Connect with us

ព័ត៌មានជាតិ

ស្ត្រី​៥​នាក់​ លេងល្បែង​ស៊ី​សង​ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន

បានផុស

នៅ

រតនគិរី ​៖ យោង​តាម​របាយការណ៍​របស់​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ដោយមាន​ការ​ចង្អុល​បង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត កាលពី​រសៀល​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ២០២១ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​បាន​លុង​ចំនួន៦​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ហៃ វណ្ណា​រ៉ា មេបញ្ជាការ​អាវុធហត្ថ​ក្រុង បាន​ចុះបង្ក្រាប​ករណី​លេងល្បែង​ស៊ីសង​( យូគី​កាត់​សត្វ​ទាំង​១២ ) មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី បាន​ឃាត់ខ្លួន​ជនសង្ស័យ​ស្រី​ចំនួន ៥​នាក់ និង​ចាប់យក​វត្ថុតាង​មាន ទូរ​សព្ទ​ដៃ​ចំនួន ២​គ្រឿង ប្រាក់រៀល​ចំនួន ១.២០០.០០០,​រៀល ក្រដាស់​យូគី​សត្វ​ទាំង​១២ ចំនួន ២​ដុំ ហាន់​តោ​យូគី​សត្វ​ទាំង​១២ ចំនួន ១​សន្លឹក បៀរ​ចំនួន ២ ប្រអប់។

បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុ​តាង​ខាងលើ សមត្ថកិច្ច​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

ដោយ ៖ វុ​ទ្ធ​ឦសាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម