Connect with us

ព័ត៌មានជាតិ

បិទផ្សារស្វាយលើ និងផ្សារហេងមករាបណ្ដោះអាសន្ន បន្ទាប់ពីរកឃើញករណីឆ្លងកូវីដ ១០នាក់

បានផុស

នៅ

ផ្សារចំនួនពីរកន្លែង នៅក្នុងខេត្តសៀមរាប ត្រូវអាជ្ញាធរចុះបិទជាបណ្ដោះអាសន្ន ក្រោយរកឃើញមនុស្ស១០នាក់ បានឆ្លងជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក អៀង ពិ​សិទ្ធ អភិបាលស្រុក​ស្វាយ​លើ បាន​ប្រាប់​កម្ពុ​ជាថ្មី​ឲ្យ​ដឹងថា ដោយសារ​​មាន​អ្នក​វិជ្ជមានកូ​វីដ១៩ ដែល​ក្រុមគ្រូពេទ្យ​អាវ​សរ​របស់​រដ្ឋបាល​ស្រុក​ស្វាយ​លើ​បាន​រកឃើញ​ចំនួន១០​នាក់​ ដូច្នេះហើយ​ទើប​រដ្ឋបាល​ស្រុក​ស្វាយ​លើ ស​ម្រេច​បិទ​ផ្សារ​ស្វាយ​លើ ស្ថិតនៅ​ភូមិ​ជប់​លើ និង​ផ្សារ ហេង មករា ភូមិ​ត្រពាំង​ខ្នារ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ដែលជា​ទីតាំង​មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ជា​បណ្ដោះអាសន្ន សម្រាប់​រយៈពេល ២ (​ពីរ​)​សប្តាហ៍ ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២១។

លោក​អភិបាលស្រុក​បាន​បន្តទៀត​ថា នៅ​ថ្ងៃស្អែក​នេះ ​អាជីវករ​ផ្សារ​ខាងលើនេះ ​ត្រូវ​យកមក​ធ្វើតេស្ត យក​សំណាក់​នៅ​ក្នុង​បរិវេណ​វត្ត​ស្វាយ​លើ ដូច្នេះ​ហើយ​សូម​អាជីវករ​ទាំងអស់​ ត្រូវ​ទៅ​តេស្ត​យក​សំណាក់​ឲ្យ​បាន​គ្រប់ៗ​គ្នា​ ដើម្បី​កាត់​បន្ថយ​ការ​ដាល​បន្តទៀត៕

អត្ថបទ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម