ព័ត៌មានជាតិ
ពិសេសមែន! មជ្ឈមណ្ឌលអាស៊ីបញ្ចាំងគំនូរជីវចល Stop Motion ទស្សនាដោយសេរី
កម្មវិធីបញ្ចាំងគំនូរជីវចល Stop Motion របស់មជ្ឈមណ្ឌលអាស៊ីមូលនិធិជប៉ុន កំពុងត្រៀមខ្លួនចាក់ផ្សាយជូនទស្សនិកជនចូលរួមដោយសេរី នាថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២០ នេះ។

ក្រោយបញ្ចប់សិក្ខាសាលាគំនូរអនឡាញ នៅថ្ងៃទី ១១និង១២ ខែតុលា នាឱកាសពិធី “បុណ្យផ្កាយអនឡាញ ២០២០” ដែលសិក្សាពីការបង្កើតគំនូរជីវចល Stop Motion ក្រោមប្រធានបទ “ពិភពស្រមើស្រមៃ” មជ្ឈមណ្ឌលអាស៊ី សហការជាមួយស្ថានទូតជប៉ុន និងស្ថាប័នជាច្រើនទៀត បានរៀបចំឲ្យមានការចាក់បញ្ចាំង Planetarium Screening នៃគំនូរជីវចល Stop Motion នេះឡើងសម្រាប់មហាជនទស្សនាដោយឥតថ្លៃ។
កម្មវិធីត្រូវបានធ្វើឡើងក្នុងគោលបំណងផ្លាស់ប្ដូរវប្បធម៌រវាងកម្ពុជា-ជប៉ុន ហើយវាក៏ជា បេសកម្មមួយដើម្បីលើកស្ទួយដោះស្រាយបញ្ហានៅក្នុងសង្គមតាមរយៈសិល្បៈនិងការរចនាផងដែរ។
ការចាក់បញ្ចាំងនេះនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍ វេលាម៉ោង ៦ និង ៣០ នាទីល្ងាច នៅសណ្ឋាគារ iRoHa Garden ។
កុំភ្លេចហៅគ្នាទៅទស្សនាដោយហ្វ្រីៗ!
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


