Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ការថ្លែងដែលថា «បើមិនឲ្យខ្ញុំពឹងចិន តើឲ្យខ្ញុំទៅពឹងអ្នក ណា»

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការថ្លែងរបស់សម្ដេច កាលពីពេលកន្លងមក ដែលថា «បើមិនឲ្យខ្ញុំពឹងចិន តើឲ្យខ្ញុំទៅពឹងអ្នកណា»នោះ គឺមិនមែនជាសម្ដីលេងសើច ហើយក៏មិនមែនជាសម្ដី ដើម្បីផ្ចាញ់ផ្ចាល ចំ​ពោះអ្នកណានោះដែរ តែនេះជារឿងពិតតែម្ដង។ ការគូសបញ្ជាក់យ៉ាងដូច្នេះ គ្រាដែល​សម្ដេច​តេជោ ហ៊ុន​ សែន និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល វិមានពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០​២១នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយរំលឹកថា កាលពីប៉ុន្មានខែមុន ប្រហែលជាប្រជាជនកម្ពុជា ជាង​ពាក់​ក​ណ្ដាល បានស្ដាប់លឺសម្ដេច មានប្រសាសន៍ថា «បើមិនឲ្យខ្ញុំពឹងចិន តើឲ្យខ្ញុំទៅពឹងអ្នកណា»។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា នេះមិនមែនជាសម្ដីលេងសើច ហើយក៏មិនមែនជាសម្ដី ដើម្បីផ្ចាញ់ផ្ចាល ចំ​ពោះអ្នកណានោះដែរ តែនេះជារឿងពិតតែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានរំលឹកទៀតថា នៅពេលដែលសម្ដេច និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំ​កម្ពុជា អញ្ជើញទៅសម្ភោធផ្លូវលេខ៥៥ តភ្ជាប់ពីខេត្តពោធិ៍សាត់ ទៅកាន់ព្រំដែនថៃ ដែលនៅពេលនោះ សម្ដេចតេ​ជោ បានថ្លែងដោយលើកជាសំណួរថា តើមានអ្នកណា ដើរតួនាទីជំនួសចិន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅ​កម្ពុជា? ផ្លូវរាប់ពាន់គីឡូម៉ែត្រ ប្រពន្ធធារាសាស្រ្ដ អគ្គិសនី និងផ្នែកដទៃទៀត តើអ្នកណាមកជំនួស ប្រសិនបើជា មិនមានប្រទេសចិននោះ។

សម្ដេចតេជោ ហ៊ុន សែន បានរលឹកទៀតថា នៅពេលដែលសម្ដេច ចូលរួមក្នុងសន្និសីទ ស្ដីពី អនាគតអាស៊ី អ្នក​សម្រប​សម្រួល បានសួរសំណួរមកកាន់សម្ដេចថា «ឯកឧត្ដម ហាក់ដូចជាបាន ងាកទៅរកចិន»​ នាពេលនោះ​សម្ដេច​តេជោ ហ៊ុន សែន បានឆ្លើយតបដោយត្រង់ថា «បើមិនឲ្យខ្ញុំពឹងចិន តើឲ្យខ្ញុំពឹងអ្នកណា»។

ប្រមុខរាជរដ្ឋាភិបាល បានថ្លែងបន្តថា «សូមប្រជាជនកម្ពុជា នៅទូទាំងប្រទេស ដែលកំពុងស្ដាប់ ការផ្សាយបន្តផ្ទាល់ ប្រហែលជាជិត២០ទូរទស្សន៍ បណ្ដាញវិទ្យុ និងអនឡាញរាប់សិប ស្ដាប់បាន តើខ្ញុំមានកំហុសទេ នៅពេលដែលខ្ញុំ ទៅទំនាក់ទំនងជាមួយនិងមិត្តចិន ហើយបានមកនូវសមិទ្ធផលបែបនេះ…នេះគ្រាន់តែជាសមិទ្ធិផលមួយ ក្នុងចំណោមសមិទ្ធិផលរាប់រាយ ដែលជាការដ្ឋានធំៗ៕

អត្ថបទ៖ ឃួន សុភ័ក្រ  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម