លោក គង់ ពុទ្ធិការ៖ ការបោសសំអាតមីននៅតំបន់ប្រាសាទព្រះវិហារ មិនទាក់ទងជាមួយភ្ញៀវទេសចរទេ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លោក គង់ ពុទ្ធិការ៖ ការបោសសំអាតមីននៅតំបន់ប្រាសាទព្រះវិហារ មិនទាក់ទងជាមួយភ្ញៀវទេសចរទេ​

បានផុស

នៅ

អាជ្ញាធរ​ជាតិ​ព្រះវិហារ​បានរៀបចំ​គម្រោង ដើម្បី​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ស្ថិតនៅក្នុង​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ ដែល​នៅ​សេសសល់ ហើយ​កាលពី​ថ្ងៃទី​០៨ ខែកញ្ញា មន្ដ្រី​ជំនាញ នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ សហការ​ជាមួយ​អង្គភាព CMAC ដឹកនាំ​ដោយ​លោក ឃូ អៀង​ហួត អគ្គនាយករង​អាជ្ញាធរ​ជាតិ​ព្រះវិហារ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ជាក់ស្តែង ហើយ​ជា​លទ្ធផល​បាន​បង្ហាញថា គោលដៅ​មួយចំនួន នៅ​រដូវវស្សា​នេះ មិន​អាចធ្វើ​សកម្មភាព​បោសសំអាត​មីន​បានទេ ដូច្នេះ​ត្រូវ​រង់ចាំ​ដល់​រដូវប្រាំង ដី​ស្ងួត​ទើប​អាច​ធ្វើបាន ដោយឡែក​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ អាចធ្វើ​ដំណើរ​ទៅ​កម្សាន្ត​បាន​ធម្មតា មិន​មាន​បញ្ហា​អ្វី​ទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គង់ ពុទ្ធិការ អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះវិហារ​បាន​ថ្លែងប្រាប់​ កម្ពុជា​ថ្មី​ ថា ទាក់ទង​ទៅនឹង​គម្រោង​បោសសម្អាត​មីន​នៅ​តំបន់​ប្រាសាទព្រះវិហារ មន្ត្រី​ជំនាញជាមួយ​អង្គភាព CMAC បាន​ចុះ​ពិនិត្យមើល​ទីតាំង​ជា​ស្ដែង ដែល​អាជ្ញាធរ​ជាតិ​ព្រះវិហារ​បានកំណត់​ជាគោលការណ៍​ជាក់ស្ដែង ហើយ​រកឃើញថា ចំពោះ​គោលដៅ​មួយចំនួន​នៅក្នុង​រដូវវស្សា​នេះ យើង​មិន​អាចធ្វើ​សកម្មភាព​បោសសំអាត​មីន និង​អាវុធ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​បាន​នោះទេ ដូច្នេះ​យើង​រង់ចាំ​ដល់​រដូវប្រាំង​ដី​ស្ងួត​ទើប​អាចធ្វើ​ការងារ​នេះ​បាន​។​

បើតាម​លោក គង់ ពុទ្ធិការ ការងារ​បោសសំអាត​មីន​នេះ មិន​ទាក់ទង​ទៅដល់​ភ្ញៀវទេសចរ​ដែល​គាត់​ចង់​ចូលទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ​នោះទេ ការ​បោសសំអាត​មីន គឺធ្វើឡើង​នៅ​តំបន់​ដាច់​ដោយ​ឡែក ដែល​ភ្ញៀវទេសចរ​មិនទាន់​ចូលទៅ​ទស្សនា​ដល់​នៅឡើយ ដូច្នេះ​ភ្ញៀវទេសចរ​អាច​ទស្សនា តំបន់​ព្រះវិហារ​ប្រាសាទព្រះវិហារ​បានជា​ធ​ម្មតា​។​

លោក គង់ ពុទ្ធិការ ឲ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ននេះ ប្រាសាទព្រះវិហារ​នៅ​មិនទាន់​បើក​ឲ្យ​ប្រជាពលរដ្ឋ​ក៏ដូចជា​ភ្ញៀវទេសចរ​ចូល​ទស្សនា​នោះទេ ដោយសារ​តែមាន​សារា​ចរណ៍​ណែនាំ​ពី​រាជរដ្ឋាភិបាល បិទ​ទូទាំងប្រទេស ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។ លោក​ថា ក្នុង​រយៈពេល នៃ​ការរីក​រាលដាល​ដំ​ងឺ​កូ​វីដ​១៩ មាន​ភ្ញៀវទេសចរ​តិចតួច​បំផុត ដែល​បាន​ចូល​ទស្សនា ហើយ​ភាគច្រើន​ជា​ភ្ញៀវទេសចរ​ក្នុងស្រុក​ប៉ុណ្ណោះ​។​

សូមបញ្ជាក់ថា អាជ្ញាធរ​ជាតិ​ព្រះវិហារ​បានរៀបចំ​គម្រោង ដើម្បី​បោសសម្អាត​មីន និង​អាវុធយុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ នៅ​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ និង​តំបន់​ប្រាសាទ​កោះ​កេរ ហើយ​កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២១ មាន​កិច្ចប្រជុំ​មួយ ដោយមាន​ការចូលរួម​ពី​តំណាង​អង្គភាព CMAC និង​អ្នកពាក់ព័ន្ធ​យ៉ាងច្រើន ដើម្បី​ធ្វើ​ការងារ​នេះ ដែល​កិច្ចប្រជុំ​នេះ បានកំណត់​ចំណុច​អាទិភាព​ជាមុនសិន ដោយសារតែ​ផ្ទៃដី ដែល​ត្រូវ​បោសសំអាត​មីន​មាន​ទំហំ​ធំ ដូច្នេះ​ត្រូវតែ​ពិនិត្យ​ចំណុច​អាទិភាព និង​លើក​ជា​ផែនការ​សកម្មភាព​ជាមុន នេះ​បើតាម​លោក គង់ ពុទ្ធិការ ។​

លោក គង់ ពុទ្ធិការ អះអាងថា ការរៀបចំ​ផែនការ ដើម្បី​បោសសំអាត​មីន​នៅ​តំបន់​ប្រសាទ​ប្រាសាទ​កោះកែរ និង​ប្រាសាទព្រះវិហារ​នេះ ដោយសា​តែ​តំបន់​ទាំងនេះ មាន​សល់​គ្រាប់មីន ក៏ដូចជា​គ្រាប់​មិនទាន់​ផ្ទុះ​មួយចំ​នួន ដែល​ត្រូវតែ​ឆែក​ឡើងវិញ ដើម្បី​ចៀសវាង​មាន​ផលប៉ះពាល់​ដល់​ភ្ញៀវទេសចរ​ណ៏ ក៏ដូចជា​ប្រជាពលរដ្ឋ​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ នាទី មុន

លោក ម៉ៅ ធនិន សន្យា​រៀប​ចំ​ប្រព័ន្ធ​លូ​បង្ហូរទឹក​កខ្វក់​នៅ​ផ្សារ​កំពង់ត្រាច ដើម្បី​បញ្ចៀស​ការ​ជន់​លិច​និង​ក្លិន​ស្អុយ

ព័ត៌មានជាតិ១ ម៉ោង មុន

បេសកកម្ម​ក្នុង​ការ​ទប់ស្កាត់​ទឹកជំនន់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ទទួល​បាន​លទ្ធផល​ជោគជ័យ អភិបាល​រាជធានី ថ្លែង​ការ​អរគុណ​និង​លើកទឹកចិត្ត កម្លាំង​ដែល​ចូលរួម

ព័ត៌មានជាតិ១ ម៉ោង មុន

សេចក្តីព្រាងច្បាប់ ដើម្បី​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ ក្រោម​ដៃ​អង្គការ​សង្គម​ស៊ីវិល​រយៈពេល​១៥​ឆ្នាំ​អត់​ចេញ​ជា​រូបរាង

ព័ត៌មានជាតិ២ ម៉ោង មុន

គ្រែ​ពេទ្យ​សម្រាក​ព្យាបាល​អ្នក​ជំងឺ​ចំនួន​៦គ្រឿង​ តម្លៃ​ស្មើ​ជាង​៦.០០០​ដុល្លារ​របស់​ក្រុមហ៊ុន​កាស៊ីណូ ដាយ​មិ​ន​ស៊ី​ធី ធ្វើការ​ឧបត្ថម្ភ​ដល់​អង្គភាព​អាវុធហត្ថ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាល​រាជធានី​នឹងធ្វើ​ការ​បិទ​ចរាចរ​លើ​កំណាត់​ផ្លូវ​មួយ​ចំនួន​នៅ​ក្បែរ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​សន្ធរម៉ុក ចាប់ពី​យប់​ថ្ងៃ​ទី​២៩ ដល់​យប់​ថ្ងៃទី​០២ ខែវិច្ឆិកា​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services