ព័ត៌មានជាតិ
ជនជាតិដើមភាគតិចសួយ ក្នុងសហគមន៍កោដូនតី ស្រុកឱរ៉ាល់ ទទួលបានវ៉ាក់សាំងការពារកូវីដ
បងប្អូនប្រជាពលរដ្ឋ ជនជាតិដើមភាគតិច សួយ ដែលរស់នៅក្នុងសហគមន៍កោដូនតី ជាត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានទទួលវ៉ាក់សាំងការពារវីរុសកូវីដ១៩ ប្រភេទ johnson & johnson ដែលជាជំនួសរបស់សហរដ្ឋអាមេរិក។
យុទ្ធនាការចាក់វ៉ាក់សាំង ប្រភេទ johnson & johnson នេះចាប់ផ្តើមចាក់ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ដោយក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ រួមទាំងអាជ្ញាធរដែនដីផងដែរ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមគ្រូពេទ្យ និងថ្នាក់ដឹកនាំខេត្ត ស្រុកនាំយកវ៉ាក់សាំង johnson & johnson ចាក់ជូនបងប្អូនប្រជាពលរដ្ឋ ជនជាតិដើមភាគតិច សួយ នៅសហគមជនជាតិដើម កោដូនតី ក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់។ ប្រជាពលរដ្ឋ ជនជាតិដើម “សួយ” មានការសប្បាយចិត្តយ៉ាងខ្លាំង និងបាននាំគ្នាមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ គ្រប់គ្នា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅថ្នាក់នាំខេត្តស្រុក ជាពិសេសសម្ដេចតេជោ ហ៊ុន សែន ដែលសម្តេចបានខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីស្វែងរកវ៉ាក់សាំងចាក់ជួនប្រជាជនដោយមិនគិតថ្លៃ។



លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានធ្វើការសំណេះសំណាលសាកសួរសុខទុក្ខ អំពីជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋជនជាតិដើមភាគតិច សួយ ក្នុងសហគមន៍កោដូនតី និងបានផ្ដាំផ្ញើដល់ពុកម៉ែមាមីងបងប្អូនទាំងអស់ មេត្តាកុំភ្លេចវិធានការសុខាភិបាល ៣កុំ ៣ការពារ ឱ្យសោះបើទោះបីជាយើងមានវ៉ាក់សាំងរួចហើយក៏ដោយនោះ៕
អត្ថបទ៖ ភួង រដ្ឋា

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?