Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្ត​កណ្តាល​កំពុង​ស្រាវ​ជ្រាវគ្រួសារអ្នកជំងឺបំប្លែងថ្មី ដែល​តា​ពីរ​នាក់​យកមកទៅធ្វើតេស្ត

បានផុស

នៅ

លោ​​ក  វេជ្ជបណ្ឌិត គួយប៊ុន ធឿន ប្រធាន​មន្ទីរសុខាភិបាល​ខេត្ត​កណ្តាល​បាន​ឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​០២​សីហា​ថា ​អាជ្ញាធរ​ខេត្ត​កណ្តាល​បាន​នឹង​កំពុង​ស្រាវ​ជ្រាវ​ក្រុមគ្រួសារអ្នកជំងឺបំប្លែងថ្មីដែលតាពីរនាក់​ ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្តកណ្តាល​ដើម្បីយកទៅធ្វើតេស្តរកកូវីដ១៩ ពិសេសរកមេរោគបំប្លែងថ្មីដែលតា។

លោក វេជ្ជបណ្ឌិត គួយ ប៊ុន ធឿន បានបន្តថា ​ករណីពាក់ព័ន្ធជំងឺកូវីដ១៩បំប្លែងថ្មីដែលតានេះ នៅ​ខេត្ត​កណ្តាល​នេះ​នៅ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ​។​ប៉ុន្តែ​កន្លង​មក​យើង​បាន​ទទួលព័ត៌មាន​ពី​ក្រសួងសុខាភិបាល​មក​ថា​មាន​ពីរ​ករណី​តែ​បច្ចុប្បន្ន​នេះ​គាត់​ស្នាក់​នៅភ្នំពេញទេ​ក្នុងនោះមានម្នាក់ជាបុគ្គលិកកាល់ម៉ែត ស្នាក់​នៅ​ទួល​សង្កែ​តែ​បច្ចុប្បន្ននេះមានស្រុកកំណើតនៅឃុំព្រែកក្មេងស្រុកល្វាឯម និង​ម្នាក់​ទៀត​គាត់​នៅ​ពេទ្យរុស្សី​មាន​វិជ្ជមាន​ជំងឺកូវីដ១៩​ដែលតា​ តែស្នាក់នៅបឹងសាឡាងតែបច្ចុប្បន្ននេះមានអាស័យដ្ឋាននៅឃុំព្រែកថ្មីស្រុកកោះធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វេជ្ជបណ្ឌិត បានបន្តទៀតថា «យើងកំពងស្រាវជ្រាវរកក្រុមគ្រួសារគាត់​នៅស្រុក​ទាំង​ពីរ​ហ្នឹង​ដើម្បី​យើង​យក​សំណាកគាត់មើល។ប្រសិនបើរកឃើញ​មានវិជ្ជមានកូវីដ១៩​យើង​នឹង​បន្ត​យក​សំណាក​ទៅ​ធ្វើ​តេស្តបន្ត​ទៀត​នៅវិទ្យាស្ថានប៉ាស្ទ័រដើម្បីស្រាវជ្រាវរកមេរោគដែលតាតើគាត់មានអត់​បើមានមេរោគដែលតាបាន​ន័យថា​ពួកគាត់មានពាក់ព័ន្ធជាមួយ​អ្នកមានវិជ្ជមាន​នៅ​ភ្នំពេញទាំងពីរនាក់​នោះ​ហើយ»​។​

ក្រសួងសុខាភិបាលនៅថ្ងៃនេះបានប្រកាសរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មីB.1.617.2 ​Delta​ចំនួន​១០៩​នាក់បន្ថែមទៀត​ក្នុងនោះ​ រកឃើញនៅថ្ងៃទី៣១​ កក្កដាចំនួន៤៣នាក់និងថ្ងៃទី០១សីហាចំនួន៦៦នាក់។

បើតាមក្រសួងក្នុងចំណោមអ្នករកឃើញបំប្លែងថ្មីដែលតាទាំង១០៩នាក់នោះក្នុងនោះនៅភ្នំពេញចំនួន៥នាក់ដែល១នាក់ជាពលករមកពីប្រទេសថៃកំពុងសម្រាកព្យាបាលនៅមណ្ឌលព្យាបាលសែនសុខរាជធានីភ្នំពេញ ទី២ បុគ្គលិកមន្ទីរពេទ្យកាល់ម៉ែតខាងរោគស្ត្រី ទី៣ បុគ្គលិកអនាម័យនិងអ្នកជំងឺផ្នែកសង្គ្រោះបន្ទាន់១នាក់​នៅ​មន្ទីរ​ពេទ្យ​មិត្តភាពខ្មែរសូវៀតនិងទី៤អ្នកដំណើរបរទេសមកពីម៉ាឡេស៊ី១នាក់។

គួរបញ្ជាក់ថាគិតចាប់ពីថ្ងៃទី៣១រហូតដល់ថ្ងៃទី០១ខែសីហាឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី B.1.617.2Deltaចំនួន២២៣នាក់ស្រី១០៧នាក់។ក្នុងនោះរកឃើញក្នុងកំឡុងខែមេសា១នាក់​ថ្ងៃ​ទី​០៤ ខែ​មិថុនា៤នាក់ថ្ងៃ១៨មិថុនា៧នាក់ថ្ងៃទី២៥មិថុនា២៥នាក់ ថ្ងៃទី១៦កក្កដា៣៧នាក់ថ្ងៃទី២២​ ខែ​កក្កដា​​និងថ្ងៃទី២៥ ខែ​កក្កដាមានចំនួន៣៩នាក់ថ្ងៃទី៣១ ខែ​កក្កដា​ ៤៣នាក់​ និង​ថ្ងៃទី០១សីហា៦៦នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ នាទី មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣៩ នាទី មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ៤៣ នាទី មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ​ ជូនដំណឹងដល់កម្មករនៅរោងចក្រ អ.ជី ហ្វ៊ូតវែរ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ នៅថ្ងៃទី ៣០​ ខែមីនា​

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម