ចុះ​បង្ក្រាប​ទី​តាំង​ ដែលធ្វើការ​នេសាទ​ខុស​ច្បាប់ នៅរដូវ​បិទ​នេសាទ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ចុះ​បង្ក្រាប​ទី​តាំង​ ដែលធ្វើការ​នេសាទ​ខុស​ច្បាប់ នៅរដូវ​បិទ​នេសាទ​

បានផុស

នៅ

ចុះ​បង្ក្រាប​ទី​តាំង​ធ្វើ​ការ​នេសាទ​ខុស​ច្បាប់ ក្នុង​រដូវ​បិទ​ឡូ​តិ៍​នេសាទ​ឆ្នាំ​២០២១ នៅតាម​ចំណុច បណ្តោយ​ដងអូរ​កញ្ជាន់ ព្រំប្រទល់​រវាង​ខេត្តរតនគិរី និង​ខេត្តស្ទឹងត្រែង​ស្ថិតនៅ​ក្នុងភូមិ​៣(​វាល​ឆ្កែ​ហត់​)​ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទោះបី​រដ្ឋបាល​ខេត្តរតនគិរី​ ចេញ​សេចក្តីជូនដំណឹង​ស្តីពី​រដូវ​បិទ​ឡូ​តិ៍​នេសាទ​ឆ្នាំ​២០២១​ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​មួយ​នេះ ត្រូវ​បាន​ហាមឃាត់ ជាពិសេស​ការអនុវត្ត​នូវ​អនុសាសន៍​៧​ចំណុច​របស់​សម្តេច​តេ​ជោ ហ៊ុនសែន ដើម្បី​ចូលរួមចំណែក​ថែរក្សា ការពារ​និង​ប្រើប្រាស់​នូវ​ធនធាន​មច្ឆា​ជាតិ​យើង​ឲ្យ​បាន​គង់វង្ស​សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​យ៉ាងណា​នោះ ក៏ដោយ​ក៏​បទល្មើស​នេសាទ​នៅតាម​ចំណុច បណ្តោយ​ដងអូរ​កញ្ជាន់ ព្រំប្រទល់​រវាង​ខេត្តរតនគិរី និង​ខេត្តស្ទឹងត្រែង​ស្ថិតនៅ​ក្នុងភូមិ​៣(​វាល​ឆ្កែ​ហត់​)​ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី គេ​សង្កេតឃើញ​មាន​បទល្មើស​នេសាទ​ត្រី​ខុសច្បាប់​យ៉ាង​សម្បូរ​បែប​​។

​តាម​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​ពុំបាន​ទទួល​ផល​រមាស​ពី​បទ​ល្មើស​នេសាទ​ទាំងនេះ​បានឲ្យ​ដឹងថា បទល្មើស​នេសាទ​ជា​ទ្រង់ទ្រាយ​ធំ​ដោយ​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ប្រភេទ​ស្បៃ​អួន​បិទ​អូរ​កញ្ជាន់​តែម្តង កំពុង​ពេញនិយម​នៅក្នុង​ដែន​ឃុំគ្រង​របស់​អាជ្ញាធរ​ស្រុក​កូន​មុំ​ ខេត្តរតនគិរី​មួយ​នេះ គេ​ឃើញ​កើតមាន​ជា​យូរ​ឆ្នាំ​មកហើយ​ជាពិសេស​គឺ​រដូវ​បិទ​ឡូ​តិ៍​នេសាទ​នេះ​តែ​ម្តង​។ ដែល​ក្រុម​ឈ្មួញ​បាន​ឆ្លៀតឱកាស បំពាន​លើ​ច្បាប់​ហាមឃាត់​នាំគ្នា​បំផ្លិចបំផ្លាញ​ធនធាន​មច្ឆា​ជាតិ​ ដែល​ច្បាប់​ពុំ​អាច​លើកលែង​និង​អនុគ្រោះ​បាន​នោះ​ឡើយ​។​

​លោក​នាយរង​ខណ្ឌ​ជលផល ប៊​ន ធារ​ង្ស​បាន​បញ្ជាក់ថា នៅ​លើ​វិសោធនកម្ម​ច្បាប់​ដែល​បានចែង នៅក្នុង​មាត្រា​២០ ត្រង់ចំណុច​ទី​៣​និង​បទបញ្ញត្តិ​នៃ​អំពើ​ល្មើស​ក្នុង​មាត្រា​១០០​នៃ​ច្បាប់​ជលផល​ចែងថា ត្រូវ​ផ្តន្ទាទោស​ក្រោម​បទល្មើស​ជលផល​ថ្នាក់​ទី​២​ ដែល​តម្រូវ​ឲ្យ​ដាក់​ពន្ធ​ធនាគារ​១​ឆ្នាំ​ដល់​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល ទៅ ៥០​លាន​រៀល​។

​លោក​នាយរង​បន្តថា រដ្ឋបាលខេត្ត​រតនគិរី​លេខ​១៤០/២១​សជណ​ចុះ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២១​ក៏​បានចេញ​សេចក្តីប្រកាស​ស្តីពី​រដូវ​បិទ​នេសាទ​ត្រី​ឆ្នាំ​២០២១​នេះ​ទាំងស្រុង​ផងដែរ​។ ដែល​ត្រូវអនុវត្ត​ចាប់ពី​ថ្ងៃទី​១ ខែមិថុនា ដល់​ថ្ងៃទី​៣០ ខែកញ្ញា​ជា​រៀងរាល់ឆ្នាំ​នោះ សេចក្តីជូនដំណឹង​នោះ​ធ្វើឡើង​លើកលែងតែ​ការនេសាទ​ត្រី​ជា​លក្ខណៈ​គ្រួសារ​ដោយ​ប្រើ​ឧបករណ៍​នេសាទ​មានដូចជា​៖ សៃ​យឺន លប សំណាញ់ សន្ទូច​ផ្លែ​មួយ អង្រុត ចាន់ តុម ទ្រូ ក​ញ្ជ្រែ​ង​ដងត្រី និង​ឧបករណ៍​មួយចំនួនទៀត​ដែល​មានចែង​នៅក្នុង​ប្រកា​សលេខ ៤៥៨ ប្រក​.​កសក​ចុះ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១២ ស្តីពី​ច្បាប់​អនុញ្ញាត​ការផ្គត់ផ្គង់​ជីវភាព​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ​។​

​ទើប​នៅ​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២១ កម្លាំង​ជំនាញ​ជលផល​ខេត្តរតនគិរី ដែល​ដឹកនាំ​ដោយ​លោក ប៊​ន ធារ​ង្ស​នាយរង​ខណ្ឌ​ជលផល​ខេត្ត សហការ​និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ត្រពាំង​ក្រហម ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក ផាត​បញ្ញា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល បាន​ចុះ​ទៅដល់​ចំណុចកើតហេតុ​ខាងលើ ដោយ​លទ្ធផល​ធ្វើការ​រឹបអូស​ប្រមូល​ឧបករណ៍​ល្មើសច្បាប់​ជាក់ស្តែង (​ស្បៃ​អួន​)​យក​ដុត​កម្ទេច​ចោល​នៅ​នឹង​កន្លែង​កើតហេតុ​តែម្តង​ ដោយ​គ្មាន​មធ្យោបាយ​ដឹកជញ្ជូន​មក​រក្សាទុក​នៅ​ខណ្ឌ​ជលផល​នោះ​ទេ​។ ឯ​ចំណែក​ក្រុម​ឈ្មួញ​ ដែល​ត្រូវ​គេ​ស្គាល់​នោះ​ឈ្មោះ សេក អ៊ា មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ បាន​រត់គេចខ្លួន​បាត់ស្រមោល ហាក់ដូចជា​ដឹង​ផែន​ការណ៍​ជាមុន ប៉ុន្តែ​សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​រួចហើយ នឹង​កសាង​កំណត់ហេតុ​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិ​វិធី​។​

​លោក​នាយរង​ខណ្ឌ​ជលផល ប៊​ន ធារ​ង្ស បានឲ្យ​​ដឹង​បន្ថែមទៀតថា ការចុះ​មកដល់​ចំណុចកើតហេតុ​ផ្ទាល់​នេះ ​ដោយសារ​មាន​ប្រភព​រាយការណ៍​ច្បាស់លាស់​ពាក់ព័ន្ធ​ករណី​បទល្មើស​នេសាទ​ ដែល​ប្រើប្រាស់​ឧបករណ៍​ជា​លក្ខ​ណៈ​អាជីវកម្ម​ជាក់ស្តែង ដូច្នេះ​លោក​និង​បំពេញ​សំណុំ​បែបបទ បញ្ជូន​ករណី​មួយ​នេះ​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្តរតនគិរី ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​តាម​ផ្លូវ​ច្បាប់​៕

ត្ថបទ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services