ទទួល​ភារកិច្ច​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន ភ្លាម​អាវុធហត្ថ​ដឹកជញ្ជូន​ម៉ាស​ឆ្ពោះទៅកាន់​ឃ្លាំង​ស្តុក​របស់​ក្រសួងសុខាភិបាល – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

ទទួល​ភារកិច្ច​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន ភ្លាម​អាវុធហត្ថ​ដឹកជញ្ជូន​ម៉ាស​ឆ្ពោះទៅកាន់​ឃ្លាំង​ស្តុក​របស់​ក្រសួងសុខាភិបាល

Published

on

​ភ្នំពេញ ៖ ក្រោយពី​ទទួល​បាន​បទបញ្ជា​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ផ្តល់​ជំនួយ ម៉ាស​ចំនួន​២​លាន និង​បរិក្ខារ​ពេទ្យ​សរុប​១២​មុខ ជូន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​មី​យ៉ាន់​ម៉ា ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ជំងឺ​កូ​វី​-១៩ ភ្លាមៗ​នោះ​អាវុធហត្ថ​រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃនេះ​ក៏បាន​ទទួល​ភារកិច្ច​ពី​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណ​អភិបាល​រាជធានី​ភ្នំពេញ ជួយ​ដឹកជញ្ជូន​ម៉ាស ចេញពី សាលា​រាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់​ឃ្លាំង​ស្តុក​របស់​ក្រសួងសុខាភិបាល ដើម្បី​រៀបចំ​ដឹកជញ្ជូន​តាម​យន្តហោះ​ពិសេស បញ្ជូន​ទៅជូន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​មី​យ៉ាន់​ម៉ា​។

នៅក្នុង​បេសកកម្ម​លើក​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ចាត់តាំង​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នាំយក​អំណោយ ទាំងនេះ ទៅកាន់​រដ្ឋធានី​ណៃ​ពិដោរ នៃ​ប្រទេស​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​ខាងមុខនេះ​។ នេះ​ជា​លើក​ទី​២​ហើយ​ដែល​កម្ពុជា​បានផ្តល់​អំណោយ​ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​កូ​វី​-១៩ ទៅ​ប្រទេស​ឡាវ​និង​ប្រទេស​មី​យ៉ាន់​ម៉ា​នេះ​៕
ដោយ ៖ វិមាន

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម