ព័ត៌មានជាតិ
សម្តេចធិបតី៖ វិស័យអប់រំ និងសុខាភិបាល នៅតែជាវិស័យអាទិភាពចំបងរបស់រដ្ឋាភិបាល
ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុនសែន ពាមជីកង ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៤ នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា វិស័យអប់រំ និងសុខាភិបាល នៅតែជាវិស័យអាទិភាពចំបងរបស់រដ្ឋាភិបាល។ សម្តេចបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងទាំងនេះមានគោលបំណងធានាថាប្រជាពលរដ្ឋមានលទ្ធភាពទទួលបានទាំងការអប់រំខ្ពស់ និងសុខភាពល្អ។

សម្តេចធិបតី មានប្រសាសន៍ថា រាជរដ្ឋាភិបាលនៅតែបន្តវិនិយោគលើគ្រូបង្រៀន និងហេដ្ឋារចនាសម្ព័ន្ធ ដែលជាទិសដៅដ៏សំខាន់ ហើយនៅក្នុងថវិកាជាតិប្រចាំឆ្នាំ រដ្ឋតែងតែបង្កើនទៅលើវិស័យអាទិភាពធំៗជាច្រើន ក្នុងនោះវិស័យធំពីរ គឺ វិស័យសុខាភិបាល និងអប់រំ ដែលយើងមិនអាចចោលបាន។
សម្តេចធិបតីបញ្ជាក់ថា៖«ការចំណាយលើវិស័យសុខាភិបាល លើការគាំពារសង្គម ដើម្បីធ្វើឱ្យសុខភាពប្រជាពលរដ្ឋកាន់តែល្អ និងឧបត្ថម្ភអាហារនៅតាមសាលារៀន ព្រោះអ្វីដែលសំខាន់ចំណីផ្លូវកាយ ចំណីអារម្មណ៍ និងចំណេះដឹងកាន់តែរឹងមាំ។ យើងនឹងបន្តធ្វើយ៉ាងណាឱ្យកូនខ្មែរនៅគ្រប់កន្លែងទាំងអស់ មានឱកាសអង្គុយរៀននៅសាលាល្អ»។


សម្តេចធិបតី ក៏បានទទួលស្គាល់ពីបញ្ហាប្រឈមក្នុងវិស័យអប់រំ ដូចជាកង្វះគ្រូបង្រៀន និងហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់។ យ៉ាងណាក៏ដោយ សម្តេចបានធានាថា រដ្ឋាភិបាលនៅតែយកចិត្តទុកដាក់ចំពោះបញ្ហាទាំងនេះ ហើយនឹងបន្តកែលម្អជាបណ្តើរៗទាំងហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលគ្រូ ដើម្បីផ្តល់ការអប់រំប្រកបដោយគុណភាពសម្រាប់ទាំងអស់គ្នា។
សម្តេចបញ្ជាក់ថា៖«ពិតណាយើងបានរីកចម្រើនច្រើន ប៉ុន្តែនៅមិនទាន់គ្រប់នៅឡើយទេ ជាពិសេសនៅតំបន់ខ្លះដែលយើងឃើញថាកន្លែងថ្មី កង្វះគ្រូ កង្វះហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែយើងមិនបិទភ្នែកទេ នឹងបន្តកសាងបណ្តើរៗ»៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


