Connect with us

ព័ត៌មានជាតិ

ខេត្តកំពង់ចាម រៀបចំមណ្ឌលព្យាបាលអ្នកជំងឺកូវីដកម្រិតស្រាលមួយកន្លែងទៀតនៅស្រុកកំពង់សៀម

បានផុស

នៅ

ខេត្តកំពង់ចាម បានរៀបចំ​មណ្ឌល​ពិនិត្យ​ព្យាបាល​អ្នក​ជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល​មួយកន្លែង​ទៀត​នៅ​ស្រុក​កំពង់សៀម ខណៈយកវិទ្យាល័យព្រះសីហនុ ក្រុង​កំពង់ចាម ដាក់​ឲ្យ​ដំណើ​រ​ការសិក្សា​ឡើ​ង​វិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​អញ្ជើញ​ចុះ​ពិនិត្យ​ឃ្លាំង​ពាណិជ្ជកម្ម​មួយកន្លែងស្ថិតនៅ​ចំណុច​ភូមិ​ត្រពាំងចា ឃុំ​ក្រឡា ស្រុក​កំពង់សៀម ដែល​ត្រៀម​ធ្វើ​មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ខណៈបច្ចុប្បន្នក្រុមការងារកំពុង​ធ្វើ​ការ​សម្រុក​រៀបចំ​ត​បណ្តាញ​ភ្លើង ប្រព័ន្ធទឹក បង្គន់អនាម័យ ប្រព័ន្ធបង្ហូរទឹក បន្ទប់​ពេទ្យ និង​បន្ទប់​ព្យាបាល​ជា​ដើ​ម​។

ឆ្លៀតឱកាស​នោះដែរ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ជំរុញ​ដល់​ក្រុមការងារ​ធ្វើ​យ៉ាង​ពន្លឿ​ន​ការងារ​នេះ​ឲ្យ​រួច​មុន​ថ្ងៃទី​២០ ខែកញ្ញា នេះ ដើម្បី​បញ្ជូន​អ្នក​ជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាលដែល​កំពុង​សម្រាកពិនិត្យ​ព្យាបាល​នៅ​វិទ្យាល័យ​ព្រះសីហនុ មក​ធ្វើ​ការពិនិត្យ​ព្យាបាល​នៅទីនេះ ហើ​យ​ដោយឡែក វិទ្យាល័យព្រះសីហនុ ក្រុង​កំពង់ចាម ត្រូវប្រគល់​ឲ្យ​ទៅ​សាលា​វិញ ក្នុង​បើ​ក​ដំណើ​រ​ការសិក្សា​ឡើ​ង​វិញ​។

សូម​ជម្រាបជូនថា ឃ្លាំង​ពាណិជ្ជ​កម្មនេះ មាន​ចំនួន០៣​អគារ ដោយ​ក្នុង​មួយ​អគារ អាចដាក់​អ្នកជំងឺ​កូ​វីដ​-១៩ បាន​ចំនួន២៥០​នាក់ សរុប​ទាំង០៣​អគារ អាចដាក់​អ្នកជំងឺ​កូ​វីដ​-១៩ បាន​ចំនួន​សរុប ៧៥០​នាក់​៕

អត្ថបទ៖ ហុង ម៉េងហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៥ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម