កម្ពុជាកំពុងចរចារ​ទិញវ៉ាក់សាំង AstraZeneca ​២ ទៅ ៤ លាន​ដូស​យកមកចាក់ដូសទី៣
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កម្ពុជាកំពុងចរចារ​ទិញវ៉ាក់សាំង AstraZeneca ​២ ទៅ ៤ លាន​ដូស​យកមកចាក់ដូសទី៣

បានផុស

នៅ

គណៈកម្មការចំពោះកិច្ច នៃលទ្ធកម្មវ៉ាក់សាំងកំពុងស្វែងរកប្រទេមួយចំនួន ដែលកម្ពុជាមានលទ្ធភាពក្នុងការបញ្ជាទិញវ៉ាក់សាំង AstraZeneca ដោយកំពុងចរចារតាមរយៈស្ថានទូតជាមួយបណ្តាប្រទេសចំនួន៤ ប្រចាំកម្ពុជា​មានប្រទេសជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងចក្រភពអង់គ្លេស ដើម្បីចរចារជាមួយរោងចក្ររបស់​AstraZeneca នៃបណ្ដារប្រទេសទាំង៤ ដើម្បីបញ្ជាទិញពីប្រទេសទាំងនោះ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ក្នុងពេលអញ្ជើញទៅទទួលវ៉ាក់សាំង ស៊ីណូវ៉ាក់ ៣ លានដូស នៅថ្ងៃទី ១២ ខែសីហានេះថា “យើងនឹងទទួលចម្លើយពីប្រទេសទាំងនោះក្នុងសប្តាហ៍នេះ ឬសប្តាហ៍ក្រោយ ហើយបើបានចម្លើយរួចហើយ យើងនឹងពិនិត្យមើល​ថា​តើតម្លៃនៅក្នុងប្រទេសនីមួយៗ កំណត់តម្លៃប៉ុណ្ណា ហើយចំនួនដែលនឹងត្រូវទិញនោះ ប្រមាណ ២ ទៅ ៤ លានដូស ដោយសារយើងចាក់តែមួយដូសទៀតទេ”។

ទោះយ៉ាងណា តាមគម្រោងរបស់គណៈកម្មការចំពោះកិច្ច មិនទាន់បានសម្រេចជាគោលការនៅឡើយទេ ដោយនឹងដាក់ជូនទៅ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូដែលជាប្រធានគណៈកម្មការចំពោះកិច្ចលទ្ធកម្មវ៉ាក់សាំង ហើយ​នឹងគោរពជូនទៅសម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រមុខដឹកនាំរាជរដ្ឋាភិបាល ថាតើយើងគួសម្រេច​ទិញ​វ៉ាក់សាំង AstraZeneca ប៉ុន្មានលានដូសទៀតដើម្បីអនុវត្តនៅក្នុងកម្មវិធីចាក់ដូសជំរុញ ឬដូសទី៣នេះ៕

ដោយ៖ ណារី


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services