Connect with us

ព័ត៌មានជាតិ

កម្លាំង​សមត្ថកិច្ច​ក្រុង​សៀមរាប ​បាន​ត្រៀម​ទាញ​ខ្សែ​បិទ​រួច​ជា​ស្រេច​នៅ​ម៉ោង​ ០០​យប់​នេះ​ទាំង​២៧​គោល​ដៅ​​ក្នុង​ក្រុង​សៀមរាប

បានផុស

នៅ

លោកអធិការក្រុងសៀមរាប បាន​ប្រាប់​កម្ពុជាថ្មី​​ថា​ កម្លាំង​របស់​លោក​បាន​ត្រៀម​រៀប​ចំ​ទាញ​ខ្សែ​បិទ​ខ្ទប់​ក្រុង​សៀមរាប ​ទាំង​២៧​គោលដៅ ទាំង​ធំ​ទាំង​តូច​រួច​ជា​ស្រេច​ តាម​បទ​បញ្ជា​ របស់​លោក​ស្នងការ​ខេត្ត​នៅម៉ោង ០០នាទីថ្ងៃទី១២ ​ខែ ​កញ្ញា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍​ទោ ​ដា ចំរើន អធិការ​ក្រុងសៀមរាប​ក៏​បាន​ជម្រាប​ជូន​បង​ប្អូន​ដែល​បាន​ មក​លេង​និង​ស្នាក់​នៅ​ក្នុង​ក្រុង​សៀមរាប​ឲ្យ​ដឹង​ថា ​នៅ​ម៉ោង ​០០ ឈាន​ចូល​ថ្ងៃ​ទី​១២ ​ សមត្ថកិច្ច​របស់​ និង​មិន​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅ​ក្រុង​ឡើយ ​ដូច្នេះ​សូម​បង​ប្អូន​ជ្រាប​ជា​ដំណឹង​ ហើយ​ចំពោះ​បង​ប្អូន​ដែល​មាន​បំណង​ចង់​មក​លេង​ក្រុង​សៀម​រាប ​សូម​បង​ប្អូន​ផ្អាក​សិន ​ពី​ព្រោះ​ក្រុង​សៀមរាប ត្រូវ​បិទ​ខ្ទប់​រយះ​ពេល​មួយ​សប្តាហ៍​គឺ​ចាប់​​ពី​ថ្ងៃ​ទី​១១ ​ដល់​ថ្ងៃ​ទី​១៨ ​ខែក​ញ្ញា ។​

អត្ថបទ៖​គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម