Connect with us

ព័ត៌មានជាតិ

សមាគម គ្រឹះស្ថានឧត្តមសិក្សា គាំទ្រឲ្យមានការបើក សាលារៀនឡើងវិញ នៅតំបន់មិនមានការឆ្លង

បានផុស

នៅ

លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា បានគាំទ្រសារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទាំងស្រុងដែលឲ្យមានការ រៀបចំបើកដំណើរការសាលារៀន នៅតាមតំបន់ដែលមិនមានឆ្លង ឬមានឆ្លងជំងឺកូវីដ-១៩ តិចតួចដើម្បីឲ្យសិស្សានុសិស្ស បានចូលរៀនឡើងវិញ។

លោកបណ្ឌិត ហេង វ៉ាន់ដា បានថ្លែងនៅថ្ងៃទី៣១ ខែសីហានេះថា «ទាក់ទង នឹងសាររបស់សម្តេចតេជោ ជាការប្រណៃខ្លាំងណាស់ ព្រោះថា មានតំបន់នៃខេត្តខ្លះ អត់មានឆ្លងកូវីដផង។ កូវីដយើងប្រកាសតាមខេត្ត ជួនកាលសល់ តាមស្រុកឃុំភូមិណាមួយ ហើយខេត្តខ្លះ អត់នឹងមានកូវីដហ្នឹងផង។ ដល់អញ្ចឹងទៅ គួរតែបើកឡើងវិញ ដើម្បីឲ្យសិស្សតាមជនបទ និងតាមទីប្រជុំជនមួយចំនួនដែលមិនមានបញ្ហាកូវីដ-១៩ វាជារឿងដ៏ល្អ ហើយល្អខ្លាំងណាស់»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ហេង វ៉ាន់ដា បានបន្តទៀតថា បច្ចុប្បន្ននេះយើង បានដឹងចិត្តកូវីដ-១៩ខ្លះៗហើយពោល គឺឲ្យតែយើងបន្តអនុវត្ត វិធានការសុខាភិបាល ៣កុំ ៣ការពារ ឲ្យបានភ្ជាប់ខ្ជួននោះ នឹងអាចបញ្ចៀសការឆ្លង ជំងឺកូវីដ-១៩បាន។ លោកបណ្ឌិត បានបន្ថែមទៀតថា «ម្យ៉ាងទៀត យើងមានការចាក់វ៉ាក់សាំងការពារទៀត ខ្ញុំគិតថា យើងអាចដំណើរការបាន ដោយភាពបត់បែន ដូចសម្តេចតេជោ បានមានប្រសាសន៍អញ្ចឹង»។ លោកបណ្ឌិត បានបន្តថា ចំណែកវិស័យឯកជន ក៏មើលតាមហ្នឹងដែរ គឺយោងទៅលើការបើក តាមរបៀបការបត់បែន យើងនឹងស្នើសុំអញ្ចឹងដែរ។

ចំណែកលោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា យោងអនុសា​សន៍ ណែ​នាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលបានថ្លែងនាព្រឹក ថ្ងៃទី៣១ ខែសី​ហា ឆ្នាំ២០២១នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងជម្រាបព័ត៌មានពាក់ព័ន្ធ ជូនមហាជននៅក្នុងពេលខាងមុខ ឆាប់ៗនេះ។

យ៉ាងណាក៏ដោយលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា រវាងវិទ្យាស្ថានជាតិអប់រំ និងក្រុមហ៊ុន ផុស្ការ ឌីជីធល ដើម្បីដាក់ឲ្យប្រើប្រាស់សាលារៀនឌីជីថល Wiki School នៅវិទ្យាស្ថានជាតិអប់រំ តាមរយៈប្រព័ន្ធZoom នៅព្រឹកថ្ងៃទី៣១ ខែសីហានេះថា ក្រសួងនឹងពិនិត្យលទ្ធភាព ធ្វើការជជែកគ្នាបន្ថែមទៀត ជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ និងវិស័យឯកជន ពាក់ព័ន្ធការត្រៀមបើកសាលារៀនឡើងវិញ។

បើតាមលោករដ្ឋមន្ត្រី ការបើកសាលារៀនឡើងវិញបាន លុះត្រាណាកុមារ ត្រូវបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានគ្រប់ៗគ្នា ដូចអ្វីដែលប្រមុខរាជរដ្ឋាភិបាលបានលើកឡើង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែសីហានេះ បានចេញសារសំឡេងបន្ទាន់មួយ ណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ឲ្យសហការជាមួយបណ្តារាជធានី-ខេត្តនានា ដើម្បិពិនិត្យមើលលើការ បើកសាលារៀនឡើងវិញនៅតាមភូមិ-ឃុំ ដែលមិនមានការឆ្លងជំងឺកូវីដ-១៩ និងកន្លែងដែលឆ្លងតិច ដោយមិនត្រូវរង់ចាំ ការបើកលាសារៀនព្រមគ្នា នៅទូទាំងប្រទេសនោះឡើយ។ ប៉ុន្តែ ក៏ត្រូវរក្សាគម្លាតសុវត្ថិភាព និងគោរពតាមវិធានការសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនជាប្រចាំផងដែរ។

ការសម្រេច ឲ្យក្រសួងអប់រំ ចាប់ផ្តើមបើកសាលារៀនឡើងវិញ នៅតាមតំបន់ ដែលមិនមានហានិភ័យខ្ពស់នេះ ត្រូវបានសម្តេចតេជោបញ្ជាក់ថា ស្ថិតក្នុងស្ថានភាព ដែលយើងកុំពុងជួបការលំបាកនេះ បើយើងមិនបានញែក កន្លែងដែលឆ្លង និងកន្លែងដែលមិនឆ្លង នឹងអាចនាំទៅដល់ សិស្សអាចបោះបង់ចោលសាលារៀន ឬអាចឈានដល់សិស្សភ្លេចអក្សរ ដែលបង្កផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ  នាំដល់ការបាត់ឱកាស សម្រាប់ការសិក្សារៀនសូត្ររបស់កុមារ និងយុវវ័យ ខណៈដែលនៅមូលដ្ឋានរបស់ពួកគេ មិនមានការរាតត្បាត។ ប៉ុន្តែបែរជាពួកគេ ក៏ជាអ្នករងគ្រោះ ដូចកន្លែងដែលមានការឆ្លងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម