ព័ត៌មានជាតិ
រឿងក្តីអយុត្តិធម៌ដែលរងនូវការឈឺចាប់កើតឡើងចំកណ្តាលទីក្រុង ត្រូវបានអ្នកនិយមហ្វេសប៊ុកហួសចិត្តនិងឈឺឆ្អាលបញ្ចេញប្រតិកម្មជំនួស
ភ្នំពេញ ៖ មានរឿងក្តីដ៏អយុត្តិធម៌ ដែលរងនូវការឈឺចាប់ បានកើតឡើងចំកណ្តាលរាជធានីភ្នំពេញ ត្រូវបានអ្នកនិយមតាមបណ្តាញសង្គមហ្វេសប៊ុក សម្តែងការហួសចិត្តនិងឈឺឆ្អាលបញ្ចេញប្រតិកម្មជំនួស ហើយបានប្រើវោហារសាស្ត្រធ្ងន់ៗ ហើយបានសំណូមពរដល់ថ្នាក់ដឹកនាំ មេត្តាជួយរកយុត្តិធម៌ជូនពួកគាត់ផង អាណិតគាត់ផង ព្រោះអ្នកមានប័ណ្ណ ចាញ់អ្នកគ្មានប័ណ្ណ ហើយថានឹងតាមដានរឿងនេះដល់ទីបញ្ចប់។

លោក ផែង វណ្ណៈ អ្នកនិយមលើកបញ្ហាផ្សេងៗលើបណ្ដាញសង្គមហ្វេសបុក និងជាចាងហ្វាងការផ្សាយ សារព័ត៌មាន Pheng Vanak news នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ដោយអត់ទ្រាំមើលនឹងភ្នែកមិនបាន ក៏បានធ្វើអត្ថាធិប្បាយតាមបណ្ដាញផេករបស់លោក ដោយលើករឿងរ៉ាវដីរបស់លោកស្រី បែន សុធារី និងអ្នកពាក់ព័ន្ធមកបង្ហាញ ដោយចាត់ទុកថា រឿងនេះជារឿងមួយដ៏អយុត្តិធម៌ និងឈឺចាប់បំផុត សម្រាប់លោកស្រី បែន សុធារី និងចាត់ទុកថា នេះជាករណីអយុត្តិធម៌សង្គមនៅចំកណ្តាលរាជធានីភ្នំពេញតែម្តង។
លោក ផែង វណ្ណៈ បានលើកយកឯកសារពាក្យបណ្ដឹងសារទុក្ខរបស់លោកស្រី លាង ញឹបជាភរិយាលោកវេជ្ជបណ្ឌិតគី ប៊ូសួ និងបណ្តឹងសារទុក្ខរបស់លោកស្រីបែន សុធារី ជាភរិយាលោកហួន ណារិន ដែលឯកសារបានធ្វើដោយឡែកពីគ្នា គោរពជូនដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត មេត្តាជួយរកយុត្តិធម៌ជូនពួកគាត់ ហើយបណ្ដឹងនោះត្រូវបានខុទ្ទកាល័យសម្ដេចនាយកទទួលរួចចំណារ ចាត់បញ្ជូនមកក្រសួងយុត្តិធម៌កាលពីថ្ងៃទី១៩សីហាឆ្នាំ២០២១ សូមមានសមត្ថកិច្ចត្រួតពិនិត្យសំណុំរឿងនេះ។

លោកថា ករណីដ៏អយុត្តិធម៌សង្គមនិងឈឺចាប់មួយនេះកំពុងតែក្តៅគគុក ត្រូវបានមហាជនលើកយកមកជជែកស្ទើរគ្រប់វេទិកាតាមតុកាហ្វេទៅដល់ទីណាក៏ឮគេនិយាយដែរ ពិសេសនៅខណ្ឌច្បារអំពៅតែម្តង។ ឯកសារដែលលោកផែង វណ្ណៈរៀបរាប់បង្ហាញបណ្តឹងរបស់លោកស្រី លាង ញឹប ជាភរិយាលោកវេជ្ជបណ្ឌិតគី ប៊ូសួ គឺយោងតាមឯកសារជាង១០ និង បណ្តឹងរបស់លោកស្រីបែន សុធារី ជាភរិយាលោកហួន ណារិន គោរពជូនសម្តេចតេជោហ៊ុន សែន មេត្តាជួយរកយុត្តិធម៌ជូនពួកគាត់។ព្រោះដីអ្នកមានប័ណ្ណបែរជាចាញ់ក្តីអ្នកអត់ប័ណ្ណ។

លោកផែង វណ្ណៈ ក៏បានស្នើសុំដល់អាជ្ញាធរពន្យារពេលការអនុវត្តសាលដីកាសិន ដើម្បីឲ្យម្ចាស់ដីពិតប្រាកដមានឱកាសស្វែងរកយុត្តិធម៌ អាណិតពួកគាត់គាត់ផង សម័យកូវីដស្ងាត់ៗបែរជាកើតរឿងអយុត្តិធម៌បែបនេះ។ ប្រជាជននៅទូទាំងប្រទេសកំពុងតែតាមដានរឿងនេះ។ ប្រសិនរឿងអយុត្តិធម៌សង្គមកើតឡើងបែបនេះ វាបានបង្កការឈឺចាប់ ហើយធ្វើឲ្យអ្នករងនូវការឈឺចាប់ នាំគ្នាកាន់បដាឈរតាមផ្លូវ និង មុខផ្ទះថ្នាក់ដឹកនាំដើម្បីរកយុត្តិធម៌, លោកនឹងតាមដានរឿងនេះបន្តទៀត។
សូមរំលឹកថា ម្ចាស់សិប្បកម្មនំបញ្ចុក លោកស្រី បែន សុធារី ដែលជាម្ចាស់ដីស្របច្បាប់ ស្ថិតនៅភូមិអូរណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កំពុងរងនូវភាពអយុត្តិធម៌បំផុតមិនដែលធ្លាប់មាន បានលើកដៃសំពះអង្វរករ ដល់ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ឯកឧត្ដមប្រធានតុលាការកំពូល ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន មេត្តាជួយរកយុត្តិធម៌ និងជួយសើរើសំណុំរឿងក្ដី ការសម្រេចរបស់តុលាការកំពូល ដែលបង្កប់ដោយភាពមិនប្រក្រតីនោះឡើងវិញផង។
ជាមួយនោះក៏សុំឱ្យភាគី ឈ្មោះ សាយ សារិន ហៅតុង និង ប្រពន្ធឈ្មោះ វូ សេងគ្រី ហៅស្រី ចេញមុខមកតតាំងបង្ហាញឯកសារគតិយុត្តិនិងភស្តុតាងចំពោះមុខច្បាប់ ជាសាធារណៈ ដោយឆ្លងកាត់នីតិវិធី ធ្វើកោសល្យពិច័យលើឯកសារពីស្ថាប័នជំនាញថ្នាក់ជាតិ រួមជាមួយសាក្សីរស់ជាក់ស្ដែង ដើម្បីឱ្យមានភាពយុត្តិធម៌និងត្រឹមត្រូវចំពោះមុខច្បាប់ទាំងអស់គ្នា ។
អ្នកស្រីនិងសាក្សីសំខាន់ៗ រួមជាមួយកម្មករជាង៥០គ្រួសារបានអះអាងថា ពួកគាត់ហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ ក៏ដូចចំពោះសម្ដេចទាំងទ្វេថា «ពួកយើងខ្ញុំសូមនិយាយតែការពិត…បើស៊ើបទៅឃើញថាមិនពិត ពួកខ្ញុំសុខចិត្តដើរចូលពន្ធនាគារ»៕
ដោយ ៖ នរា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ