Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យអាវុធហត្ថ ឲ្យម្ចាស់ គណនីហ្វេសប៊ុក ឈ្មោះ ហង្ស សំណាង កែតម្រូវអំពីការ ផ្សព្វ ផ្សាយរបស់ខ្លួន

បានផុស

នៅ

អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១​​នេះ បានចេញសេចក្ដីប្រកាស ព័ត៌មាន​មួយ ដើម្បីបញ្ជាក់ករណីមួយ ដែលមានអ្នកសារព័ត៌មានចំនួន២នាក់ និងប្រជាពលរដ្ឋចំនួន៤នាក់ បានមកឈរនៅខាងមុខបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត ហើយផ្សាយផ្ទាល់នៅលើហ្វេសប៊ុក។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមរយៈសេចក្ដីប្រកាសព័ត៌ មាន បាន​ឲ្យដឹងថា កាលពីវេលាប្រមាណម៉ោង១២ និង៣០នាទី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ មានអ្នកសារព័ត៌ មានចំនួន២នាក់ និងប្រជាពលរដ្ឋចំនួន៤នាក់ បានមកឈរនៅខាងមុខ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត កំពត ហើយធ្វើការឡាយវីដេអូ ផ្សព្វផ្សាយតាមរយៈភេកហ្វេសប៊ុក គណនីឈ្មោះ ហង្ស សំណាង ដែលមាន ចំណងជើងថា “អយុត្តិធម៌បំផុតចាប់ដាក់គុកដោយគ្មានដីកា ភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត 06/09/2021លើកទី២”។

ក្រោយពីទទួល បានសេចក្តីរាយការណ៍ អំពីព័ត៌មានខាងលើនេះ ពីលោកឧត្តមសេនីយ៍ត្រី កែវ សុផល មេ បញ្ជាការកងរាជអាវុធហត្ថខេត្តកំពត និងបានធ្វើការពិនិត្យឯកសារសំណុំរឿងក្តីករណី “លួងលោមរួមភេទ ជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ប្រព្រឹត្តនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោងប្រហែល២១និង៣០ នាទី នៅចំណុចភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា មន្ត្រីនគរបាល យុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តកំពត បានទទួលពាក្យបណ្ដឹងពីឈ្មោះ មឿន សារិន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ត្រូវជាឪពុករបស់ជនរងគ្រោះ (ឈ្មោះ ច ឆ ភេទស្រី អាយុ១៤ឆ្នាំ) ប្តឹងឈ្មោះ ម៉េង បូរី ភេទប្រុស មុខរបរនេសាទ រស់នៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ពីបទលួងលោមកូន ស្រីរបស់គាត់ មកដល់ខេត្តកំពតនិងសេពសន្ថវៈ។

បន្ទាប់មក មន្ត្រីជំនាញយុត្តិធម៌ បានចាត់ការពាក្យបណ្តឹង តាមនីតិវិធីរហូតឈានដល់ ការឃាត់ខ្លួនជន សង្ស័ យ និងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូង ខេត្តកំពតនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០។ ជា មួយគ្នានោះដែរ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពត ឈ្មោះ គាំ គង្គា ក៏បានចេញដីកាបង្គាប់ ឲ្យឃុំ ខ្លួនបណ្ដោះអាសន្ន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ផងដែរ។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ទៀតថា ការអនុវត្តនីតិវិធី ទៅលើករណីរឿងក្តី ខាង លើនេះ ពិតជាត្រឹមត្រូវ តាមក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ហើយរឿងក្តីនេះបានផុត ពី សមត្ថកិច្ចរបស់ជំនាញកងរាជអាវុធហត្ថ ក្រោយពីបានបញ្ជូនសំណុំរឿង តាមរយៈដីកាបញ្ជូន ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០។

អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ហង្ស សំណាង ធ្វើការ កែតម្រូវអំពីការផ្សព្វផ្សាយរបស់ខ្លួន ដូចមានចែងក្នុងមាត្រា១០ នៃច្បាប់ស្តីពីរបបសារព័ត៌មាន។ ក្នុងករណី មិនព្រមធ្វើការកែតម្រូវនោះទេ កងរាជអាវុធហត្ថ នឹងប្រគល់សិទ្ធិជូនមេធាវី ដើម្បីប្តឹងទាមទារសងជំងឺចិត្ត ទៅតាមផ្លូវតុលាការ៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម