Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ​៖ ​ការប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​មិនបាន​ត្រឹមត្រូវ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សង្គមជាតិ

បានផុស

នៅ

ភ្នំពេញ ​៖ ​មន្ត្រីជាន់ខ្ពស់​ក្រសួង​ហ​មា​ផ្ទៃ​បាន​លើកឡើងថា​ ការប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​មិនបាន​ត្រឹមត្រូវ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម ជាពិសេស​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។

ការ​លើកឡើង​របស់​ម​ន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​នេះ​បាន​ធ្វើឡើង​ក្នុង​ពិធី​បើក​សិក្ខាសាលា​អន​ឡាញ ស្តីពី “​សន្តិសុខ​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត និង​ព័ត៌មាន​”​តាម​ប្រព័ន្ធ​វីដេអូ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​២៧​វិច្ឆិកា​ដោយមាន​ការចូលរួម​ពី​សិក្ខាកាម​ជា​មន្ត្រី​ក្រសួងមហាផ្ទៃ​ប្រមាណ​ជាង​២៥០​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិក្ខាសាលា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ចែករំលែក​វិធីសាស្ត្រ​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​បច្ចេកវិទ្យា ការ​យល់​ដឹង​នានា​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​ព័ត៌មាន និង​សន្តិសុខ​ព័ត៌មាន​ជាដើម ដើម្បី​ឆ្លើយតប​ទៅនឹង​កង្វះខាត​នៃ​ការយល់ដឹង​អំពី​ហានិភ័យ​នានា នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា ក៏ដូចជា​កង្វះខាត​នៃ​យន្តការ​ច្បាប់​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​បច្ចេកវិទ្យា​នេះ​។

នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍ថា ​ចំនួន​នៃ​អ្នកប្រើប្រាស់​បណ្ដាញ​អ៊ី​ន​ធើ​ណែ​ត​នៅ​កម្ពុជា​មានការ​កើនឡើង​ជា​បន្តបន្ទាប់ ដែល​ធ្វើ​ឲ្យ​មាន​ការវិវត្តន៍​ថ្មី​ទាំង​ក្នុងការ​បំពេញការងារ និង​ការសិក្សា​ផងដែរ​។

នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​បន្ត​ថា ​ទន្ទឹម​នឹង​នេះ​ ការ​យល់ដឹង​អំពី​ហានិភ័យ យន្តការ​ច្បាប់​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​បច្ចេកវិទ្យា​នៅមានកម្រិត​នៅឡើយ ហើយ​មាន​បទល្មើស​បច្ចេកវិទ្យា​ជាច្រើន​ដែល​បាន​កើត​ឡើង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម ជាពិសេស​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​។

នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​បន្ថែម​ថា ​«​ការប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​នេះ បង្ក​លក្ខណៈ​ងាយស្រួល និង​មាន​ផល​វិជ្ជមាន​ច្រើន ក៏ប៉ុន្តែ​ក៏​ផ្ដល់នូវ​ចំណុច​អវិជ្ជមាន និង​ហានិភ័យ​ដល់​អ្នកប្រើប្រាស់​ផងដែរ​។​ហេតុដូចនេះ ការរៀបចំ​សិក្ខាសាលា​នេះ​គឺ​ដើម្បី​បណ្ដុះបណ្ដាល​អ្នកប្រើប្រាស់​ឲ្យ​ចៀសវាង​នូវ​កំហុសឆ្គង​នានា​ក្នុងការ​ប្រើប្រាស់​»​។

នាយ​ឧ​ត្ត​ម​សេនីយ៍​បានលើកឡើង​ទៀតថា កន្លងមក ធ្លាប់មាន​ករណី​បទល្មើស​បច្ចេកវិទ្យា​មួយចំនួន​បានកើត​ឡើងដល់​អ្នកប្រើប្រាស់ រួមមាន​ការបោកប្រាស់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត និង​ការគំរាមកំហែង​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ផងដែរ ប៉ុន្តែ ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ​បាន​ចាត់វិធានការ​គ្រប់គ្រង ក៏ដូចជា​អប់រំ​ដល់​អ្នកប្រើប្រាស់​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​បាន​យ៉ាង​ល្អប្រសើរ​។

លោក​អគ្គលេខាធិការ​បាន​បន្ថែម​ទៀត​ថា បច្ចុប្បន្ន​របៀបរបប​ការងារ​មានការ​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ច្រើន ហើយ​លទ្ធភាព​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​អាច​ជំរុញ​ឲ្យ​មានការ​អនុវត្ត​ការងារ​បែប​រដ្ឋបាល​អេឡិចត្រូនិក​ក្នុង​ពេល​ឆាប់​ខាងមុខ ក្នុង​ក្របខណ្ឌ​អគ្គលេខាធិការដ្ឋាន​នៃ​ក្រសួងមហាផ្ទៃ ដែលជា​គំរូ​មួយ​ស្របតាម​ស្មារតី​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​រដ្ឋបាល​តាម​បែប​បច្ចេកវិទ្យា​ជាមួយ​ប្រទេស​អាស៊ាន​ផ្សេងទៀត​នាពេល​អនាគត​។

នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​គូស​បញ្ជាក់​ថា ការប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​កិច្ចការ​រដ្ឋបាល​នេះ ផ្ដល់​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ទិន្នន័យ ការគ្រប់គ្រង និង​អនុវត្ត​កិច្ចការរដ្ឋបាល ដែល​ជួយ​ញ៉ាំង​ឲ្យ​ការអនុវត្ត​ការងារ​បាន​រហ័ស និង​ប្រសើរ​ជាង​មុន​។

ព្រម​ជា​មួយ​គ្នា​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ោ ភក្តិ សង្ឃឹមថា សិក្ខាកាម នឹង​ទទួលបាន​ចំណេះដឹង​បន្ថែម ដើម្បី​រួមគ្នា​ជំរុញ​ឲ្យ​ការប្រើប្រាស់​បច្ចេកវិទ្យា​មានដំណើរ​ការល្អ ហើយ​អាច​ទាញ​ប្រយោជន៍​បាន​ច្រើន​សម្រាប់​បំពេញភារកិច្ច ការងារ​ប្រចាំថ្ងៃ​សម្រាប់​ពេលបច្ចុប្បន្ន និង​អនាគត​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៩ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម