ព័ត៌មានអន្ដរជាតិ
UN ថ្កោលទោសរបបសឹកមីយ៉ាន់ម៉ាដែលបង្កើនការវាយប្រហារ រារាំងដល់សកម្មភាពមនុស្សធម៌
អង្គការសហប្រជាជាតិ (UN) បានថ្កោលទោសការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងរបស់របបយោធាមីយ៉ាន់ម៉ាទៅលើតំបន់ដែលត្រូវបានបំផ្លិចបំផ្លាញដោយការរញ្ជួយដីកាលពីថ្ងៃទី២៨ខែមីនា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានThe Irrawaddy នៅថ្ងៃទី១២ខែមេសានេះ។

ទោះបីជាភាគីទាំងពីរបានប្រកាសបទឈប់បាញ់ជាឯកតោភាគីរៀងៗខ្លួនក៏ដោយ ក៏មានសេចក្តីរាយការណ៍ដែលថារបបយោធាមីយ៉ាន់ម៉ាបានបើកការវាយប្រហារជាង១២០លើកចាប់តាំងពីការរញ្ជួយដី។ យោងតាមរដ្ឋាភិបាលរួបរួមជាតិស៊ីវិល (NUG) ការវាយប្រហារតាមអាកាស និងដោយកាំភ្លើងធំរបស់របបយោធារចាប់ពីថ្ងៃទី ២៨ ខែមីនាដល់ថ្ងៃទី ៨ខែមេសាបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់៧២នាក់។
កាលពីប៉ុន្មានថ្ងៃមុនក៏មានការវាយប្រហារតាមអាកាសរបស់របបយោធាលើទីក្រុង Sagaing និងរដ្ឋ Chin ត្រូវបានគេរាយការណ៍ថា បានសម្លាប់មនុស្សជាង ៣០នាក់ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ជាង១០០នាក់ក្នុងរយៈពេលតិចជាងពីរសប្តាហ៍។
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ការវាយប្រហារនេះអាចបំពានច្បាប់មនុស្សធម៌អន្តរជាតិ។ អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកស្រី Ravina Shamdasani បាននិយាយថា៖«នៅពេលនេះនៅពេលដែលការផ្តោតអារម្មណ៍តែមួយគត់គួរតែផ្តោតលើការធានាផ្តល់ជំនួយមនុស្សធម៌ដល់តំបន់គ្រោះមហន្តរាយ តែយោធាគឺជំនួសមកវិញនូវការវាយប្រហារ»។
លោកស្រីបានអំពាវនាវឱ្យអាជ្ញាធរយោធាដកចេញនូវរាល់ឧបសគ្គទាំងឡាយក្នុងការផ្តល់ជំនួយមនុស្សធម៌ និងបញ្ឈប់ប្រតិបត្តិការយោធា និងបានអំពាវនាវឱ្យរបបយោធាដោះលែងអ្នកទោសនយោបាយទាំងអស់ រួមទាំងទីប្រឹក្សារដ្ឋលោកស្រី Aung San Suu Kyi និងប្រធានាធិបតី U Win Myint ដែលត្រូវបានឃុំខ្លួនចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈឆ្នាំ ២០២១។

ជាមួយគ្នានេះលោក Tom Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សរបស់ប្រទេសមីយ៉ាន់ម៉ាបានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិធ្វើសកម្មភាព ខណៈរបបយោធាបានរំលោភលើបទឈប់បាញ់របស់ខ្លួនជាច្រើនដង ហើយបុគ្គលិកមនុស្សធម៌បានប្រឈមមុខនឹងការបំភិតបំភ័យ និងជំរិតទារប្រាក់នៅប៉ុស្តិ៍ត្រួតពិនិត្យរបស់រដ្ឋាភិបាល ដោយរារាំងជំនួយពីតំបន់ដែលគ្រប់គ្រងដោយក្រុមប្រឆាំង រួមទាំងតំបន់ Sagaing ផងដែរ។ លោកបានថា៖ «បញ្ហនេះកំពុងធ្វើឲ្យស្ថានការណ៍ដ៏អាក្រក់មួយកាន់តែអាក្រក់ទៅៗ»។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមីយ៉ាន់ម៉ានៅចុងសប្តាហ៍នេះ អង្គការសហប្រជាជាតិកំក៏ពុងជំរុញឱ្យមានការប្តេជ្ញាចិត្តរួមចំពោះសន្តិភាព និងការគាំទ្រផ្នែកមនុស្សធម៌បន្ថែមទៀត។

សូមបញ្ជាក់ថារបបយោធាបានប្រកាសបទឈប់បាញ់រហូតដល់ថ្ងៃទី២២ខែមេសាក្រោយប្រទេសរងគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរកម្រិត៧.៧រ៉ិចទ័រដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ ខណៈរាប់សិបនាក់ទៀតដែលរងផលប៉ះពាល់ក្រោយរញ្ជួយដីកំពុងត្រូវការជំនួយ ប៉ុន្តែរបបនេះនៅតែទម្លាក់គ្រាប់បែក និងរារាំងជំនួយដែលធ្វើឲ្យមានផលលំបាកសម្រាប់ក្រុមជំនួយអន្តរជាតិចូលទៅដល់តំបន់រងគ្រោះ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


