ព័ត៌មានជាតិ
អ្នកប្រើប្រាស់កម្ពុជារង់ចាំបន្តិចសិន YouTube នៅមិនទាន់បើកឲ្យរកលុយទេ!
YouTube មិនទាន់ដាក់ឲ្យអ្នកប្រើប្រាស់នៅកម្ពុជាអាចរកលុយតាមរយៈការផលិតមាតិកាវីដេអូបង្ហោះលើបណ្តាញសង្គម YouTube នៅឡើយទេ។ នេះបើតាមប្រធានគ្រប់គ្រងអ្នកប្រើប្រាស់របស់បណ្ដាញ YouTube លោកស្រី Chuah Jie Wen ។
លោកស្រី Chuah Jie Wen ថ្លែងក្នុងវេទិកា “ក្លាយជាអ្នកជំនាញផលិតមាតិកា YouTube” នៅព្រឹកនេះថាYouTube កំពុងសិក្សាជាមួយភាគីពាក់ព័ន្ធនៅកម្ពុជា សូមពលរដ្ឋកម្ពុជារង់ចាំបន្តិចសិន។
ក្រុមហ៊ុន YouTube កំពុងធ្វើការជាមួយផ្នែកពាក់ព័ន្ធ ដែលមានក្រសួងប្រៃសណីយនិងទូរគមនាគមន៍ ដើម្បីបញ្ចូលកម្ពុជាក្នុងប្រទេសបណ្តាញរបស់ YouTube។

លោកស្រីបញ្ជាក់ថា កម្ពុជាជាប្រទេសសំខាន់មួយ។ យ៉ាងណាមិនទាន់អាចកំណត់ពេលជាក់លាក់លើការដាក់វេទិកា YouTube នៅប្រទេសកម្ពុជា តែខាងក្រុមហ៊ុនកំពុងធ្វើការយ៉ាងសកម្មលើការសហការបង្កើតភាពជាដៃគូជាមួយកម្ពុជា។
វេទិកានៅព្រឹកមិញ មានការចូលរួមពីវាគ្មិនជាអ្នកជំនាញផលិតមាតិកាវីដេអូលើ YouTube ក្នុងស្រុកដ៏លេចធ្លោគឺលោក ឆេង សុភ័ក្រ។
លោក ឆេង សុភ័ក្រ អ្នកផលិតមាតិកា Youtube លេចធ្លោមួយរូបតាមរយៈមាតិកា ReanThort ក៏បានចែករំលែកលើការធ្វើមាតិកាលើ YouTube។
យុវជនបោះបង់ការងារពេញម៉ោងជាង ៥ ឆ្នាំ មកផលិតខនថនលើបណ្តាញសង្គមប្រាប់ថា ទោះបី YouTube មិនទាន់បើកឲ្យរកលុយនៅពេលនេះ តែគ្រប់គ្នាគួរវិនិយោគពង្រឹងលើខនថេនរបស់ខ្លួនឲ្យបានល្អផ្តើមពីឥឡូវនេះទៅ ហើយមិនយូរមិនឆាប់ ឱកាសដែលកម្ពុជានឹងក្លាយជាដៃគូរបស់ YouTube នឹងមកដល់។

បើតាម YouTuber ខ្មែរម្នាក់នេះ ការពិតណាស់លោកបានស្វែងយល់ពី YouTube តាំងពីឆ្នាំ២០០៦។ តាមបទពិសោធន៍របស់យុវជនធ្លាប់សិក្សាពីអាមេរិក ការផលិតមាតិកាសំខាន់គឺត្រូវបង្កើតអ្វីជាអត្តសញ្ញាណរបស់ខ្លួន ដែលអាចចែករំលែកជាប្រយោជន៍ដល់អ្នកទស្សនា។
លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយនិងទូរគមនាគមន៍ថ្លែងថា ក្រសួងនិងក្រុមហ៊ុន Youtube កំពុងធ្វើការជាមួយគ្នាលើការបញ្ចូលប្រទេសកម្ពុជាជាប្រទេសដៃគូបណ្តាញរបស់ YouTube។ ក្រសួងនឹងធ្វើការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិនេះលើការបង្កើតភាពជាដៃគូ ដើម្បីនាំប្រយោជន៍ដល់ពលរដ្ឋកម្ពុជា។
សិក្ខាសាលាជាង ៣ ម៉ោងដែលរៀបចំតាមប្រព័ន្ធអនឡាញនៅព្រឹកមិញនេះ ផ្តោតសំខាន់ៗសម្រាប់អ្នកចង់ក្លាយជាអ្នកជំនាញផលិតមាតិកាលើ YouTube ដែលផ្តល់ឱកាសឱ្យអ្នកចូលរួមជួបដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំក្រសួង និងតំណាង YouTube ដើម្បីស្វែងយល់កាន់តែច្បាស់អំពីស្តង់ដារ និងលក្ខខណ្ឌសម្រាប់ការផលិតមាតិកាដែលអាចរកចំណូលបាន ។
វេទិកានេះមានចំណុចសំខាន់ពីរ៖
១. ជំរុញឱ្យមានការផលិតមាតិកាវីដេអូកាន់តែមានប្រយោជន៍សម្រាប់អ្នកទស្សនា ជាពិសេសលើកស្ទួយដល់ការផលិតមាតិកាវីដេអូប្រកបដោយគំនិតច្នៃប្រឌិត មិនចម្លងពីអ្នកដទៃ។
២. ផ្តល់ឱកាសឱ្យអ្នកចូលរួមជួបដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំក្រសួង និងតំណាង YouTube ដើម្បីស្វែងយល់កាន់តែច្បាស់អំពីស្តង់ដារ និងលក្ខខណ្ឌសម្រាប់ការផលិតមាតិកាដែលអាចរកចំណូលបាន។
គួរបញ្ជាក់ថា រដ្ឋាភិបាលបានដាក់អាទិភាពលើការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចឌីជីថល ហើយប៉ុន្មានឆ្នាំខាងមុខនេះ កម្ពុជាអាចឈានទៅការអនុវត្តសេដ្ឋកិច្ចឌីជីថលពេញលេញ ខណៈបច្ចុប្បន្ននេះបច្ចេកវិទ្យាបានជ្រាបចូលស្ទើរតែគ្រប់ទិដ្ឋភាពនៃជីវិតរស់នៅរបស់ប្រជាពលរដ្ឋ។៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


