ព័ត៌មានជាតិ
ប្រជាកសិករឃុំព្រៃគ្រីប្រមូលផលស្រូវខែនេះទទួលទិន្នផលល្អតែតម្លៃធ្លាក់ចុះ
ប្រជាកសិករនៅឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង នៅដើមខែសីហានេះ បាននាំគ្នាច្រូតកាត់ប្រមូលផលស្រូវដើមខ្លី ទទួលបានទិន្នផលជាមធ្យម បាន៧តោន ក្នុង១ហិកតា ខណៈតម្លៃស្រូវកំពុងធ្លាក់ថ្លៃដោយសារជំងឺកូវីដ១៩។

កសិកររស់នៅ ឃុំព្រៃគ្រី លោក ឡាយ សុភី បានឱ្យដឹងថា លោកមានដីស្រែជាង ៣ ហិកតា បានពង្រោះស្រូវ ពូជដើមខ្លីប្រភេទ ៤១។ ចំណែកទិន្នផលដែលច្រូតកាត់នៅពេលនេះបានទិន្នផលជាមធ្យម ៧ តោន ក្នុងមួ យហិកតា បើនៅរដូវសម្រកវិញ គឺទិន្នផលអាចទទួលបានពី ៨ តោនទៅ ៩ តោន។ ឯឈ្នួលម៉ាស៊ីនច្រូតកាត់វិញក្នុងមួយហិកតាថ្លៃ ២៥ ម៉ឺនរៀល។
កសិកររូបនេះញ្ជាក់ឱ្យដឹងទៀតថា ចំណែកតម្លៃលក់ស្រូវចេញ ក្នុងពេលនេះគឺក្នុងមួយគីឡូបានថ្លៃតែ ៧០០ រៀល ប៉ុណ្ណោះ តែបើស្រូវស្ងួតវិញអាចលក់បានតម្លៃពី៨០០ រៀល។

ចំណែកតម្លៃស្រូវនៅរដូវសម្រកវិញគឺខ្ពស់ជាងនេះ ដែលអាចលក់ចេញបានក្នុងតម្លៃពី ៩០០ទៅ ១០០០ រៀល ក្នុងមួយគីឡូក្រាម។
សម្រាប់ក្រុមគ្រួសាររប ស់លោកដែលមានស មាជិកក្នុងបន្ទុ កចំនួន ៦ នាក់ គឺមានជីវភាពល្អប្រសើរផងដែរ ដោយសារការធ្វើស្រែទទួលបានទិន្នផ លល្អ និងក៏ដោយសារប្រទេសជាតិមានសុខសន្តិភាពផងដែរ។

ដោយឡែកលោក ងិន ហ៊ុន ប្រធាន មន្ទីរកសិកម្មរុក្ខា ប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងវិញបានឲ្យដឹងថា
តាមរបាយការណ៍របស់មន្ទីរ តម្លៃស្រូវស្ងួតចំរុះ នៅក្នុងសប្តាហ៍មុននេះក្នុងមួយគីឡូ ថ្លៃ១២៥០រៀលខ្ពស់ជាងតម្លៃស្រូវឆ្នាំ២០២០ ចំនួន ១៨០ រៀល។
ចំណែកស្រូវក្រអូបស្ងួតវិញ មានតម្លៃ ក្នុងមួយគីឡូ ១៣០០រៀល ខ្ពស់ជាងឆ្នាំ ២០២០ ចំនួន ២០ រៀល។
ចំពោះការបង្កបង្កើនផលធ្វើស្រែរបស់ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំងក្នុងឆ្នាំ២០១៩ និង២០២០គឺធ្វើស្រែទទួលទិន្នផលបានខ្ពស់ ដោយបានទុកហូបចុកគ្រប់គ្រាន់ និងក៏អាចនៅសល់មួយចំនួនសម្រាប់លក់ចេញផ្គត់ផ្គង់ក្រុមគ្រួសារផងដែរ៕

ដោយៈ ឈៀងថារិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ