Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យភេទទី៣​ម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ករណីភ្ជង់ប្លន់លុយពីជនជាតិ​ចិន

បានផុស

នៅ

ជនសង្ស័យជាភេទទី៣ម្នាក់ ក្នុងចំណោមបក្ខពួក៤​នាក់​ត្រូវកម្លាំងសមត្ថិច្ចឃាត់ខ្លួនបន្ទាប់ពីប្រើ​កាំបិត​ចុង​ស្រួចភ្ជង់​គំរាម​ជនជាតិ​ចិន​​ប្លន់​យក​ការ​បូ​ប​លុយ​បានសម្រេច​ហើយព្យាយាមរត់គេចខ្លួន​ក៏​ត្រូវបាន​កម្លាំង​មូលដ្ឋាន​ឃើញ​ទាន់​ដេញចាប់បាន​ម្នាក់​និង​រត់​រួច​៣​នាក់​។​

មន្ត្រី​ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាលទី១ បាន​ឲ្យ​ដឹងថា​ ការឃាត់ជនសង្ស័យបានធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១​នៅ​ចំណុចសួនច្បារមាត់ទន្លេ ផ្លូវព្រះ​ស៊ី​សុវត្ថិ​កែង​ផ្លូវ១៤៨​ភូមិ៥ សង្កាត់ផ្សារ កណ្ដាលទី១​ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើសកម្មភាពភ្ជង់ប្លន់យកកាបូបលុយ​ពីជនរងគ្រោះ​ជាជន​ជាតិចិន បានសម្រចដោយប្រើកាំបិតចុងស្រួច។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យមានឈ្មោះ១ ឈ្មោះ លី គឹមឡេង ភេទ​ប្រុស (​ខ្ទើយ )​អាយុ២៥​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះក្នុង សង្កាត់ផ្សារកណ្ដាលទី២ ​ខណ្ឌដូនពេញ មុខរបរពុំ​ពិតប្រាកដ(​ឃាត់ ខ្លួន )​។ ទី​២ ឈ្មោះ ស្រី នាង ភេទ​ស្រី ជនខ្មែរ មុខរបរនិងទីលំនៅពុំ​ពិតប្រាកដ(​គេចខ្លួន)។ ​ទី៣ ឈ្មោះ ស្រី រើម ភេទ​ស្រី ជនខ្មែរ មុខរបរនិងទី លំនៅពុំ​ពិតប្រាកដ(​គេចខ្លួន )​ ។ និង៤ ឈ្មោះ អា​ម៉ាប់ ភេទ​ប្រុស ជនខ្មែរ មុខរបរនិងទីលំនៅពុំ​ពិតប្រាកដ (​គេចខ្លួន )​។​ចំណែកជនរងគ្រោះមានឈ្មោះ YANG YOUJIANG ភេទ​ប្រុស អាយុ៤០​ឆ្នាំ ជនជាតិចិន ស្នាក់នៅខុន​Diamond Twins ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាន់​លិខិតឆ្លងដែន លេខ​EG2085060 បាត់ទឹកប្រាក់ចំនួន៤០០$(​បួនរយដុល្លារ អាមេរិក​)​ត្រូវ​បាន​បក្ខពួកជនសង្ស័យយក​រត់គេចខ្លួនបាត់។​

សមត្ថកិច្ច​បានឲ្យដឹងថា​ កាលពី​ថ្ងៃទី១០​ ខែកញ្ញា ឆ្នាំ២០២១ វេលា​ម៉ោង​០២​និង៣០​នាទីរសៀល​ជនរង​គ្រោះ​ស្រវឹងស្រា​បាន​អង្គុយនៅ​កន្លែង​កើតហេតុស្រាប់ជនសង្ស័យឈ្មោះ រើ​ម បាន​ទៅ​ហៅ​បក្ខពួកដើម្បី​ធ្វើ​យកកាំបិត​ចុង​ស្រួច​មក​ភ្ជង់​គំរាម​ទៅ​លើ​ជនរងគ្រោះ ស្របពេលកម្លាំង​ប៉ុស្តិ៍​កំពុង​ល្បាត​ឃើញ​ដូច្នេះ​ក៏​ចុះ​បង្ក្រាបភ្លាមៗ ដោយ​ឃាត់​បានជនសង្ស័យចំនួន១​នាក់ ចំណែក០៣​នាក់ទៀត រត់គេចខ្លួនបាត់​។​

បច្ចុប្បន្ន​កម្លាំង​ប៉ុស្តិ៍​កំពុងកសាងសំណុំរឿង និងបើ​កការស្រាវជ្រាវរកបក្ខពួកដែររត់គេចខ្លួននោះមក​ផ្តន្ទា​ទោស​តាម​និតិ​វិធី​ច្បាប់​៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម