វប្បធម៌ ជំនឿ
អាជ្ញាធរជាតិអប្សរា នឹងរៀបចំពិធីសាសនាដើម្បីអបអរខួប៣០ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា
បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានលើកឡើងថា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខ ដែលជាខួប ៣០ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា នឹងមានការប្រារព្ធពិធីសាសនា នៅខាងមុខប្រាសាទបាយ័ន ដើម្បីជាការរម្លឹកដឹកគុណចំេពោះអ្នកសាងសង់ប្រាសាទ និងអ្នកថែទាំ ទាំងអ្នកថែទាំបរទេស និងជនជាតិខ្មែរ។

ក្នុងសន្និសីទសាព័ត៌មាន នៅមុខប្រាសាទអង្គរវត្តកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហង់ ពៅ បានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា បានបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ ហើយក្នុងពិធីសាសនាដើម្បីរម្លឹកដឹងគុណនេះ នឹងមានការបង្ហាញពីរបាយការណ៍សង្ខេប ពីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសីល្បៈសកម្មភាព យុទ្ធសាស្ត្ររបស់អាជ្ញាធរជាតិអប្សរានាថ្ងៃអនាគត រួមទាំងសមិទ្ធិផលរបស់អាជ្ញាធរជាតិអប្សរាបានធ្វើកន្លង។ បន្ថែមពីនេះ ក៏មានពិធីរាប់បាត្រ ព្រះសង្ឃចំនួន ១៣០អង្គ តំណាងឱ្យខួប៣០ឆ្នាំ ជុំវិញប្រាសាទបាយ័នថែមទៀត។ ជាមួយគ្នានេះ លោកបណ្ឌិត ហង់ ពៅ ក៏បានអំពាវនាវដល់ពលរដ្ឋចូលរួមរាប់បាត្រឱ្យបានច្រើន ដើម្បីទទួលបានផលបុណ្យ និងចូលរួមអបអរខួប ៣០ឆ្នាំ និងចូលរួមថែរក្សាប្រពៃណី ទំនៀមទម្លាប់ខ្មែរក្នុងតំបន់អង្គរឱ្យបានគង់វង្ស។

លោកបណ្ឌិត ហង់ ពៅ ក៏បានលើកឡើងដែរថា កន្លងមក ប្រាសាទអង្គរវត្ត តែងតែទទួលបានការទស្សនាច្រើន ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហេតុនេះ អាជ្ញាធរជាតិអប្សរាបានខិតខំ ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវដើរឱ្យបានរៀបរយល្អ។ ក្នុងឱកាសមានពិធីបុណ្យទានម្តងៗ ក៏មានការរំខានដល់រចនាសម្ព័ន្ធដែលបានរៀបនៅតំបន់អង្គរវត្តដែរ ក្នុងនោះ លោកបានលើកពីបញ្ហាសំរាមអំឡុងពេលមានពីធីបុណ្យ ភ្ញៀវទេសចរតែងបន្សល់ទុកសំរាមនៅទីនោះ។
បើនិយាយពីបច្ចុប្បន្ន ដែលជាសម័យទំនើប បណ្ឌិត ហង់ ពៅ បានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា កំពុងនឹងរៀបចំការបណ្តុះបណ្តាលមន្ត្រីតាមបែប Technology ហើយគោលដៅនាពេលអនាគត នឹងបន្តរៀបចំរចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីអាចទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើន។ អាជ្ញាធរជាតិអប្បរា ចង់បានភ្ញៀវទេសចរគុណ ១០ បើធៀបនឹងឆ្នាំ២០១៩ ដើម្បីផ្សព្វផ្សាយវប្បធម៌ខ្មែរឱ្យបានទូលំទូលាយ និងសាយភាយដល់ឆាកអន្តរជាតិកាន់តែច្រើនផងដែរ៕
អត្ថបទ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


