Connect with us

ព័ត៌មានជាតិ

ឈ្មួញនិងកសិករដាំតាង៉ែន យករថយន្ដបិទផ្លូវច្រកទ្វារអន្តរជាតិដូង ខណៈអាជ្ញាធរថៃបិទមិនឲ្យនាំចូល

បានផុស

នៅ

​​ក្រុមអាជីវករ​ក៏ដូចជា​កសិករ​អ្នក​ដាំ​ដំណាំ​តាង៉ែ​ន​ជាច្រើន​នាក់ ​កាល​ថ្ងៃទី​១០ ​ខែសីហា ​ឆ្នាំ​២០២១​ម្សិលមិញ​នេះ ​បាននាំគ្នា​យក​រថយន្ត​ប្រមាណ​ជិត​២០​គ្រឿង​មក​តម្រៀប​បិទផ្លូវ​សុំ​ឲ្យ​អាជ្ញាធរ​ស្រុក ​និង​អាជ្ញាធរខេត្ត​បាត់ដំបង​ជួយ​អន្តរាគមន៍​អនុញ្ញាតឲ្យរថយន្ត​ដឹក​ផ្លែ​តា​ង៉ែ​ន​របស់​ពួកគាត់​ជាច្រើន​តោន​ បាន​ចូលទៅ​លក់​ក្នុង​ដី​ថៃ​ផង ​ព្រោះ​ថៅកែ​ថៃ​ និង​ចិន​កំពុង​រង់ចាំ​ទទួល​ទិញ​កសិផលរបស់​ពួកគាត់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបិទផ្លូវ​របស់​ក្រុម​ឈ្មួញ​រួម​នឹង​កសិករ​ជា​អ្នក​ដាំ​ដំណាំ​តា​ង៉ែ​ន​នៅ​តំបន់​ព្រំដែន​ជាច្រើន​បាននាំគ្នា​យក​រថយន្ត​ធុន​ធំ​ជិត​២០​គ្រឿង​បិទ​ចរាចរណ៍​នៅ​មាត់​ច្រកទ្វា​អន្តរជាតិ​ដូង​ ក្រោយ​អាជ្ញាធរ​ថៃ​បិទ​មិន​ឲ្យ​ចូល​លក់​ផ្លែឈើ​នេះ​រហូតមកដល់​ថ្ងៃទី​១១ ​ខែសីហា​នេះ ​នៅ​មិនទាន់​ដោះស្រាយបាន​នៅឡើយ​។​

ក្រុមអ្នកតវ៉ា​បាន​ប្រាប់​ឲ្យ​ដឹងថា ​ផ្លែ​តា​ង៉ែ​ន​នេះ​កន្លងមក​ពួកគាត់​ធ្លាប់​នាំចូល​យកទៅលក់​នៅក្នុង​ទឹកដី​ថៃ​បាន តែ​នៅ​ព្រឹក​ថ្ងៃ​ដដែលនេះ​ ស្រាប់តែ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ​មិន​ឲ្យ​ចូល​ទៅវិញ​តើ​ឲ្យ​ពួកគាត់​យកទៅ​លក់​នៅឯ​ណា ខណៈ​តា​ង៉ែ​ន​មួយចំនួន​បាន​ប្រមូល​ផល​រួចហើយ​ និង​មួយចំនួនទៀត​ត្រៀម​នឹង​ប្រមូល​ផល​រាប់ម៉ឺន​តោន​ទៀត​ តើ​មាន​ទីផ្សារ​ឯណា​ដើម្បី​លក់​បើ​គ្មាន​ដំណោះស្រាយ ​ហើយពួកគាត់​ជា​ឈ្មួញ​ក៏ដូចជា​អ្នក​ប្រកបរបរ​ដាំ​ដំណាំ​១​នេះ​សង្ឃឹម​អ្វី​ទៀត​។​

ពាក់ព័ន្ធ​ករណី​ខាងលើនេះ​ លោក​ សឿ​ម ប៊ុន​រឹទ្ធ​ អភិបាលរង​ខេត្តបាត់ដំបង​ បាន​បញ្ជាក់ថា ​ការបិទ​មិន​ឲ្យ​ផ្លែឈើ​តា​ង៉ែ​ន​នាំ​ចូលទៅ​លក់នៅ​ក្នុង​ទឹកដី​ថៃ​នេះ​ ធ្វើឡើង​ដោយ​ភាគី​ថៃ​តែប៉ុណ្ណោះ​ដោយសារតែ​ច្រកទ្វារ​អន្តរជាតិ​ដូង​មិនមាន​កិច្ចព្រមព្រៀង​និង​ឯកភាព​ឲ្យ​ចេញចូល​បាន​ ហើយ​បច្ចុប្បន្ន​ផ្លែឈើ​ខាងលើនេះ ​អាច​នាំ​ចូលទៅ​លក់​ប្រទេស​ថៃ​បាន​មានតែ​ច្រកទ្វារ​អន្តរជាតិ​ខេត្ត​ប៉ៃលិន​តែមួយ​ប៉ុណ្ណោះ​។​

ករណី​ខាងលើ​ដែល​បាន​ផ្តើមឡើង​ពីថ្ងៃ​ទី​១០​ ហើយរ​ហូតមកដល់​ព្រឹក​ថ្ងៃទី​១១​ ខែសីហា​នេះ ​ក៏​នៅតែ​មិន​ទាន់មាន​ការឯកភាព​គ្នា​ក្នុងការរក​ដំណោះស្រាយ​នៅឡើយ​ដើម្បី​បាន​នាំចូល​កសិផល​ផ្លែ​តា​ង៉ែ​ន​កាត់​តាម​ច្រកទ្វា​ដូង​ខេត្តបាត់ដំបង​ ខណៈ​ក្រុមការងារ​កំពុងតែ​ខិតខំព​ន្លឿ​ង​ការពិភាគ្សា​រក​ដំណោះស្រាយ​លើ​ករណី​នេះ​៕​

អត្ថបទ ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៨ នាទីutes មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

EU គ្រោងបង្កើនវិធានការវាយបក ទៅនឹង​ពន្ធចុង​ក្រោយរបស់ ត្រាំ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​​មានការ​ព្រួយបារម្ភ​ខ្លាំង​ជុំវិញអំពើ​ហិង្សា​​​ផ្ទុះ​​​ឡើង​ចំថ្ងៃ​ប្រកាសសាលក្រម លោក Yoon

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

ព័ត៌មានជាតិ៥ ម៉ោង មុន

វិស័យអប់រំ​ខេត្តក្រចេះរីកចម្រើន​ រហូត​ជាប់ជយលាភី​ប្រកួតប្រជែង​ថ្នាក់ជាតិឆ្នាំ២០២៤

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានជាតិ១០ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច៦ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម