អាជ្ញាធរជាតិអប្សរាបិទការឡើងចុះទស្សនាតាមផ្នែកខាងលិចនៃប្រាសាទភិមានអាកាសជាបណ្តោះ​អាសន្ន​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរាបិទការឡើងចុះទស្សនាតាមផ្នែកខាងលិចនៃប្រាសាទភិមានអាកាសជាបណ្តោះ​អាសន្ន​

បានផុស

នៅ

អាជ្ញាធរ​ជាតិ​អប្សរា​បានប្រកាស​បិទ​ការឡើង​ចុះ​ទស្សនា​តាម​ផ្នែក​ខាងលិច​នៃប្រាសាទភិមាន​អាកាស ​ដែល​ស្ថិតនៅក្នុង​បរិ​វណ​អតីត​ព្រះរាជវាំង​ក្រុង​អង្គរធំ​ ជា​បណ្តោះអាសន្ន​ ចាប់ពី​ថ្ងៃទី​០១​ខែកញ្ញា​ ឆ្នាំ​២០២១​នេះ​តទៅ ​ដោយសារ​ប្រាសាទ​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​សេចក្តីជូនដំណឹង​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​ទើប​ទទួលបាន​នៅថ្ងៃនេះ​បានឱ្យ​ដឹងថា​ ការបិទ​ការឡើង​ចុះ​ទស្សនា​តាម​ផ្នែក​ខាងលិច​នៃ​ប្រាសាទភិមានអាកាស ដោយសារ​បច្ចុប្បន្ន​ប្រាសាទ​នេះ​កំពុងមាន​សភាពទ្រុឌទ្រោម​ប្រឈម​ហានិភ័យ​ខ្ពស់​ដោយសារ​កត្តា​អាយុកាល និង​ធម្មជាតិ​។​

អាជ្ញាធរ​ជាតិ​អប្សរា​បាន​បន្តថា ដោយ​សង្កេតឃើញ​ពី​បញ្ហា​ចំពោះមុខ​នេះ ក្រុម​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា បាន​នឹង​កំពុង​សិក្សា​លើ​ចំណុច​ប្រឈម​នានា ដើម្បី​លើក​គម្រោងសម្រាប់​ការងារ​ជួស​ជុល​បន្ទាន់​។​

អាជ្ញាធរ​ជាតិ​អប្សរា​បាន​បន្តទៀតថា ​« ក្នុងន័យ​ដើម្បី​សម្រួល​ការងារ​នេះ ក៏ដូចជា​ដើម្បី​ជៀសវាង​គ្រោះថ្នាក់ជាយថាហេតុដល់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ និង​សាធារណជន​ទូទៅ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បិទ​ការឡើង​ចុះ​ទស្សនា​ប្រាសាទភិមានអាកាស ​តាម​ច្រក​ផ្នែក​ខាងលិច​ជា​បណ្តោះអាសន្នគិត​ចាប់ពី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ២០២១​តទៅ រហូតដល់​ការដ្ឋាន​ត្រូវបាន​ជួសជុល​រួចរាល់​»​។​

បើ​យោងតាម​ប្រភពពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ផ្នែកវិស័យ​បេតិកភណ្ឌបានបញ្ជាក់​ឱ្យដឹងថា​៖ តាម​សិលាចារឹកប្រាសាទភិមានអាកាស មាន​ឈ្មោះថា ហេម​ស្រឹង្គ​គិរី ត្រូវបាន​ស្ថាបនា​ដំបូង​នៅ​ដើម​សតវត្ស​ទី​១០ ក្នុង​រាជ្យ​ព្រះបាទ​យសោ​វរ្ម័នទី​១ ដោយ​កម្រ​តា​ញ​ស្រី​សត្យា​ស្រ័យ​រវាង​ឆ្នាំ​៩១០

ហើយ​បន្ត​កសាង​ក្នុង​រាជ្យ​ក្រោយៗ​ទៀត​។​

ប្រាសាទ​ភិ​មានអាកាស ស្ថិតនៅ​ក្នុងភូមិ​នគរ​ក្រៅ ឃុំ​គោកចក ស្រុក​នគរធំខេត្តសៀមរាប​។ប្រា​សាទ​នេះ ជា​ព្រះបរមរាជវាំង​របស់​ព្រះរាជា​ច្រើន​ជំនាន់ រួមមាន​ព្រះបាទ​រាជេន្ទ្រ​វរ្ម័នទី​២ ពាក់​កណ្ដាល​ស​.​វ​.​ទី​១០, ព្រះបាទ​ជ័យវរ្ម័ន​ទី​៥ ចុង​សតវត្ស​ទី​១០ និង​ព្រះបាទ​សូរ្យ​វរ្ម័នទី​១​ ដើម​សតវត្ស​ទី​១១ ​ជាដើម​។​ ទ្រង់​បាន​យក​ប្រាសាទ​ហេម​ស្រិ​ង្គ​គិរី ធ្វើជា​ប្រាសាទ​សម្រាប់​រាជ្យ និង​សម្រាប់​ការគោរព​បូជា​ដល់​អាទិទេព​។​

តាម​កំណត់ត្រា​របស់​អ្នកការទូត​ចិន ជីវ តាក្វាន់ ហេម​ស្រឹង្គ​គិរីផែ​ដោយ​មាស​ភ្លឺ​ចាំង​ចិញ្ចែងចិញ្ចាច​អស្ចារ្យ​ក្រៃលែង និង​មានរឿង​ដំណាល​មួយ​ថា​ រាល់​រាត្រីព្រះរាជា ត្រូវ​យាង​ចូលទៅក្នុង​ប្រាង្គ​មាស​នោះ ដើម្បី​ជួបនឹង​នាគ​ក្បាល​ប្រាំបួន ដែល​កាឡាខ្លួន​ជា​ស្រី​ស្អាត​ម្នាក់មុននឹង​យាង​ចូល​ក្រឡាបន្ទំ​ជាមួយ​អគ្គមហេសី បើ​ព្រះរាជា​អវត្តមាន ឬ​នាងនាគ​ពុំ​បង្ហាញខ្លួន គេ​ជឿថា នឹងមាន​គ្រោះអាក្រក់​កើតឡើង​។​

ប្រាសាទភិមានអាកាស កសាង​ពី​ថ្មភក់ មាន​ទម្រង់​ជា​ប្រាសាទភ្នំ នៅលើ​គ្រឹះ​ថ្មបាយក្រៀម​បី​ជាន់​។ គ្រឹះ​ថ្មបាយក្រៀម​ទាំងពីរ​ជាន់ មាន​រាង​បួន​ជ្រុង​ទ្រវែង ហើយ​មួយ​ជាន់ៗ មាន​កម្ពស់​៤​ម៉ែត្រ និង​មាន​ជណ្ដើរ​គ្រប់​ទិស​ទាំង​បួន​។​

ជាន់​ក្រោម​បង្អស់ មាន​ទទឹង​ជើង​-​ត្បូង ប្រវែង​២៨​ម៉ែត្រ និង​បណ្ដោយ​កើត​-​លិចប្រវែង​៣៥​ម៉ែត្រ​។ នៅ​អម​សងខាង​ជណ្ដើរ​ឡើង ត្រង់​មុំ​ជ្រើ​ង​គ្រឹះ​ទាំងបី​ជាន់មាន​ចម្លាក់​រូប​សិង្ហ និង​រូប​ដំរី​៕

អត្ថបទ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ដឹង​មូលហេតុ​អំពី​យុវជន​វ័យ​១៥​ឆ្នាំ​បាន​ធ្វើ​អត្តឃាត​ចង.ក​សម្លាប់​ខ្លួន​ទាំង​ខ្លួន​នៅ​វ័យក្មេង

កីឡា៦ ម៉ោង មុន

ពិតជា​ខ្លាំង​មែន​! Superbon ផ្ដួល Petrosyan យក​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង ONE Featherweight ត្រឹម​ដើម​ទឹក​ទី​២

ជីវិតកម្សាន្ដ៨ ម៉ោង មុន

ភាព​ល្បី​រន្ទឺ​របស់​លោកស្រី ឌី សា​វ៉េ​ត ធ្វើ​ឲ្យ​លេច ធ្លោ​ក្នុងសង្គម​ថៃ​កាលពី​ទសវត្ស​៧០

ព័ត៌មានជាតិ៨ ម៉ោង មុន

ឃាត់ខ្លួន​ជនជាតិ​ថៃ ៧នាក់ ដែល​មកពី​ខេត្ត​សមុទ្រ​ប្រា​កាន បម្រុង​លប​ឆ្លងដែន​មក​ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

រថយន្ត ​ម៉ូតូ​ និង​កង់​បី​សរុប​៧​គ្រឿង បុក​រុញ​បន្ត​គ្នា​របួស​ធ្ងន់ធ្ងរ​២​នាក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services