សេដ្ឋកិច្ច
អគារជាប់គាំង ១២៣ គម្រោង នៅខេត្តព្រះសីហនុបន្តដំណើរការឡើងវិញ
គិតមកដល់ពេលនេះ គម្រោងវិនិយោគចំនួន ២៨៨ គម្រោង ទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល ក្នុងនោះមានអាគារជាប់គាំងចំនួន ១២៣ គម្រោង នឹងបន្តការសាងសង់ឡើងវិញគិតជាថវិកា ៦,៧ ពាន់លានដុល្លារ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥ថា៖ «កាលពីកូវីដ១៩ យើងមានអគារមួយចំនួនជាប់គាំង មកដល់ម៉ោងនេះ យើងមានទាំងអស់ ២៨៨ គម្រោង ដែលបានដាក់លើកទឹកចិត្ត ២៦៩ គម្រោង បានផ្ដល់គោលការណ៍ដើម្បីដោះស្រាយ ហើយក្នុងនោះយើងដោះបាន ១២៣ គម្រោង គិតជាថវិកា ៦,៧ ពាន់លានដុល្លារ»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នឹងបន្តរហូតដល់ដំណាច់ឆ្នាំ ២០២៥ ខណៈរាជរដ្ឋាភិបាលទើបតែបានអនុម័តផែនការមេអភិវឌ្ឍតំបន់សមុទ្រ ដោយយកខេត្តព្រះសីហនុជាគោល។

កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
យោងតាមរបាយការណ៍របស់រាជរដ្ឋាភិបាល ករណីអគារជាប់គាំង នៅក្នុងខេត្តព្រះសីហនុ មានអគារផ្អាកដំណើរការសាងសង់ ចំនួន ៣៦២អគារ ដែលត្រូវការទុនវិនិយោគបន្ថែមប្រមាណ ១,១៦ ពាន់លានដុល្លារ ដើម្បីបញ្ចប់កាសាងសង់ និង អគារសាងសង់រួច ប៉ុន្តែមិនដំណើរការមានចំនួន ១៧៦អគារ៕
អត្ថបទ៖ ឡេង ដេត
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


