Connect with us

ព័ត៌មានជាតិ

អាជ្ញាធរក្រុងកោះរ៉ុង យកសំណាកពលរដ្ឋ៣ភូមិ រកឃើញវិជ្ជមានកូវីដ ១៦នាក់

បានផុស

នៅ

​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២១នេះ ក្រុមគ្រូពេទ្យនៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ បានរកឃើញ​អ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១៦នាក់ ក្នុងចំណោមប្រជាពលរដ្ឋ​សរុប​ចំនួន៦២២​នាក់ មកពីភូមិចំនួន៣ ក្នុង​ក្រុងកោះរ៉ុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋដែលបានយកសំណាកធ្វើតេស្ដរកមេរោគកីវីដ-១៩ នៅថ្ងៃនេះ មានភូមិ​កោះ​តូច ភូមិ​ដើមថ្កូវ និង​ភូមិ​កោះរ៉ុង​សន្លឹម​(​ចំនុច​២៣) នៃ​សង្កាត់​កោះរ៉ុង​សន្លឹម ដែលមានចំនួនសរុប​៦២២​នាក់ ស្រី​២៥៣ នាក់​។ ជា​លទ្ធ​ផង​ក្រោយ​ការធ្វើ​តេស្ត​សំណាក​បាន​រកឃើញ​អ្នក​វិជ្ជមានជំងឺ​កូ​វីដ​-១៩ ចំនួន១៦នាក់ ជាអ្នករស់នៅក្នុង​ភូមិ​កោះ​តូច និង​ភូមិ​ដើមថ្កូវ​ ដែលចំនួននៃការរកឃើញនេះ ធ្វើឲ្យក្រុងកោះរ៉ុងមានអ្នកឆ្លង​ជំងឺ​កូវីដ-១៩ សរុប២៤នាក់ ស្រី១៣នាក់ គិតត្រឹមថ្ងៃទី៣១ ខែកក្កដា នេះ ។

​​រដ្ឋបាល​ក្រុង​កោះរ៉ុង ក៏បានបន្ត​បិទ​ការចេញចូល​ភូមិ​កោះ​តូច​រយៈពេល១៤​ថ្ងៃ​បន្ថែមទៀត ចំនែកប្រជាពល​រដ្ឋ​រស់នៅ​ភូមិ​ដើមថ្កូវ និង​ភូមិ​កោះរ៉ុង​សន្លឹម (​ចំនុច​២៣) ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន អោយ​គ្រប់​ចំនួន​ថ្ងៃ​តាម​ការកំណត់​នៃ​វិធានការ​សុខាភិបាល​។

ជាមួយគ្នានេះ រដ្ឋបាល​ក្រុង​ក៏​សូម​អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម​ដឹក​ភ្ញៀវ​ទេសចរណ៍​ទាំងអស់ សូម​បន្ត​ផ្អាក​ការដឹក​ភ្ញៀវ​ចូលមក​ភូមិ​កោះ​តូច​មួយរយ​:​ទៀត​សិន រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី ដោយឡែក​ចំពោះ​ទូក​ដឹកទំនិញ ឬគ្រឿងឧបភោគបរិភោគ គឺអាច​ចរាចរណ៍​បាន​ធម្មតា៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម