ព័ត៌មានជាតិ
ប្រាង្គប្រាសាទសង្កែសឹង្ហ ផ្នែកខាងត្បូង ត្រូវបានជួសជុលរួចរាល់
បើតាមអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រាង្គរបស់ប្រាសាទសង្កែសឹង្ហ នៅផ្នែកខាងត្បូង ត្រូវបានអ្នកជំនាញជួសជុលរួចរាល់ឱ្យមានភាពរឹងមាំឡើងវិញ បន្ទាប់ពីចំណាយពេលជាច្រើនខែ ក្នុងការជួសជុលនេះប្រាសាទនេះ។

ប្រាសាទសង្កែសឹង្ហ ស្ថិតនៅភូមិត្រពាំងខ្ទះ ស្រុកស្វាយលើ ខេត្តសៀមរាប ធ្លាប់រងការខូចខាតខ្លាំងលើរចនាសម្ពន្ធជាច្រើនផ្នែក ដូចជា ខឿនផ្នែកខាងក្រោម ខ្លោងទ្វារខាងមុខ ជញ្ជាំងបានពុកនិងប្រេះហែកចេញពីគ្នាខុសពីសភាពដើម។ ចំពោះការជួសជុល អ្នកជំនាញចាប់ផ្តើមជួសជុលតាំងពីដើមឆ្នាំ២០២៥ និងត្រូវបញ្ចប់ជាស្ថាពរ នាពេលនេះ។
លោក ពុទ្ធ សុទ្ធ មន្ត្រីទទួលបន្ទុកការដ្ឋានជួសជុល ថា ក្រុមការងារបានជួសជុលប្រាសាទសង្កែសឹង្ហ បានពង្រឹងខឿនផ្នែកខាងក្រោម ខ្លោងទ្វារខាងមុខ ពង្រឹងជញ្ជាំងដែលពុកផុយ ដំបូលរបស់រួតទី១ដល់រួតទី២ ជួសជុលស្នាមប្រេះ និងសម្អាតដកយកកូនរុក្ខជាតិដែលដុះទាំងអស់ចេញពីលើប្រាសាទ។ នេះបើតាមអាជ្ញាធរជាតិអប្សរា។
ប្រភពដដែលបញ្ជាក់ថា ប្រាសាទសង្កែសឹង្ហ មានប្រាង្គចំនួនបួន ប្រាង្គបីសាងពីឥដ្ឋតម្រៀបគ្នាបីខាងមុខ មានការឆ្លាក់ក្បាច់ហោជាងយ៉ាងស្អាតគ្រប់ជ្រុងនីមួយៗ សសរពេជ្រ ផ្តែរ ចម្លាក់ក្បាលសសរក៏មានការតុបតែងបានល្អប្រពៃដែរ។ ចំណែកប្រាង្គមួយទៀត នៅខាងក្រោយសាងពីថ្មភក់ ថ្មបាយក្រៀម និងឥដ្ឋ។ ប្រាង្គកណ្តាលបានតភ្ជាប់និងបន្តុបថ្មភក់មួយដែលបានរចនាយ៉ាងល្អឯក។ ប្រាសាទនេះ កសាងនៅពាក់កណ្តាលសតវត្សរ៍ទី១០ និងដើមសតវត្សរ៍ទី១១នៃគ្រិស្ដសករាជ ដើម្បីឧទ្ទិសថ្វាយដល់សាសនាហិណ្ឌូ៕
ដោយ៖ ជុន កុសល




-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក


