Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្ត​សម្រេច​បញ្ចប់​ការ​បិទ​ខ្ទប់​បណ្ដោះអាសន្ន​ក្រុង​ស្ទឹងត្រែង​និង​មូលដ្ឋាន​មួយចំនួន​ក្នុង​ខេត្ត

បានផុស

នៅ

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​បានសម្រេច​បញ្ចប់​ការបិទ​ខ្ទប់​បណ្ដោះអាសន្ន ក្រុង​ស្ទឹងត្រែង មូលដ្ឋាន​ភូមិ​ថ្មី សង្កាត់​សាមគ្គី និង​មូលដ្ឋាន ឃុំ​អូរ​ត្រែ​ល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ នៅវេលា​ម៉ោង ២៣និង៥៩​នាទី​យប់​ថ្ងៃទី ៣១​សីហា​នេះ​តទៅ ក្រោយពី​ធ្វើការ​បិទ​ខ្ទប់​អស់​រយៈពេល ២ សប្ដាហ៍​កន្លងមកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្តី​សម្រេច​បានបញ្ជាក់​ថា ក្នុង​នោះ​ក៏បាន​អនុញ្ញាត​ឲ្យ​ដំណើរការ​ឡើងវិញ​នៅ​ទីតាំង​អាជីវកម្ម “​ធនាគារ​ស្ថាបនា​សាខា​”​ខេត្តស្ទឹងត្រែង ស្ថិតនៅ​ក្នុងភូមិ​រាជា​នុ​កូ​ល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ចាប់ពី​ថ្ងៃទី ១ ខែកញ្ញា​ឆ្នាំ ២០២១ នេះ​តទៅ​។

រដ្ឋបាល​ខេត្ត​បាន​ប​ញ្ជាក់​បន្ថែមថា ក្រោយ​បញ្ចប់​ការបិទ​ខ្ទប់​ត្រូវ​បន្ត​អនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​សុវត្ថិភាព ផ្នែក​សុខាភិបាល ដើម្បី​ប្រយុទ្ធ នឹង​ទប់ស្កាត់ ការ​រីក​រាលដាល​ជំងឺ​កូ​វី​១៩ ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង ដែល​រួមមាន ផ្អាក​ជា​បណ្ដោះអាសន្ន​សក​ម្ម​ភាព មុខរបរ និង​អាជីវកម្ម ក្លឹប​កម្សាន្ត​គ្រប់​ប្រភេទ រមណីយដ្ឋាន និង​សួន​កំសាន្ត​នានា​អាជីវកម្ម​ម៉ាស្សា ហាង​លក់​និង​សេដ​គ្រឿង​ស្រវឹង គ្រប់​ប្រភេទ ក្លឹប​ហាត់ប្រាណ​ទីតាំង​លេង​កីឡា​គ្រប់​ប្រភេទ និង​ការជួបជុំ​មាន​មនុស្ស​ច្រើន ខុសពី​វិធានការ​សុវត្ថិភាព​សុខាភិបាល ក្នុង​មូលដ្ឋាន ក្រុង​ស្ទឹងត្រែង​ចាប់ពី​វេលា​ម៉ោង ២៣និង៥៩​នាទី យប់​ថ្ងៃទី ៣១​សីហា​ឆ្នាំ ២០២១ នេះ តទៅ​រហូតដល់​មានការ​សម្រេច​ជាថ្មី។

ក្នុង​ការ​សម្រេច​បញ្ចប់​ការបិទ​ខ្ទប់ ក៏​នៅ​មាន​អនុវត្ត​បម្រាម​គោចរ ពី​ចន្លោះ​ម៉ោង ២១ យប់​ដល់​ម៉ោង ៣ ភ្លឺ សម្រាប់​ភូមិសាស្ត្រ ក្រុង​ស្ទឹងត្រែង និង​ទីប្រជុំជន​នានា​ក្នុង​មូលដ្ឋាន​ស្រុក​ទាំង ៥​ក្នុង​ខេត្តស្ទឹងត្រែង​ផងដែរ៕

ដោយ ៖ ងិន​លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម