Connect with us

ព័ត៌មានជាតិ

ប្រមុខ​រាជ​រដ្ឋាភិបាល​អំពាវ​នាវ​៨​ចំណុច​ដើម្បី​បន្ត​ចូល​រួម​លើក​កម្ពស់​ការងារ​អក្ខរកម្ម​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​

បានផុស

នៅ

​សម្តេចអគ្គមាហសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អំពាវ​នាវ​៨ ​ចំណុច​ដើម្បី​បន្ត​ចូល​រួម​លើក​កម្ពស់​ការងារ​អក្ខរកម្ម​នៅ​ ​កម្ពុជា​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​។​នេះ​បើ​តាម​សារលិខិត​សម្តេចតេជោ ហ៊ុន សែន ​ក្នុង​ឱកាស​ប្រារព្ធទិវាអក្ខរកម្មជាតិ៨កញ្ញា ២០២១ ។

​សម្តេចតេជោ ហ៊ុន សែន​ នាយក​រដ្ឋមន្រ្តី​បាន​ថ្លែង​បញ្ជាក់​ថា​ដើម្បី​បន្ត​ចូល​រួម​លើក​កម្ពស់​ការងារ​អក្ខរកម្ម​នៅ​កម្ពុជា​ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត​ សម្តេច​សូមអំពាវ​នាវ​ដូចតទៅ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទី១.ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវរៀបចំគោលនយោបាយ ក្របខណ្ឌច្បាប់ លិខិតបទដ្ឋាន និង​យន្តការ​ចាំ​បាច់​ដើម្បីដឹកនាំគ្រប់គ្រង និងអនុវត្តឱ្យមានប្រសិទ្ធភាពនិងគុណ​ភាព​ ធានា​បាន​នូវ​ការ​សិក្សា​ពេញ​មួយ​ជីវិត សម្រាប់​ប្រជាពលរដ្ឋគ្រប់រូប និង​ស្រប​ទៅ​នឹង​បរិការណ៍ថ្មីនៃគោលដៅអភិវឌ្ឍន៍ ប្រកប​ដោយ​ចីរភាពក៏ដូចជាការស្តារឡើង​វិញសង្គម-សេដ្ឋកិច្ច ​បន្ទាប់​ពី​វិបត្តិកូវីដ១៩។

ទី២.ក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា មណ្ឌលសិក្សា ទី​វត្ត​អារាម​ទាំង​អស់​ត្រូវ​បន្ត​បង្កើត​កម្មវិធីអប់រំ​កម្មវិធី​សិក្សាពេញមួយជីវិត ទាំងផ្នែកអក្ខរកម្មទាំងផ្នែកវិជ្ជាជីវៈ ទាំងផ្នែក​បច្ចេកវិទ្យាព័ត៌មាន ឱ្យ​កាន់​តែ​សម្បូរបែប ឆ្លើយ​តប​នឹង​តម្រូវការអ្នកសិក្សា។

ទី៣.អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ចូលរួមគាំទ្រឱ្យបានខ្លាំងក្លាថែមទៀត ក្នុង​ការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ មជ្ឈមណ្ឌលសិក្សា​ និង​ជំរុញលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋ ដែល​មិន​បាន​រៀនសូត្រ ឬ​បោះ​បង់ការសិក្សា ឱ្យមានឱកាសទទួលបានការរៀនសូត្រជាថ្មី ជា​ពិសេស​ត្រូវ​ខិត​ខំ​បង្កលក្ខណៈងាយស្រួលដល់ប្រជាពល រដ្ឋមានពិការភាព ឱ្យ​ទទួល​បាន​លទ្ធភាព​ក្នុង​ការ​សិក្សា​រៀន​សូត្រ ប្រកបដោយសមធម៌ និងបរិយាប័ន្ន។

ទី៤.ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ទាំងស្ថាប័នរដ្ឋ និង​ឯកជន​សូម​ជួយ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំ​ទូលាយ​នូវរាល់​កម្មវិធីអក្ខរកម្មដើម្បីឱ្យប្រជាពលរដ្ឋយើងមានការយល់ដឹងកាន់ តែ​ទូលំទូលាយ​ក្រោម​ប្រធាន​បទ «អក្ខរកម្មជាមូលដ្ឋានគ្រឹះ នៃការសិក្សាពេញមួយជីវិត»។

ទី៥.ក្មួយៗជាសិស្សនិស្សិតតាមគ្រឹះស្ថានសិក្សាសាធារណៈ និង​ឯកជនយុវជនសហភាព​សហព័ន្ធ​យុវ​ជនកម្ពុជាយុវជនកាយរឹទ្ធិ និងយុវជនកាកបាទក្រហមកម្ពុជាត្រូវ សកម្មចូលរួមជួយ​បង្រៀន​ដោយ​ស្ម័គ្រចិត្តដល់អ្នកមិនចេះអក្សរ ដែល​ស្ថិត​ក្នុង​មូលដ្ឋានរបស់ក្មួយៗរស់នៅ។ បងប្អូន​ជន​រួមជាតិ​ដែល​ជា​មាតាបិតា ឬ​អ្នកអាណាព្យាបាល ក៏សូមជួយជំរុញកូនចៅឱ្យរៀនសូត្របានជាប់លាប់ និងទទួលបានលទ្ធផលល្អគ្រប់ៗគ្នា។

ទី៦.វត្តអារាម និងវិហារសាសនា នានា ត្រូវចលនាព្រះសង្ឃ បព្វជិតសាសនា តាជី ដូនជី ចូលរួម​ជំរុញ​កម្មវិធីអក្ខរកម្មវិជ្ជាជីវៈឱ្យកាន់តែខ្លាំងក្លាថែមទៀតតាមរយៈការទេស នាអប់រំ​អំពីសារៈ​ប្រយោជន៍​នៃ​ការរៀនសូត្រ អំពីសីលធម៌ និងលើកកម្ពស់វប្បធម៌រស់នៅ ក្នុងភាពជាពលរដ្ឋសកល។

ទី៧.ដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបង្កើនកិច្ចសហការ និងពង្រឹងភាពជាដៃគូ​ជាមួយ​គ្រឹះស្ថានរដ្ឋ ដើម្បីជួយឧបត្ថម្ភគាំទ្រទាំងធនធាន ទាំងបច្ចេកទេស ដល់គ្រប់កម្មវិធីអប់រំ ជាពិសេសកម្មវិធីអក្ខរកម្មផ្សារភ្ជាប់នឹងការអប់រវិជ្ជាជីវៈ ឱ្យមានដំណើរការល្អជាប់ជាប្រចាំ។

ទី៨.ប្រធានរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន សូមជួយជំរុញបើកថ្នាក់អក្ខរកម្ម គួបផ្សំ​ជាមួយ​ថ្នាក់​បំប៉នមុខជំនាញវិជ្ជាជីវៈផ្សេងៗដល់បងប្អូនកម្មករ កម្មការិនី ដើម្បី​ជាប្រយោជន៍​របស់​ពួក​គេ​ផង​ និង​ជាប្រយោជន៍ដល់ម្ចាស់រោងចក្រ សហគ្រាសផងដោយយើងទាំងអស់គ្នាត្រូវចងចាំថា «មានអក្ខរកម្ម មានការគិតគូរនិងការសម្រេច ចិត្តបានត្រឹមត្រូវ», «មានអក្ខរកម្មនាំឱ្យការអភិវឌ្ឍ សហគមន៍កាន់តែរីកចម្រើន», «មានអក្ខរកម្មមានសុខដុមជីវិតបុគ្គល គ្រួសារ និងសង្គម»៕

អត្ថបទ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ៨ នាទី មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ១១ នាទី មុន

ទីផ្សារពងទាក្នុងស្រុក កំពុងចួបបញ្ហាតម្លៃធ្លាក់ចុះ ដោយសារការនាំចូលពីក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិតពីបទឆបោក មានទ្រព្យសកម្មចាយមិនអស់នៅកណ្ដាលក្រុង

សន្តិសុខសង្គម៣៧ នាទី មុន

ប្រតិបត្តិការ​​ត្រួត​ពិនិត្យ​យានយន្ត​ដឹក​លើសទម្ងន់ ០៩ គ្រឿង​ បំពាក់​ឡូហ្គូ​ SSP, NC, DN, R និង L.M.H

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម