ពិសេសមែន! មជ្ឈមណ្ឌលអាស៊ីបញ្ចាំងគំនូរជីវចល Stop Motion ទស្សនាដោយសេរី
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ពិសេសមែន! មជ្ឈមណ្ឌលអាស៊ីបញ្ចាំងគំនូរជីវចល Stop Motion ទស្សនាដោយសេរី

Published

on

កម្មវិធីបញ្ចាំងគំនូរជីវចល Stop Motion របស់មជ្ឈមណ្ឌលអាស៊ីមូលនិធិជប៉ុន​ កំពុងត្រៀមខ្លួនចាក់ផ្សាយជូនទស្សនិកជនចូលរួមដោយសេរី នាថ្ងៃទី ២៤​ ខែតុលា ឆ្នាំ ២០២០ នេះ។

ក្រោយបញ្ចប់សិក្ខាសាលាគំនូរអនឡាញ នៅថ្ងៃទី ១១និង១២ ខែតុលា នាឱកាសពិធី បុណ្យផ្កាយអនឡាញ ២០២០ ដែលសិក្សាពីការបង្កើតគំនូរជីវចល Stop Motion  ក្រោមប្រធានបទ “ពិភពស្រមើស្រមៃ”  មជ្ឈមណ្ឌលអាស៊ី សហការជាមួយស្ថានទូតជប៉ុន និងស្ថាប័នជាច្រើនទៀត បានរៀបចំឲ្យមានការចាក់បញ្ចាំង Planetarium Screening នៃគំនូរជីវចល Stop Motion នេះឡើងសម្រាប់មហាជនទស្សនាដោយឥតថ្លៃ។  

កម្មវិធីត្រូវបានធ្វើឡើងក្នុងគោលបំណងផ្លាស់ប្ដូរវប្បធម៌រវាងកម្ពុជា-ជប៉ុន ហើយវាក៏ជា បេសកម្មមួយដើម្បីលើកស្ទួយដោះស្រាយបញ្ហានៅក្នុងសង្គមតាមរយៈសិល្បៈនិងការរចនាផងដែរ។

ការចាក់បញ្ចាំងនេះនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍ វេលាម៉ោង​ ៦ និង ៣០ នាទី​ល្ងាច នៅសណ្ឋាគារ iRoHa Garden ។

កុំភ្លេចហៅគ្នាទៅទស្សនាដោយហ្វ្រីៗ!

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services