Connect with us

សន្តិសុខសង្គម

សមត្ថកិច្ច​ខណ្ឌ៧មករា ឆ្មក់​បង្ក្រាប​ទីតាំង​ឡូតូយីហោ ៩៩៩៩ មួយ​កន្លែង​ឃាត់​ខ្លួនមនុស្សម្នាក់​

បានផុស

នៅ

ភ្នំពេញ ៖ កម្លាំង​គណៈបញ្ជាការ​ឯកភាពខណ្ឌ 7 មករា​លួច​ស្មោះ​បង្ក្រាបទីតាំងបង្កប់ល្បែងស៊ីសងប្រភេទឡូតូ យីហោ ៩៩៩៩មនុស្សម្នាក់ជាអ្នកគ្រប់គ្រង និងដកហូតសម្ភារៈ កំព្យូទ័រមួយឈុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការ​នេះ​ បានធ្វើឡើងនៅវេលាម៉ោង៣រសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានបទបញ្ជាពីលោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា ចាត់​ឱ្យលោក ណុប ផា អភិបាលរង ដឹកនាំ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ចុះបង្ក្រាបទីតាំងល្បែងស៊ីសង ប្រភេទឡូតូ យីហោ ៩៩៩៩ នៅចំណុចផ្ទះលេខ៩B ផ្លូវលេខ១១១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

មន្រ្តីអាជ្ញាធរបានបញ្ជាក់​ឱ្យដឹងថា មុនឈានដល់ការបង្ក្រាបទីតាំងបង្កប់ល្បែងស៊ីសងនេះ កម្លាំងបានស្រាវជ្រាវ និងចុះបង្ក្រាបជាក់ស្ដែងតែម្ដង ដោយឃាត់ខ្លួនមនុស្សម្នាក់ ជាអ្នកគ្រប់គ្រង និងដកហូតសម្ភារៈ កំព្យូទ័រមួយឈុតសម្រាប់បើកឡូតូ។

ក្រោយប្រតិបត្តិការកម្លាំងអាជ្ញាធរខណ្ឌ៧មករា បិទទ្វាទីតាំងជាបណ្ដោះអាសន្ន ដកហូតវត្ថុតាងយកទៅរក្សាទុកនៅសាលាខណ្ឌ ចំណែកអ្នកគ្រប់គ្រងទីតាំងត្រូវប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌ បន្តចាត់តាមនីតិវិធី ៕

ដោយ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម