Connect with us

ព័ត៌មានជាតិ

ស្គាល់​អត្តសញ្ញាណ​យុវជន​ ដែល​រថយន្ត​កិន​ស្លាប់​នៅមុខ​ស្ថានីយ​បឹងត្របែក​ហើយ

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ នគរបាល​ចរាចរណ៍​ខណ្ឌមានជ័យ​បាន​ឲ្យ​ដឹង​ថា ​យុវជន​ដែល​ត្រូវ​រថយន្ត​ដឹក​ដី​កិន​ស្លាប់​កាលពី​វេលា​ម៉ោង​១៤​និង​១០​នាទី​រសៀល​ ថ្ងៃទី​២៧ ខែវិច្ឆិកា​នៅមុខ​ស្ថានីយ​បូមទឹក​ស្អុយ​បឹងត្របែក​ផ្លូវ​២៧១​ សង្កាត់​ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​នោះ​ហើយ​។

នគរបាល​បាន​បញ្ជាក់​ថា ​ជនរងគ្រោះ​ឈ្មោះ​ប៊ុទ សុភ​ក្រ័ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ ​មុខរបរ​រៀន​កាត់សក់​ ស្នាក់នៅ​សង្កាត់​ក្បាលកោះ​ ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​។

មុន​ពេល​កើតហេតុ​ជនរងគ្រោះ​បាន​បើក​ម៉ូតូ​ម៉ាក​QBIX​ពាក់​ស្លាក​លេខ​ភ្នំពេញ 1GU-6599 បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១ ​ក្នុង​ដំណើរ​ចេញពី​រៀន​កាត់សក់​នៅ​បឹង​ទំពន់​ឆ្ពោះទៅ​ក្បាលថ្នល់​ក្នុង​បំណង​ទៅផ្ទះ​។ លុះ​មកដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ជួប​គ្រោះថ្នាក់​ ខ​ណៈ​ដែល​រថយន្ត​ដឹក​ដី​ម៉ាក​នីសា​ន់​ពាក់​ស្លាក​លេខ​1K-1985 បាន​កៀរ​រួច​កិន​បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​។ ចំណែក​រថយន្ត​បង្ក​បាន​បើក​រត់​ទៅដល់​ក្បាលថ្នល់​ ត្រូវ​បាន​អ្នកដំណើរ​តាម​ចាប់បាន​និង​ប្រគល់​ឲ្យ​នគរបាល​ដែល​ប្រចាំការ​នៅ​រង្វង់​ក្បាលថ្នល់​ចាត់ការ​តាមផ្លូវ​ច្បាប់​។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្កហេតុ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ហឿន រ៉ាត់ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ស្រុក​បសេដ្ឋ​ ខេត្តកំពង់ស្ពឺ​៕
ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៥ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ៤១ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម