ព័ត៌មានអន្ដរជាតិ
EU ពិចារណាផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងកូវីដទៅឲ្យ វៀតណាម
ប្រេសិតសហភាពអឺរ៉ុប (EU) ប្រចាំនៅទីក្រុងហាណូយបាននិយាយថា EU អាចពិចារណាផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងទៅឲ្យប្រទេសវៀតណាម។

លោក Giorgio Aliberti ឯកអគ្គរដ្ឋទូត EU ប្រចាំនៅវៀតណាមបាននិយាយថា ប្រធានបទនេះអាចត្រូវបានពិភាក្សា ចាប់តាំងពីប្រទេសជាច្រើនគ្រោងនឹងផលិតវ៉ាក់សាំងកូវីដ ហើយវៀតណាមក៏មានសក្តានុពលក្នុងការផលិតវ៉ាក់សាំងនេះផងដែរ។
លោកបាននិយាយទៅកាន់អ្នកព័ត៌មានកាលពីថ្ងៃអង្គារថា វិទ្យាស្ថាន Serum របស់ឥណ្ឌា បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនអង់គ្លេស-ស៊ុយអែត AstraZeneca ដើម្បីផលិតវ៉ាក់សាំងកូវីដចំនួន ៧០លានដូសក្នុងមួយខែ ដែលនេះធ្វើឲ្យឥណ្ឌាក្លាយជាប្រទេសសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

ពេលសួរដោយអ្នកឆ្លើយឆ្លងព័ត៌មានអំពីក្តីព្រួយបារម្ភចំពោះសុវត្ថិភាពវ៉ាក់សាំង AstraZeneca និងវ៉ាក់សាំងផ្សេងទៀតដែលចែកចាយតាមរយៈយន្តការទទួលវ៉ាក់សាំងសកល Covax, លោកបាននិយាយថា គណៈកម្មាធិការវាយតម្លៃហានិភ័យ Pharmacovigilance ដែលជាគណៈកម្មាធិការរបស់ទីភ្នាក់ងារថ្នាំអឺរ៉ុបទទួលបន្ទុកវាយតម្លៃនិងតាមដានសុវត្ថិភាពថ្នាំពេទ្យរបស់មនុស្ស បានសន្និដ្ឋានថា វ៉ាក់សាំងនេះ មានគុណប្រយោជន៍ច្រើនជាងហានិភ័យ ហើយករណីមានកំណកឈាមគឺកម្រណាស់។

លោកនិយាយថា វ៉ាក់សាំង AstraZeneca គួរតែបន្តប្រើប្រាស់ ហើយការសម្រេចចិត្តគឺផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ។
EU គឺជាអ្នកឧបត្ថម្ភរបស់ Covax ដែលគ្រោងនឹងបរិច្ចាគវ៉ាក់សាំងប្រមាណ ៤.១លានដូសទៅឲ្យប្រទេសវៀតណាមនៅត្រឹមខែមេសា។ ប៉ុន្តែលោក Dang Duc Anh នាយកវិទ្យាស្ថានជាតិអនាម័យនិងរោគរាតត្បាតបាននិយាយថា ដោយសារតែភាពលំបាកក្នុងការផលិតវ៉ាក់សាំងនៅជុំវិញពិភពលោក ការប្រគល់នេះអាចត្រូវពន្យារពេល៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ VN Express
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


