សន្តិសុខសង្គម
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះបង្រ្កាបទីតាំងល្បែងស៊ីសងជាច្រើនកន្លែងក្នុងមូលដ្ឋាន
ទីតាំងល្បែងស៊ីសងមាន់ជល់ ឡូតូតាមប្រព័ន្ធអនឡាញ និងប៊ូលភ្នាល់ដាក់លុយ នៅតាមហាងកាហ្វេ តារាងបាល់ទះ និងកន្លែងប៊ុកប៊ីយ៉ា ជាច្រើនទីតាំងត្រូវបានកម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះបង្រ្កាបដងហូតសម្ភារៈមួយចំនួនយកទៅរក្សាទុក កាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ។

អាជ្ញាធរបានប្រាប់ថា ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញនោះមានច្រើនទីតាំងដែលបានចុះបង្រ្កាប ក្នុងនោះទីតាំងទី១ តារាងបាល់ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ដកហូតបានគ្រាប់ប៊ូល និងដងកឺបុកប៊ីយ៉ាមួយចំនួន។ ទីតាំងទី២ ផ្ទះលក់ដូរនៅក្នុងបុរីឡាយគង់ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី២ ដកហូតបានម៉ាស៊ីនកុំព្យូទ័រ២គ្រឿង ។ ទីតាំងទី៣ ផ្ទះបុកប៊ីយ៉ា ក្នុងភូមិព្រព្រៃល្ង សង្កាត់ចោមចៅទី២ ដកហូតបានម៉ាស៊ីនកុំព្យូទ័រ២គ្រឿង ទីតាំងទី៤ ហាងកាហ្វេ២ទីតាំង នៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ដកហូតម៉ាស៊ីនកុំព្យូទ័រ៦គ្រឿង។ ទីតាំងទី៥ នៅខាងក្រោយផ្សារកាណាស៊ីធីភូមិចោមចៅ១ សង្កាត់ចោមចៅទី២ រួមមានតារាងបាល់ទះមួយកន្លែងដកហូតកុំព្យូទ័រ១គ្រឿង ហាងកាហ្វេមួយកន្លែងដកហូតម៉ាស៊ីនកុំព្យូទ័រ១គ្រឿង និងកន្លែងបុកប៊ីយ៉ាមួយកន្លែងដកហូតម៉ាស៊ីនកុំព្យូទ័រ១គ្រឿង។

អាជ្ញាធរបានប្រាប់ឲ្យដឹងបន្តទៀតថា ទីតាំងទាំងអស់នោះបានលួចបង្កប់នូវល្បែងស៊ីសងរាល់ថ្ងៃ ដែលបានធ្វើឲ្យប្រជាពលរដ្ឋរិះគន់មកលើអាជ្ញាធរថា បណ្ដែតបណ្ដោយឲ្យក្រុមនោះប្រព្រឹត្តទង្វើខុសច្បាប់តាមអំពើចិត្ត។ ដោយអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព អាជ្ញាធរមិនបានបណ្ដោយឲ្យមានល្បែងស៊ីសងឡើយ លុះត្រាតែមិនបានដឹង តែបើដឹង គឺចុះបង្រ្កាបហើយ។ ជាមួយនឹងការចុះបង្ក្រាបនោះ អាជ្ញាធរក៏បានណែនាំឲ្យម្ចាស់ទីតាំងទាំងអស់បញ្ឈប់ការបើកល្បែងលួចលាក់បន្តទៀត ថ្ងៃក្រោយបើមិនស្ដាប់ទេ នឹងត្រូវឃាត់ខ្លួនទាំងម្ចាស់ចាត់ការតាមច្បាប់តែម្ដង៕
អត្ថបទ៖ សុខា







-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


