ព័ត៌មានជាតិ
ពលរដ្ឋខេត្តក្រចេះនិងកំពង់ធំ នឹងភ្ជាប់និស្ស័យគ្នា តាមរយៈគម្រោងស្ថាបនាផ្លូវជាតិលេខ ៦០បេ
នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ថា តាមរយៈគម្រោងស្ថាបនាផ្លូវជាតិលេខ ៦០បេ នឹងភ្ជាប់និស្ស័យគ្នាសម្រាប់ពលរដ្ឋក្នុងខេត្តក្រចេះនិងខេត្តកំពង់ធំ ខណៈដែលគម្រោងស្ថាបនាផ្លូវជាតិលេខ ៦០បេ គ្រោងនឹងបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗ។
ថ្លែងនៅក្នុងពិធីសម្ពោធផ្លូវជាតិលេខ ៧១សេ នៅព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកពីគម្រោងស្ថាបនាផ្លូវជាតិលេខ ៦០បេ ដែលគ្រោងនឹងបើកការដ្ឋានសាងសង់ ក្រោយគម្រោងស្ថាបនាស្ពានឆ្លងទន្លេខេត្តក្រចេះបញ្ចប់នៅឆ្នាំ ២០២៥។

សម្តេចបានគូសបញ្ជាក់ថា តាមរយៈផ្លូវជាតិលេខ ៦០បេ នឹងជួយសម្រួលកាត់បន្ថយចម្ងាយផ្លូវធ្វើដំណើរ ក៏ដូចជាភ្ជាប់និស្ស័យរវាងពលរដ្ឋខេត្តក្រចេះ និងខេត្តកំពង់ធំ ហើយក៏នឹងជួយរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរថែមទៀត។
«ពីមុនតាមខេត្តមួយចំនួនហាក់នៅឆ្ងាយដាច់ស្រយាល តែឥឡូវមិនឆ្ងាយដាច់ស្រយាលដូចមុនទៀតទេ។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់យ៉ាងប្រទាក់ក្រឡាគ្នា បានតភ្ជាប់ពីខេត្តមួយទៅខេត្តគ្រប់ដណ្តប់ទូទាំងប្រទេស ដែលផ្តល់លទ្ធភាពដល់ពលរដ្ឋអាចធ្វើដំណើរបានងាយស្រួល និងចម្ងាយពេលវេលាតិចជាងមុន»។ នេះបើតាមប្រមុខរដ្ឋាភិបាល។
តាមរយៈគម្រោងស្ថាបនាផ្លូវជាតិលេខ ៦០បេ មិនត្រឹមតែភ្ជាប់និស្ស័យរវាងពលរដ្ឋនៅខេត្តក្រចេះ និងកំពង់ធំ ក៏តភ្ជាប់សេដ្ឋកិច្ចនិងការធ្វើដំណើររវាងខេត្តនៅភាគឦសានមានស្ទឹងត្រែង មណ្ឌលគិរី រតនគិរី រួមទាំងខេត្តព្រះវិហារផងដែរ។
ជាមួយគ្នានេះ សម្តេចបានណែនាំឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវខិតខំបើកការចរចាជាមួយដៃគូអភិវឌ្ឍ ដើម្បីឈានទៅបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៦០ បេ ដែលសម្តេចបានអះអាងថា បានដាក់ក្នុងផែនការគម្រោងវិនិយោគពីឆ្នាំ ២០២៦-២០២៧៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


