Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌ ចាប់ផ្ដើមធ្វើតេស្តគ្រូបង្រៀនរដ្ឋ និងឯកជនសម្រាប់ត្រៀមបើកសាលាឡើងវិញនាថ្ងៃទី ១៥ កញ្ញា

បានផុស

នៅ

ប្រធាន​មន្ទីរ​អប់រំ​ យុវជន ​និង​កីឡា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ខណ្ឌ​ចាប់ផ្ដើម​ធ្វើតេស្ត​រក​ជំងឺ​កូវីដ-១៩ ដល់​លោកគ្រូ អ្នកគ្រូ​រដ្ឋ និង​ឯកជន​កម្រិត​អនុវិទ្យាល័យ​ដល់​វិទ្យាល័យ​ ដែល​ត្រូវ​ចូល​បង្រៀន​ នៅ​ថ្ងៃ​ទី ១៥ ខែ​កញ្ញា ឆ្នាំ ២០២១ ខាង​មុខ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម ស៊ីណារ៉េត ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី ១១ កញ្ញា​នេះ​ថា បច្ចុប្បន្ន​នេះ អាជ្ញាធរ​តាម​ខណ្ឌ​នីមួយៗ កំពុង​មមាញឹក​ក្នុង​ការ​រៀបចំ​ទីតាំង​សម្រាប់​ធ្វើតេស្ត​រក​ជំងឺ​កូវីដ-១៩ ដល់​លោកគ្រូ​ អ្នកគ្រូ​ ទាំង​រដ្ឋ និង​ឯកជន​កម្រិត​អនុវិទ្យាល័យ​និង​វិទ្យាល័យ​ប្រមាណ​ជាង ១ ម៉ឺន​នាក់ ​ក្នុង​នោះ​គ្រូ​សាលា​រដ្ឋ​មាន​ប្រមាណ ៦០០០ មកពី​សាលា​ចំនួន​ ៦៨ ​សាលា និង​គ្រូ​ឯកជន​ជាង​ ៥០០០​ នាក់​មក​ពី​សាលា​ចំនួន ២៥៨ សាលា។

លោក​ប្រធាន​មន្ទីរ បាន​បន្ត​ថា ការ​ធ្វើតេស្ត​នេះ ខណ្ឌ​នីមួយៗ ​ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​រួចរាល់​មុន​ថ្ងៃ​បើក​សាលារៀន​ឡើងវិញ​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ១៥ កញ្ញា​ខាងមុខ​នេះ។ ប្រសិនបើ​មាន​លោកគ្រូ​ អ្នកគ្រូ​ណា​ម្នាក់​វិជ្ជមាន​កូវីដ​-១៩​ ត្រូវ​បញ្ជូន​ទៅ​មណ្ឌល​ព្យាបាល ​ឬ​ធ្វើការ​ព្យាបាល​តាម​ផ្ទះ​ ប្រសិនបើ​ផ្ទះ​គាត់​ស្រប​តាម​លក្ខខណ្ឌ​របស់​ក្រសួងសុខាភិបាល​។

រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បាន​អនុញ្ញាត​ឲ្យ​សាលារៀន​កម្រិត​អនុវិទ្យាល័យ ​និង​វិទ្យាល័យ​ចាប់ពី​ថ្នាក់​ទី​ ៧​ ដល់​ថ្នាក់​ទី ​១២​ ចូលរៀន​នៅ​ថ្ងៃ​ទី​ ១៥​ ខែ​កញ្ញា​ ឆ្នាំ​ ២០២១ ​ខាងមុខនេះ​ ដោយ​អនុវត្ត​ទៅតាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​ក្រសួងសុខាភិបាល​។​

ដើម្បី​ការពារ​ការ​ចម្លង​ជំងឺ​កូវីដ-១៩ ពេល​បើក​ដំណើរការ​សាលា​ឡើងវិញ ​តម្រូវ​ឲ្យ​ដាក់​សិស្ស​ក្នុង ​១​ ថ្នាក់​ក្រោម​ ១៥ ​នាក់​ប៉ុណ្ណោះ​ និង​រៀន​ឆ្លាស់គ្នា​ ឬ​ការ​រៀន​តាម​បែប​ចម្រុះ​។

ក្នុង​ការ​បើក​ដំណើរការ​សាលារៀន​ឡើងវិញ​នេះ​ ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​ បាន​តម្រូវ​ឲ្យ​រាជធានី​ខេត្ត​នៅ​ទូទាំង​ប្រទេស ​ចុះ​វាយតម្លៃ​ស្ថានភាព​ជាក់ស្ដែង ​និង​កំណត់​ទីតាំង​សាលារៀន​ណាខ្លះ​នៅ​តំបន់​មាន​ហានិភ័យ​ទាប​ និង​តំបន់​ណាខ្លះ​មាន​ហានិភ័យ​ខ្ពស់ ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩​ ហើយ​ធ្វើ​របាយការណ៍​មក​ក្រសួង​អប់រំ​ ដើម្បី​ក្រសួង​រាយការណ៍​បន្ត​ជូន សម្ដេច​នាយករដ្ឋមន្ត្រី។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី ៣១ ខែ​សីហា ឆ្នាំ ២០២១ កន្លង​ទៅ​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ចេញ​សារ​សំឡេង​បន្ទាន់​មួយ ដោយ​ណែនាំ​ឲ្យ ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​អាជ្ញាធរ​រាជធានី​-ខេត្ត ដើម្បី​ពិនិត្យ​មើល​លើ​ការ​បើក​សាលារៀន​ឡើងវិញ នៅ​តាម​ភូមិ-ឃុំ​ដែល​មិន​មាន​ការ​ឆ្លង​ជំងឺ​កូវីដ​-១៩ និង​កន្លែង​ដែល​ឆ្លង​តិច ដោយ​មិន​ត្រូវ​រង់ចាំ​ការ​បើក​សាលារៀន​ព្រម​គ្នា​នៅ​ទូទាំង​ប្រទេស​នោះ​ឡើយ ប៉ុន្តែ​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព និង​គោរព​តាម​វិធានការ​សុខាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម