដោយមិនអាចបំបែកកំណត់ត្រាចាស់បាន
ប៉ែន សុគង់ កីឡាករអត្តពលកម្មកម្ពុជា ធ្វើមិនបានល្អទេ ដោយមិនអាចបំបែកកំណត់ត្រាចាស់បាន នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូ កីឡាកររត់ល្បឿន១០០ម៉ែត្ររបស់កម្ពុជា ប៉ែន សុគង់ មិនអាចបង្កើតនូវកំណត់ត្រាថ្មី ដែលល្អជាងមុនបានឡើយ ។
លោក វ៉ាត់ ចំរើន នាយបេសកកម្មរបស់កម្ពុជាសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូបានរាយការណ៍មកថា ក្នុងការរត់នៅថ្ងៃទី៣១ ខែកក្កដានេះ សម្រាប់វិញ្ញាសារត់ល្បឿន១០០ម៉ែត្រកីឡាករ ប៉ែន សុគង់ ធ្វើក្នុងថិរវេលា១១ វិនាទី ០២ឯណោះ ។ ចំពោះសិទ្ធិផលចាស់របស់គេ គឺធ្វើត្រឹមតែ១០វិនាទី៨៧តែប៉ុណ្ណោះ។ ពេលនេះកីឡាករកម្ពុជារូបនេះ បានធ្លាក់ចេញពីការប្រកួតហើយ ។
សូមបញ្ជាក់ថា សុគង់ មិនរំពឹងថា ប្រជែងបានមេដាយពីព្រឹត្តិការណ៍នេះទេ តែមុនពេលប្រកួតគេបង្ហាញនូវជំនឿចិត្តថា គេនឹងធ្វើបានល្អជាងលើកមុនៗ ហើយគេអះអាងថា នឹងបង្កើតបាននូវសិទ្ធិផលថ្មីដែលល្អប្រ សើរជាងមុន តែពេលនេះគេបែរជាខកចិត្តនឹងសិទ្ធិផលថ្មីដែលអាក្រក់ជាងមុន៕
អត្ថបទ ៖ វិសិទ្ធ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»