ព័ត៌មានជាតិ
មេម៉ាយកូន៣លង់ស្នេហ៍បុរសមានប្រពន្ធកូនរស់នៅលួចលាក់ជិតមួយឆ្នាំខូចចិត្តមកលោតទឹកសម្លាប់ខ្លួន
ស្ត្រីមេម៉ាយកូន៣ម្នាក់លង់ស្នេហ៍នឹងបុរសដែលមានប្រពន្ធកូនរួចទៅហើយបានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនជាលើកទី២ ប៉ុន្តែការប៉ុនប៉ងធ្វើអត្តឃាតខ្លួននោះមិនបានសម្រេចឡើយ ដោយបានគេជួយឃាត់ទាន់ពេល។
ហេតុការណ៍នោះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីរាត្រីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នៅលើស្ពានជ្រោយចង្វារថ្មីផ្នែកខាងជើងក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បន្ទាប់ពីលួងលោមចាប់ឃាត់ស្ត្រីរូបនោះកុំអោយលោតទឹកហើយនោះ គាត់ក៏បានមករៀបរាប់ទាំងទឹកភ្នែកថា មូលហេតុដែលគាត់ប៉ុនប៉ងសម្លាប់ខ្លួនបែបនេះ គឺដោយសារតែគាត់សព្វថ្ងៃនេះជាមេម៉ាយកូន៣នាក់នៅក្នុងបន្ទុក ដែលកូនៗរបស់គាត់ត្រូវបានឪពុកម្ដាយគាត់ជួយមើលថែនៅស្រុកឯណ្ណោះ។ ចំណែកគាត់វិញគ្មានការងារធ្វើបានរស់នៅផ្ទះជួលជាមួយបុរសម្នាក់ដែលស្គាល់គ្នាដូចជាប្ដីប្រពន្ធជិតមួយឆ្នាំមកហើយ ប៉ុន្តែបុរសដែលគាត់រស់នៅដូចប្ដីប្រពន្ធនេះគាត់មានប្រពន្ធកូនគាត់រួចហើយដែរ តែដោយសារតែគាត់ចង់រស់នៅមានសេរីភាពជាប្ដីប្រពន្ធដូចគេឯងដែរ។ តែមិនអាចធ្វើអ្វីកើតនោះ មានតែផ្លូវម្យ៉ាងគឺសម្រេចចិត្តសម្លាប់ខ្លួនបញ្ចប់បញ្ហាទាំងអស់នោះ។ ប៉ុន្តែការប៉ុនប៉ងសម្លាប់ខ្លួនលើកទី១ ដោយគាត់មករកលោតទឹកលើស្ពានជ្រោយចង្វារនេះដែរក៏ត្រូវបានប្តីរបស់គាត់តាមមកជួយទាន់នាំទៅផ្ទះជួលវិញ។ លុះដល់យប់នេះដែរគាត់ពិបាកចិត្តខ្លាំងគិតអ្វីមិនចេញព្រោះតែបុរសដែលខ្លួនកំពុងរស់នៅជាមួយគាត់មានប្រពន្ធកូនគាត់ទៅហើយ។ គាត់ចង់មានសេរីភាពជាប្រព្ធទី២តែមិនអាធ្វើបាន ដោយរស់នៅលួចលាក់បែបនេះគាត់ក៏សម្រេចចិត្តមកលោតទឹកលើកទី២បែបនេះតែម្តង។

បន្ទាប់ពីមានការលួងលោមរបស់សមត្ថកិច្ចរួមជាមួយអ្នកដំណើរផងនោះស្ត្រីរូបនោះក៏សម្រេចចិត្ត វិលត្រឡប់ទៅផ្ទះជួលរបស់គាត់វិញនាពេលនោះផងដែរ៕
អត្ថបទ៖ រស្មី


-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?