សង្ស័យ​ពុល​ស្រាស​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ ខណៈ​ពេល​ទៅ​ចូល​រួម​បុណ្យ​សព​អ្នក​ស្លាប់​ដោយ​ពុល​ទឹកអណ្ដូង
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សង្ស័យ​ពុល​ស្រាស​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ ខណៈ​ពេល​ទៅ​ចូល​រួម​បុណ្យ​សព​អ្នក​ស្លាប់​ដោយ​ពុល​ទឹកអណ្ដូង

Published

on

មានករណី​សង្ស័យ​ពុល​ស្រាស​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ ខណៈពេល​ចូល​រួម​ពិធីបុណ្យ​សពដែល​ស្លាប់​ដោយ​សារ​ហូប​ទឹក​អណ្ដូង​នៅ​ខេត្តកំពង់​ឆ្នាំង នេះ​បើតាម​របាយ​ការណ៍​របស់លោក​ជំទាវ​វេជ្ជបណ្ឌិត​ ឱ ​វណ្ណឌីន ​រដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យ​របស់​ក្រសួង​សុខាភិបាល។

ក្នុងរបាយការណ៍​របស់លោក​ជំទាវ​ដដែលបាន​ឲ្យ​ដឹងថា នា​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​ករណី​សង្ស័យ​ពុល​ស្រាស បាន​កើត​ឡើ​ង​ក្នុងចំណោម​អ្នក​ដែល​បាន​ធូរស្រាល​ពី​ពុល​ ហេតុ​ការណ៍​សង្ស័យ​ពុល​ដោយសារ​ថ្នាំ​បាញ់​នៅ​ចំការឪឡឹក​នៅ ភូមិ​ជី​ប្រ៉​ង ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ដោយ​បាន​ទៅ​ចូលរួម​ពិធី​បុណ្យសព​ដែល​បាន​ស្លាប់​ម្នាក់​ ពី​ហេតុ​ការ​ណ៍​សង្ស័យ​ពុល​ថ្នាំ​បាញ់​នេះ ហើយ​ករណី​សង្ស័យ​ពុល​ស្រា​ស​នេះ ក៏​បណ្តាល​ឲ្យ​មាន​ស្លាប់​បាត់​បង់ជីវិត​ម្នាក់​ផង​ដែរ​។

ពេល​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ចាត់​ក្រុមការងារ​ដឹកនាំ​ដោយ​ឯកឧត្តម​សាស្ត្រាចារ្យ ស៊ា ហួង រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល រួម​ដំណើរ​ដោយ​ឯកឧត្តម​វេជ្ជបណ្ឌិត ហុក គឹម​ចេង អគ្គនាយក​បច្ចេកទេស​សុខាភិបាល និង​លោក​វេជ្ជបណ្ឌិត ង៉ូ​វ កាង អគ្គាធិការរង​នៃ​អគ្គាធិការដ្ឋាន​ក្រសួងសុខាភិបាល ធ្វើ​ដំណើរ​ចុះ​ជួយ​ពិនិត្យ​និង​អន្តរា​គម​ន៍​ជួយ​ជា​បន្ទាន់​ដោយ​តម្រូវ​ឲ្យ​ធ្វើ​ដំណើរទាំង​យប់​ និង​បាន​ពិភាក្សា​ជាមួយ​ឯកឧត្តម​អភិបាល​នៃ​គណ​អភិបាលខេត្ត​កំពង់ឆ្នាំង ដើម្បី​បញ្ឈប់​ការលក់​និង​ចែកចាយ​ស្រា​ស​នោះ​ជាបន្ទាន់​ផង​ដែរ​។

បច្ចុប្បន្ន​អ្នក​សង្ស័យ​ថា​ ពុល​ស្រា​ចំនួន​០៤​នាក់ (​ស្រី ២​នាក់ និង​ប្រុស ២​នាក់​) មាន​សភាព​ធ្ងន់ធ្ងរ ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង។

សូម​បងប្អូន​ទាំងអស់ កុំ​ពិសារ​ស្រា​ស ដែល​ផលិត​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​បាត់បង់​ជីវិត​៕

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ2 hours ago

អភិបាល​រាជធានី សម្រេច​ប្រគល់​ថវិកា​ដល់​គោលដៅ​សុវត្ថិភាព​ចំនួន​៨១​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩

ព័ត៌មានជាតិ2 hours ago

ខេត្តបាត់ដំបង​ទទួល​បាន​វ៉ាក់សាំង​កូ​វីដ​១៩​ជិត​១​ម៉ឺន​ដូ​ស​ សម្រាប់​ចាប់​ដល់​មន្ត្រី​ពេទ្យ​និង​មន្ត្រីនគរបាល

ព័ត៌មានជាតិ3 hours ago

គិត​ត្រឹម​ថ្ងៃទី​២៥​នេះ ​ខេត្ត​ព្រះសីហនុ​មាន​អ្នក​ឆ្លង​កូ​វីដ​៨​នាក់ ​និង ​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ជាង​១៥០០​នាក់

ព័ត៌មានជាតិ4 hours ago

អតីត​យុទ្ធជន​គ្រប់​រាជធានី​ខេត្ត​បើក​នូវ​របប​សន្តិសុខ​សង្គម​ជា​លើក​ទី​២​តាម​ធានា​គារ​អេ​ស៊ី​លីដា និង​កា​ណា​ឌី​ពីថ្ងៃ​នេះ​ទៅ

ព័ត៌មានជាតិ5 hours ago

ស្ថានទូត​ខ្មែរ និង​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB កូរ៉េ ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ជំរុញ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services